Category: អប្សរាណេត

  • ២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)  

    ២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)  

    កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ទេនៅថ្ងៃនេះ ដែលនាំឱ្យតួលេខគ្មានមនុស្សឆ្លងមានរយៈ ពេល៦ថ្ងៃជាប់គ្នាហើយដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន បង្កនូវភាពស៊ាំក្នុងសហគមន៍។ កម្ពុជានៅថ្ងៃនេះ ក៏មិនមនុស្សស្លាប់ដោយសារកូវីដ ១៩នោះដែរ។ តួលេខស្លាប់សរុប មានចំនួន៣ពាន់៥៦នាក់ជាដដែល។ កម្ពុជាគិតត្រឹមថ្ងៃទី ១៣ខែឧសភា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៦២ករណី ។ ដោយឡែកការជាសះស្បើយថ្មីថ្ងៃនេះចំនួន៣នាក់ផងដែរ។

  • មេបញ្ជាការកងទ័ពជើងគោកសម្ពោធផ្លុវបេតុងនៅខេត្តកែប (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកសម្ពោធផ្លុវបេតុងនៅខេត្តកែប (Video Inside)

    អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន១ ខ្សែ ប្រវែង ២ពាន់៧០០ ម៉ែត្រ ។ ពិធីសម្ពោធ “ផ្លូវអំពេងសន្តិភាព” បានធ្វើនៅថ្ងៃទី១៣ ឧសភា នេះ ស្ថិតនៅ ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

  • គជបសាកល្បងគុណភាពទឹកខ្មៅជ្រលក់ដៃ (Video Inside)

    គជបសាកល្បងគុណភាពទឹកខ្មៅជ្រលក់ដៃ (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការសាកល្បងពិនិត្យទឹកខ្មៅជ្រលក់ចុង ម្រាមដៃដែលប្រើប្រាស់សម្រាប់បំរើការក្នុងការបោះឆ្នោតឃុំនិងសង្កាត់នាពេលខាងមុខនេះ។ គជប បានបញ្ជាទិញពីប្រទេសឥណ្ឌាចំនួន ៥ម៉ឺន ២ពាន់ដប។ ទឹកខ្មៅជ្រលក់ចុងម្រាមដៃ ដែលមិនអាចលាងជ្រះ តែងត្រូវបានគេទិញពីប្រទេសឥណ្ឌាក្នុងរយៈកាលដែលកម្ពុជាធ្វើការ បោះឆ្នោតច្រើនលើកច្រើនសារកន្លងមកនេះ។ ដើម្បីបង្ហាញគុណភាពនៃទឹកខ្មៅដែលបានបញ្ជាទិញពីប្រទេសឥណ្ឌានេះ នាព្រឹកថ្ងៃទី១៣ ឧសភា, គ.ជ.ប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ការសាក ល្បងទឹកខ្មៅលុបមិនជ្រះ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»។ ការសាកល្បងនេះ បានធ្វើឡើងក្រោមវត្តមាន សមាជិក គ.ជ.ប លោក ហ៊ែល សារ៉ាត់ និង មានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ស្ថាប័ន និងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងស្ថាន ទូតជប៉ុន, តំណាងស្ថានទូតឥណ្ឌា និងតំណាងពាក់ព័ន្ធនានារួមទាំងតំណាងគណបក្ស នយោ បាយផងដែរ។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥គ្រោង នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះហើយដោយ មានគណបក្សនយោបាយចំនួន១៧ នឹងត្រូវចូលរួមប្រកួតប្រជែង។

  • បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធផ្លូវប្រវែងជិត៣២គីឡូនៅក្រុងកំពង់ចាម (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធផ្លូវប្រវែងជិត៣២គីឡូនៅក្រុងកំពង់ចាម (Video Inside)

    ផ្លូវបេតុង, ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលកៅស៊ូ DBSTចំនួន ៤២ខ្សែ ប្រវែងជិត៣២កីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិប តីភាព បណ្ឌិត ហ៊ុន ម៉ាណែត។

  • ប្រេសិតពិសេសប្រធានអាស៊ានបញ្ជាក់ជំហរដោះស្រាយបញ្ហាមីយ៉ាន់ម៉ា (Video Inside)

    ប្រេសិតពិសេសប្រធានអាស៊ានបញ្ជាក់ជំហរដោះស្រាយបញ្ហាមីយ៉ាន់ម៉ា (Video Inside)

    ប្រេសិតពិសេសនៃប្រធានអាស៊ាន បានប្រាប់អនុរដ្ឋមន្ត្រីការបរទេស អាមេរិកលោកស្រី Wendy Sherman ថាលោកនឹងស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅមីយ៉ាន់ម៉ា។

  • កិច្ចប្រជុំកំពូលអាស៊ានអាមេរិកចាប់ផ្តើមក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Video Inside)

    កិច្ចប្រជុំកំពូលអាស៊ានអាមេរិកចាប់ផ្តើមក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Video Inside)

    កិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកដែលសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើជាសហប្រធាន បានប្រព្រឹត្តទៅយ៉ាងរលូនក្នុងសេតវិមាន។ មេដឹកនាំសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំណាយ១៥០លានដុល្លារសម្រាប់ជួយលើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងការត្រៀមលក្ខណៈប្រឆាំងជម្ងឺរាតត្បាតកូវីដ១៩ សម្រាប់ប្រទេសអាស៊ានទាំង ១០។

  • ព្រះមហាក្សត្រទ្រង់យាងចូលព្រះជន្ម៧០វស្សានៅថ្ងៃសៅរ៍ទី១៤ឧសភា (Video Inside)

    ព្រះមហាក្សត្រទ្រង់យាងចូលព្រះជន្ម៧០វស្សានៅថ្ងៃសៅរ៍ទី១៤ឧសភា (Video Inside)

    ព្រះករុណាព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងមានព្រះជន្មគម្រប់ ៦៩ ឈានចូល៧០ព្រះ វស្សានៅថ្ងៃសៅរ៍ឆ្នាំ២០២២នេះហើយ។ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៥៣នៅរាជធានីភ្នំពេញ។ ព្រះអង្គគឺជាព្រះរាជបុត្រច្បងរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តមសីហនុ និងព្រះមាតា ព្រះនាម នរោត្តមមុនីនាថសីហនុ។ ព្រះអង្គបានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩តុលាឆ្នាំ ២០០៤។

  • បទវិចារណកថា សមិទ្ធផលដែលជាមរតកដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា (Video Inside)

    បទវិចារណកថា សមិទ្ធផលដែលជាមរតកដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា (Video Inside)
  • ២៤ម៉ោង ឆ្លងកូវីដ១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    ២៤ម៉ោង ឆ្លងកូវីដ១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៨ពាន់ ៨៥១ករណី និងការស្លាប់ថ្មីមានចំនួន ៧៩នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការ កើនឡើងចំនួន ១៧ករណី ប៉ុន្តែការស្លាប់មានការថយចុះចំនួន ៨នាក់ បើប្រៀបធៀប នឹង ម្សិលមិញ ។ ប្រទេសថៃគឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេថ្ងៃនេះ ដោយឡែកប្រទេសកម្ពុជាមិនករណីឆ្លងថ្មីនោះឡើយ ។

  • ២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)

    ២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ទេនៅថ្ងៃនេះ ដែលនាំឱ្យតួលេខគ្មានមនុស្សឆ្លងមានរយៈ ពេល៥ថ្ងៃជាប់គ្នាហើយដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន បង្កនូវភាពស៊ាំក្នុងសហគមន៍។ កម្ពុជានៅថ្ងៃនេះ ក៏មិនមនុស្សស្លាប់ដោយសារកូវីដ ១៩នោះដែរ។ តួលេខស្លាប់សរុប មានចំនួន៣ពាន់៥៦នាក់ជាដដែល។