Category: អប្សរាណេត

  • តួលេខចាក់វ៉ាក់សាំងថ្ងៃនេះកើនឡើងជាងម្សិលមិញ (Video Inside)

    តួលេខចាក់វ៉ាក់សាំងថ្ងៃនេះកើនឡើងជាងម្សិលមិញ (Video Inside)

    កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងដូសជំរុញបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈ ៥ថ្ងៃជាប់គ្នាមកនេះក៏ដោយ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំង ដូស ទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៣ម៉ឺន ៥ពាន់ ៦៧៨នាក់ ដែលជាតួលេខ ចាក់ កើនឡើងចំនួន ២ពាន់ ១៧៩នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៨៩ម៉ឺន ២ពាន់ ៧៦៦នាក់ ។

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីករណីរបស់លោក កឹម សុខា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីករណីរបស់លោក កឹម សុខា (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជុំវិញករណីពាក់ព័ន្ធរបស់លោក កឹម សុខា ដែលនិយាយសារភាពដោយខ្លួនឯងកន្លងមកអំពីល្បិចរៀបចំធ្វើការផ្តួលរំលឹការដឹកនាំរបស់ រាជរដ្ឋាភិបាលលក្រោមការរៀបចំពីបរទេសជាពិសេសសហរដ្ឋអាមេរិក។

  • វត្ថុបុរាណ១៤៦កេស ប្រគល់ជួនអាជ្ញាធរជាតិអប្សរា (Video Inside)

    វត្ថុបុរាណ១៤៦កេស ប្រគល់ជួនអាជ្ញាធរជាតិអប្សរា (Video Inside)

    បុរាណវត្ថុចំនួន១៤៦កេសត្រូវបានប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដែលក្នុងនោះ មានព្រះ ពុទ្ធរូបធ្វើពីក្រមួន១អង្គផងដែរ។ ការប្រគល់នោះបានធ្វើឡើងដោយសាលាបារាំងចុងបូព៌ា (EFEO) ដែលក្នុងចំណោមវត្ថុបុរាប្រគល់នោះ នៅមានកំណាត់សរសរឈើចំនួន១១ដើម, និងសិលាចារឹក១ផ្ទាំងថែមទៀត។ បុរាណវត្ថុទាំងអស់នេះត្រូវបានរកឃើញក្នុងពេលធ្វើ កំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទ មេបុណ្យខាងលិច។

  • កីឡាករឃីកបុកស៊ីងកម្ពុជា៤រូបត្រៀមឡើងប្រកួតយកមេដាយមាស (Video Inside)

    កីឡាករឃីកបុកស៊ីងកម្ពុជា៤រូបត្រៀមឡើងប្រកួតយកមេដាយមាស (Video Inside)

    កីឡាករឃីកបុកស៊ីងកម្ពុជា លោក ឈឿង ល្វៃ បានក្លាយជាមនុស្សទី៤នៃក្រុមអត្តពលិក កម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១។ កីឡាករឈឿង ល្វៃ បានឈ្នះលើកីឡាករ ហ្វីលីពីន បែន អារីយ៉ូ Ban Ario ក្នុងទម្ងន់ ៧១គីឡូក្រាម ។

  • រាជធានីភ្នំពេញណែនាំការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពេលរៀបចំបោះឆ្នោត (Video Inside)

    រាជធានីភ្នំពេញណែនាំការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពេលរៀបចំបោះឆ្នោត (Video Inside)

    អភិបាលរាជធានីភ្នំពេញ បានណែនាំអោយកងកម្លាំងក្រោមបង្គាប់ ត្រូវយកចិត្តទុកដាក់ លើកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ខណៈការបោះឆ្នោតឃុំនិងសង្កាត់នឹងមកដល់ប្រ មាន២៤ថ្ងៃខាងមុខទៀតនេះ។

  • សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៧៧ (Video Inside)

    សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៧៧ (Video Inside)

    សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៧៧ហើយ។ សេចក្តីរាយការណ៍ពីសមរភូមិបានបង្ហាញថាទាហានអ៊ុយក្រែនដែលបំពាក់ដោយអាវុធទំនើបពីក្រុមបស្ចឹមប្រទេសបានធ្វើការវាយប្រហារដណ្តើមយកភូមិមួយចំនួនបានមកវិញពីទាហានរុស្ស៊ី។

  • សម្តេចនាយករដ្ឋមន្ត្រីជួបពលរដ្ឋខ្មែរ២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីជួបពលរដ្ឋខ្មែរ២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Video Inside)

    ពលរដ្ឋខ្មែរប្រមាណ២ពាន់នាក់ មកពីប្រទេសកាណាដានិងពីតាមសហគមន៍ខ្មែរនានាទូទាំង សហរដ្ឋអាមេរិក បានស្តាប់ប្រសាសន៍រៀបរាប់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះ សំណាលក្នុងសាលដ៏ធំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ ជំនួបជាមួយពលរដ្ឋខ្មែររស់នៅ ឯនាយសមុទ្ទនោះ បានធ្វើឡើងនារសៀលថ្ងៃទី១១ឧសភាម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខណៈសម្តេចនឹងត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិករយៈពេល២ថ្ងៃនៅទីនោះ។

  • កិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកចាប់ផ្តើមថ្ងៃទី១២ឧសភា (Video Inside)

    កិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកចាប់ផ្តើមថ្ងៃទី១២ឧសភា (Video Inside)

    កិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក បានចាប់ផ្តើមនៅថ្ងៃទី១២ឧសភានេះហើយ ដែល សម្តេចតេជោហ៊ុនសែននៃប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិកលោកចូបៃដិន គឺជាសហប្រធានក្នុងកិច្ចប្រជុំនេះ។

  • ប្រេងសាំងបន្ដកើនឡើង (Video Inside)

    ប្រេងសាំងបន្ដកើនឡើង (Video Inside)

    តម្លៃប្រេងសាំង នៅតែបន្ដកើនឡើងថែមទៀត សម្រាប់ការលក់រយៈពេល១០ ថ្ងៃខាងមុខ នេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១១រហូត ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៥ពាន់៥៥០រៀលក្នុង១ លីត្រ ដែលតម្លៃ នេះបានកើនឡើង ៣០០ រៀល បើធៀបទៅការលក់រយៈ ពេល១០ ថ្ងៃ មុន…ចំណែក ប្រេងម៉ាស៊ូតវិញ មានតម្លៃ៥ពាន់៨០០រៀល ក្នុង១លីត្រ មានការកើនឡើង ចំនួន២០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។

  • ខេត្តសៀមរាបបង្កើតសារមន្ទីរកុលាលភាជន៍ដំបូងគេបង្អស់នៅកម្ពុជា (Video Inside)

    ខេត្តសៀមរាបបង្កើតសារមន្ទីរកុលាលភាជន៍ដំបូងគេបង្អស់នៅកម្ពុជា (Video Inside)

    ខេត្តសៀមរាប បានបង្កើតសារមន្ទីរកុលាលភាជន៍ដំបូងគេបង្អស់មួយនៅក្នុងប្រទេស ដែល បានសាងសង់ឡើងនៅលើទីតាំងស្ថានីយបុរាណវិទ្យាផ្ទាល់ ។ សារមន្ទីរកុលាលភាជន៍ នោះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលនឹងអាចប្រាប់ឱ្យពលរដ្ឋជំនាន់ ក្រោយដឹងបន្ថែមពីជីវភាព របៀបរបបរស់នៅប្រចាំថ្ងៃ ពាណិជ្ជកម្ម និងការវិវឌ្ឍនៃសិប្បកម្ម កុលាល ភាជន៍របស់បុព្វបុរសខ្មែរសម័យអង្គរបាន ។