-
រដ្ឋបាលខេត្តកំពង់ស្ពឺ បន្ដអនុវត្តវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ រដ្ឋបាលខេត្ត បញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានជាអាទិ៍៖ ខារ៉ាអូខ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា។ រដ្ឋបាលខេត្ត បន្ដថា រាល់សកម្មភាពការងារ មុខរបរ អាជីវកម្មដែលមិនត្រូវបានហាមឃាត់ខាងលើនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាលត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ លើកលែងតែចំពោះករណីដូចខាងក្រោម៖ *ទី១៖…
-
កំណត់ត្រាចាក់វ៉ាក់សាំង កម្ពុជា ស្ថិតក្នុងចំណោមប្រទេស នាំមុខគេលើការចាក់វ៉ាក់សាំង នៅលើពិភពលោក

-
កិច្ចប្រជុំបូកសរុបសភាពការណ៍ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ គោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

-
វៀតណាមបន្តឆ្លងប្រចាំថ្ងៃធ្លាក់ចុះ ស្លាប់ក៏ថយចុះ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៩លាន៤៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨៨ម៉ឺននាក់ និងជាសះស្បើយ២១៦លាន៨៣ម៉ឺននាក់

-
មនុស្សចាស់អាយុ១០០ឆ្នាំឡើង ចំនួន៧នាក់បន្ថែមទៀត ទទួលបានអំណោយពី សម្ដេចតេជោ ហ៊ុន សែន

-
រយៈពេល២ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៨ម៉ឺននាក់

-
មនុស្ស ៥នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១២ ខែតុលា

-
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ-១៩ ជាង ១២.៦លាននាក់ ស្លាប់ជាង ២៦.៩ម៉ឺននាក់

-
លោកជំទាវ ឱវណ្ណឌីន ចូលរួមក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋចាប់ ពីអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងខេត្តកំពង់ឆ្នាំង
