-
អូស្ត្រាលីកំពុងរៀនរស់ជាមួយ Covid-19 ស្របពេលបើកទីក្រុងស៊ីដនី ឡើងវិញ

-
AstraZeneca ថាខ្លួនជោគជ័យលើថ្នាំចាក់បញ្ចូលអង់ទីគ័រ

-
ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទទួលវ៉ាក់សាំងដូសទី៣ ឬដុសជំរុញ យ៉ាងច្រើនកុះករ នៅថ្ងៃ១១ តុលានេះ

-
កូវីដ៖ វៀតណាមឆ្លងថយចុះយ៉ាងខ្លាំង ថៃនៅតែឆ្លងច្រើន

ក្នុងរយៈពេលប្រមាណ២៤ម៉ោងចុងក្រោយមកនេះ ថៃបានប្រកាសថា មានវិជ្ជមានកូវីដ១៩ ចំនួនជាង១ម៉ឺននាក់ទៀត ខណៈដែលវៀតណាមប្រកាសថា ធ្លាក់ចុះមកត្រឹមជាង៣ពាន់នាក់ហើយ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលប្រទេសនីមួយៗ។ ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី១១ តុលានេះថា នៅថៃ មានអ្នកវិជ្ជមានចំនួន១០០៣៥នាក់ទៀត ស្លាប់មនុស្ស ៦០នាក់ ខណៈវៀតណាមថា មានករណីកូវីដ ចំនួន៣៥២៨ករណីបន្ថែមទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ប៉ុន្តែអ្នកស្លាប់ ចំនួន១១៣នាក់ទៀត។ ត្រឹមយប់ថ្ងៃទី១០ ខែតុលា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៣៩,៦៦២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៨២,១៩៩នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២០,៥៥៥នាក់។ ថៃវិញ មានវិជ្ជមានកូវីដ១៩ ចំនួន១,៦៩២,០៥៦នាក់ ហើយ ស្លាប់វិញ កើនដល់ ចំនួន១៧៧៥១នាក់ គិតត្រឹមព្រឹកថ្ងៃទី១១ តុលានេះ៕
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៥៨នាក់, ជាសះស្បើយ ៥៤៦នាក់, ស្លាប់ចំនួន ២១នាក់

-
ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ១១៨គ្រួសារ បានទទួលអំណោយមនុស្សធម៌

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៨លាន៦៥ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨៦ម៉ឺននាក់ និងជាសះស្បើយ២១៥លាន៨៤ម៉ឺននាក់

-
កាលពីថ្ងៃទី១០ ខែតុលា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣៩នាក់, ជាសះស្បើយ៤៨១និងអ្នកស្លាប់ចំនួន ២៤នាក់

ក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣៩នាក់, ជាសះស្បើយចំនួន៤៨១ និងអ្នកស្លាប់ថ្មីចំនួន ២៤នាក់។គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៤,៨១០នាក់, អ្នកជាសះស្បើយសរុបចំនួន១០៧,៨៥៧នាក់, ស្លាប់សរុបចំនួន២,៥០៦នាក់៕
-
ព្រឹកនេះសម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ

-
មនុស្ស ២២នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១០ ខែតុលា

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២២នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១៣ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ។ខាងក្រោមនេះជាសេចក្តីប្រកាស