Category: Covid-19

  • សម្ដេចក្រឡាហោម ស ខេង រកឃើញវិជ្ជមានកូវីដ១៩ និងប្រកាសលុបចោលការជួបជុំក្នុងកម្មវិធីនានា

    សម្ដេចក្រឡាហោម ស ខេង រកឃើញវិជ្ជមានកូវីដ១៩ និងប្រកាសលុបចោលការជួបជុំក្នុងកម្មវិធីនានា

    ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ ១៩ និងបានសម្រេចលុបចោលឬផ្អាកជាបណ្តោះអាសន្នសម្រាប់ការចូលរួមកម្មវិធីមួយចំ នួន ខណៈសម្ដេចកំពុងដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមដានអាការៈសុខភាព។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក វេលាម៉ោង ជិត ៩ ព្រឹកថ្ងៃទី ១២ ខែ ឧសភានេះថា បន្ទាប់ពីមានអាការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច លោកបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩។ បន្ថែមពីនេះសម្ដេចក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើ តេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្ដេចក្រឡាហោមឱ្យដឹងទៀតថា៖«សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា»។ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្ដេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ។ សម្ដេចមិនបានបញ្ជាក់ពីឆ្លងវីរុសកូវីដ ១៩ មកពីទីតាំងណា ឬកន្លែងណានោះទេ។ប៉ុន្តែបើរាប់ពេលវេលាថយក្រោយ កាលពីថ្ងៃទី ១០ ខែឧសភា សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ថ្ងៃទី ១១…

  • ករណីជំងឺកូវីដ-១៩ នៅថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩ នៅថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ អង្គារ ទី ២១ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល នៅតែបន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕…

  • ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រតិភូដែលបានអមដំណើរសម្ដេចតេជោ ហ៊ុន សែន ជាង ៤០នាក់មិនមានវិជ្ជមានកូវីដ១៩

    ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រតិភូដែលបានអមដំណើរសម្ដេចតេជោ ហ៊ុន សែន ជាង ៤០នាក់មិនមានវិជ្ជមានកូវីដ១៩

    ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបង្ហាញពីលទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើមន្រ្តីជាន់ខ្ពស់នៃប្រតិភូដែលបានអមដំណើរជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំនួនជាង ៤០នាក់ មិនមានវិជ្ជមានកូវីដ១៩ទេ ខណៈដែលសុខភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមានសភាពធម្មតា ប៉ុន្តែសម្តេចតេជោមានការបារម្ភពីបណ្តាថ្នាក់ដឹកនាំៗដែលបានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាពេលថ្មីៗនេះ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានប្រាប់ឱ្យដឹងថា តាមរយៈលទ្ធផលនៃការធ្វើតេស្តដោយម៉ាស៊ីនធំ PCR របស់មន្រ្តីប្រតិភូអមដំណើរជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រតិភូទាំងជាង៤០នាក់ មិនមានវិជ្ជមានកូវីដ១៩នោះទេ។ លោកជំទាវបញ្ជាក់ថា ៖ «លទ្ធផលរបស់ប្រតិភូទាំងអស់ដែលយើងបានធ្វើតេស្តរហ័សរួចហើយ ហើយយើងក៏បានយកសំណាកទាំងអស់ទៅពិនិត្យជាមួយនឹងម៉ាស៊ីនPCRផងដែរ បានបង្ហាញលទ្ធផល គឺអវិជ្ជមានទាំងអស់»។ បន្ទាប់ពីវេជ្ជបណ្ឌិតនៃប្រទេសឥណ្ឌូនេស៊ីបានបង្ហាញពីលទ្ធផលនៃការរកឃើញវិជ្ជមានកូវីដ១៩លើសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៥,សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចិត្តដឹកនាំគណៈប្រតិភូដែលនឹងត្រូវចូលរួមកិច្ចប្រជុំG20 វិលមកកម្ពុជាវិញផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីបានវិលត្រលប់មកដល់គេហដ្ឋានរបស់លោកនាទីក្រុងតាខ្មៅ ខេត្តកណ្តាលថា សម្តេចតេជោបានសម្រេចដឹកនាំគណៈប្រតិភូមកកម្ពុជាដើម្បីធានាសុវត្ថិភាពសម្រាប់មេដឹកនាំនៃការប្រជុំG20នេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ៖ «បញ្ហាកូវីដដែលកើតលើខ្ញុំនៅពេលនេះគឺតូចតាចបំផុត ប៉ុន្តែអ្វីដែលខ្ញុំមានកង្វល់ធំជាងគេគឺថាតើមេដឹកនាំដែលចេញពីប្រទេសកម្ពុជាទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៊ី និងការវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញ…

  • សម្ដេចតេជោ ហ៊ុន សែន វិជ្ជមានកូវីដ១៩

    សម្ដេចតេជោ ហ៊ុន សែន វិជ្ជមានកូវីដ១៩

    បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។ មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញ អ្វីនោះឡើយ។ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩ដែលយើងត្រូវតែទទួលស្គាល់បើទោះជា ក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។ ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺត​ខ្ញុំមិនបានទៅចូលរួម​បាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។ ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចារ​​​ប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។ អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន​ និងប្រធានាធិបតីបារាំង​ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ខ្ញុំគ្រោងត្រឡប់​ទៅដល់​កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំ នឹងបន្តធ្វើការធម្មតា​លើកលែង​តែការទទួលភ្ញៀវ៕

  • សម្ដេចតេជោ ហ៊ុន សែន តេស្តឃើញវិជ្ជមានកូវីដ-១៩ និងសម្រេចឲ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់

    សម្ដេចតេជោ ហ៊ុន សែន តេស្តឃើញវិជ្ជមានកូវីដ-១៩ និងសម្រេចឲ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន តេស្តឃើញវិជ្ជមានកូវីដ-១៩ និងសម្រេចឲ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ នេះបើតាមទំព័រ facebook ផ្លូវការរបស់សម្ដេច នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចតេជោ បានបង្ហោះសារដូច្នេះថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។ មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើរហ័ស មុនឡើងយន្តហោះ តែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះ មកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើង មិនមានអាការៈចម្លែកក៏ដោយ។ សម្ដេចបន្តថា ជាសំណាងមួយ ដែលយប់មិញដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំង។ ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូ ដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុី ជាតំណាងតែម្តង។ សម្ដេចតេជោ បានបន្ថែមថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកក ប្រទេសថៃ នាពេលប្រជុំAPEC។ សម្ដេចបញ្ជាក់ថា៖ ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការៈធម្មតា ដែលខ្ញុំនឹងបន្តធ្វើការធម្មតា លើកលែងតែការទទួលភ្ញៀវ ៕…

  • កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២

    កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២

    កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៨,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៦,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៩២%។

  • សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការដោះស្រាយតំបន់រុនតាឯក ជាគោលនយោបាយ

    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការដោះស្រាយតំបន់រុនតាឯក ជាគោលនយោបាយ

    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការដោះស្រាយតំបន់រុនតាឯក ជាគោលនយោបាយ គឺជាការជួយដល់បេតិកភណ្ឌពិភពលោក និងតំបន់ជំវិញ អនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយកំណត់ដោយអង្គការយូណេស្កូ។

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅរដូវកាន់បិណ្ឌ និងការគ្រប់គ្រងស្ថានភាពកូវីដនៅកម្ពុជា។

  • ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន១៩នាក់ទៀត

    ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន១៩នាក់ទៀត

    បាងកក៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៥៨៧ករណីបន្ថែមទៀត ខណៈមានអ្នកជំងឺស្លាប់១៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក៏មានអ្នកជំងឺចំនួន ១,៩៦៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គីតត្រឹមព្រឹកថ្ងៃទី៨ កញ្ញា ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៦លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៤៨៣នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៦១លាននាក់៕ប្រភពពី បាងកកប៉ុស្តិ៍ , ប្រែសម្រួល៖ សារ៉ាត

  • អង្គការសុខភាពពិភពលោក៖ ករណីឆ្លង កូវីដ-១៩ធ្លាក់ចុះ ២៤ភាគរយទូទាំងពិភពលោក ខណៈករណីស្លាប់កើនឡើងនៅអាស៊ី

    អង្គការសុខភាពពិភពលោក៖ ករណីឆ្លង កូវីដ-១៩ធ្លាក់ចុះ ២៤ភាគរយទូទាំងពិភពលោក ខណៈករណីស្លាប់កើនឡើងនៅអាស៊ី

    អង់គ្លេស៖ ករណីឆ្លងជំងឺកូវីដ១៩ថ្មីៗត្រូវបាន រាយ ការណ៍ ថា បានធ្លាក់ចុះជិត១ភាគ៤នៅក្នុងសប្តាហ៍មុន ខណៈដែលករណីស្លាប់បានធ្លាក់ចុះ ៦ភាគរយ ប៉ុន្តែ នៅតែមានកម្រិតខ្ពស់នៅក្នុងតំបន់អាស៊ី។ នេះ បើ តាម របាយការណ៍ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្តីពីជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO)។