-
រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ក្រហម នៃក្រុងសៀមរាប បានជិត ៣ពាន់គ្រួសារ គិតត្រឹមថ្ងៃទី២៧

-
វៀតណាមមានមនុស្សស្លាប់ព្រោះកូវីដ ជិត២ម៉ឺននាក់ហើយ

-
កូវីដ-១៩៖ សូមគោរពតាមវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៣៩នាក់, ជាសះស្បើយ ៥៣០នាក់, ស្លាប់ចំនួន ១៨នាក់

-
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អំពាវនាវពលរដ្ឋបន្តអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល

ស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបន្តចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និងការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩។ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បន្តចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឱ្យពួកគាត់យល់ដឹងឱ្យកាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ លោកបណ្ឌិត កែរ រដ្ឋា ថ្លែងថា ដោយមានការណែនាំពីលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយលោករដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ លោករដ្ឋមមន្ត្រីក៏បានស្នើឱ្យគ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចមុន។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានធ្វើផែនការដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស់ គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង…
-
កម្ពស់ទឹកស្ទឹងសែន នៅខេត្តព្រះវិហារ ឡើងរហូត ១២.១២ម៉ែត្រ លើសកម្រិតប្រកាសអាសន្នត្រឹម ១១.៥០ម៉ែត្រ

-
រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិតផ្សារចំនួន២ នៅស្រុកចំការលើ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

-
អាជ្ញាធរខេត្ដកំពង់ចាម បិទខ្ទប់ផ្សារថ្នល់បែក រយៈពេល១៤ថ្ងៃ

កំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម ចេញសេចក្ដីសម្រេចបិទខ្ទប់ផ្សារថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ រដ្ឋបាលខេត្ដកំពង់ចាម បញ្ជាក់ថា៖ «ត្រូវបានបិទខ្ទប់ផ្សារថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ដោយមូលហេតុមានបងប្អូនអាជីវករផ្សារ មានវិជ្ជមានជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហមគន៍ ២០ កុម្ភៈ»៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ចាម៖
-
អភិបាលរាជធានី បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមវត្តទាំង១៥១

-
អាជ្ញាធរក្រុងខេមរភូមិន្ទ ចុះពិនិត្យស្ថានការណ៍ ទប់ស្កាត់កូវីដ-១៩ តាមវត្តអារាម
