-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣២លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧៦ម៉ឺននាក់ និងជាសះស្បើយ២០៩លាន២២ម៉ឺននាក់

-
រយៈពេលជាង ១ ឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាល ចំណាយថវិកា ៤៤០,៨១ លានដុល្លារ

-
គណៈសង្ឃនាយក អំពានាវដល់ព្រះសង្ឃ-ពុទ្ធបរិស័ទ ត្រូវសហការជាមួយ អាជ្ញាធររួមគ្នា ទប់ស្កាត់ជំងឺកូវីដ១៩

-
កាលពីថ្ងៃទី២៦ ខែកញ្ញា រកឃើញអ្នកឆ្លងកូវីដ១៩ មីចំនួន ៨៣០នាក់, ជាសះស្បើយ៤៧៣នាក់ និងស្លាប់២៥នាក់

ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៣០នាក់, ជាសះស្បើយចំនួន៤៧៣នាក់ និងស្លាប់ថ្មីចំនួន២៥នាក់។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៩,០៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន១០០,៦៥៥នាក់, ស្លាប់សរុបចំនួន២,២៤៣នាក់ ។ ចំណែករបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៥៦,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២១,៥៣០នាក់។
-
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៩លាននាក់ ស្លាប់ជាង ២៥.៩ម៉ឺននាក់

-
មនុស្ស ១៤៥នាក់ និងយានយន្ត ១៧គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២៦ ខែកញ្ញា

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,១២៤,៤២១នាក់ (គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា)

-
បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសូមចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាបើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះព្រោះរកឃើញអ្នកឆ្លងកូវីត១៩ថ្មី បានកើនដល់ ១១៤នាក់ សរុបព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានអ្នកឆ្លងសរុប ៣៦១១នាក់ និងអ្នកស្លាប់ចំនួន ១០១នាក់ហើយ

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៦ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងកូវីតថ្មី ដោយតេស្តរហ័សចំនួន ១១៤នាក់ ដែលជាអាជីវករ កម្មករ កសិករជាងជួសជុលម៉ូតូ បុគ្គលិកមេក្រូហិរញ្ញវត្ថុ បុគ្គលិកក្រុមហ៊ុន អាចារ្យ សិស្ស និងគ្រូបង្រៀន ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា លទ្ធផលនៃការតេស្តរហ័សកាលពីថ្ងៃទី ២៥ ខែកញ្ញានេះ បានរកឃើញអ្នកវិជ្ជមានថ្មីសរុបចំនួន ១១៤នាក់ ក្នុងនោះមានក្រុងកំពង់ឆ្នាំងចំនួន ៣០នាក់ ,ស្រុកកំពង់ត្រឡាច ២៧នាក់, ស្រុកជលគីរី ៨នាក់,ស្រុកទឹកផុស ៣នាក់,ស្រុកបរិបូណ៌ ១នាក់,ស្រុក រលាប្អៀរ ៣៩នាក់ ស្រុកសាមគ្គីមានជ័យ ៤នាក់ និងកម្មករ មកពីខេត្តក្រៅ ចំនួន ២នាក់ ផងដែរ ។ អ្នករកឃើញវិជ្ជមានទាំង ១១៤នាក់ត្រូវបានមន្ទីរសុខាភិបាលយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង,មណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែនបរិបូណ៍, និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។ ជាមួយនោះការរកឃើញអ្នកឆ្លងថ្មី គួរព្រួយបារម្មណ៍នេះ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយផ្ទាល់ឬ…
-
សារព័ត៌មានបរទេសផ្សាយថា ភាពជោគជ័យនៃការចាក់វ៉ាក់សាំង ជួយឲ្យកម្ពុជា អាចទប់ទល់ជាមួយវីរុសបំប្លែងខ្លួន Delta ដែលអាចធ្វើជាគំរូដ៏ល្អមួយ សម្រាប់ប្រទេសដទៃទៀត

បរទេស ៖ ស្ថាប័នស្រាវជ្រាវសហរដ្ឋអាមេរិក Institute for Policy Studies កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានចុះផ្សាយអត្ថបទមួយ ដែលកត់សម្គាល់ពីភាពជោគជ័យ នៃការគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសកម្ពុជា។ប្រទេសជាច្រើន ដែលកន្លងមកធ្លាប់តែគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដោយប្រសិទ្ធភាព ឥឡូវនេះកំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារវីរុសបំប្លែងខ្លួន Delta។ យ៉ាងណាក្តី នៅក្នុងទំនោរអវិជ្ជមាននេះ កម្ពុជាត្រូវបានសង្កេតឃើញថា ហាក់កំពុងតែទប់ទល់វីរុស Delta ដោយជោគជ័យ។ទោះបីត្រឹមជាប្រទេសតូចមួយ ដែលមានទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (per capita GDP) ស្មើនឹង១០ភាគរយ នៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់សហភាពអឺរ៉ុប កម្ពុជាសម្រេចបានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រហាក់ប្រហែលគ្នា ហើយមានអត្រាអ្នកស្លាប់តិចជាងដល់ទៅ ២០ដង។ ប្រទេសជិតខាងរបស់កម្ពុជា ដូចជាថៃ និងវៀតណាម ជាដើម សុទ្ធតែកំពុងមានករណីឆ្លងប្រចាំថ្ងៃជាមធ្យមខ្ទង់ម៉ឺននាក់ និងស្លាប់ខ្ទង់រយនាក់ ដោយសារតែវីរុស Delta បន្ទាប់ពីប្រទេសទាំងនេះ ត្រូវគេចាត់ទុកថា បានគ្រប់គ្រង COVID-19 ដោយជោគជ័យអស់ជាច្រើនខែ។ ភាពជោគជ័យរបស់កម្ពុជា ត្រូវគេយល់ឃើញថា គឺដោយសារយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដែលបានប្រព្រឹត្តទៅយ៉ាងរលូននិងឆាប់រហ័សបំផុត។…
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៣០នាក់, ជាសះស្បើយ ៤៧៣នាក់, ស្លាប់ចំនួន ២៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៣០នាក់, អ្នកជំងឺចំនួន៤៧៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២៥នាក់។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៩,០៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១០០,៦៥៥នាក់, ស្លាប់សរុបចំនួន ២,២៤៣នាក់ ៕