-
អភិបាលខេត្តបាត់ដំបង បានណែនាំជម្រុញឲ្យអាជ្ញាធរស្រុកបវេល និងស្រុកថ្មគោល ចុះធ្វើសំណាក តាមបណ្តាផ្សារតូចៗក្នុងស្រុក និងលើកទឹកចិត្តឲ្យអ្នកឆ្លងជំងឺកូវីដ-19ស្រាលៗ ព្យាបាលតាមផ្ទះ

-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងជម្រុញឱ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរ ពង្រឹងវិធានការ ការពារ ការរីករាលដាលជំងឺឆ្លងកូវីដ២៩ ពិសេសមរោគថ្មីប្រភេទ ដែលតា

-
អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

-
រាជរដ្ឋាភិបាល ប្រកាសតម្លើងប្រាក់ឈ្នួល ជូនដល់ កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២២

-
រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្នទីតាំងភូមិពាមរណ្ដុក

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ចេញសេចក្ដីសម្រេចបិទជាបណ្តោះអាសន្នទីតាំងភូមិពាមរណ្ដុក ឃុំពាមរណ្ដែក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ រដ្ឋបាលខេត្ត បញ្ជាក់ថា៖ «ត្រូវបិទជាបណ្តោះអាសន្នការបិទជាបណ្ដោះអាសន្នទីតាំងភូមិពាមថ្កោក ឃុំពាមឆ្កែក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចាប់ពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី»។ ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកមានវិធានការដូចខាងក្រោម៖ ទី១៖ ហ៊ុព័ទ្ធទីតាំងខាងលើទាំងមូលជាបណ្តោះអាសន្ន។ទី២៖ ផ្អាកសកម្មភាពការងារ និងការចេញ-ចូល ទីតាំងខាងលើជាបណ្តោះអាសន្ន។និងទី៣៖ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។ ចំពោះប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមរួសរាន់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំង២០២១នេះតទៅ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង៖
-
អភិបាលខេត្តខេត្តសៀមរាប ទទួលអំណោយអង្ករ ១០តោន ពីមន្ទីរដែនដីនគរួបនីយកម្ម និងសាខាពន្ធដារ ដើម្បីទុកសម្រាប់ចែកជូន បងប្អូនដែលមានជីវភាពខ្វះខាត

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៨៦៦នាក់, ជាសះស្បើយ ៥០៥នាក់ និងស្លាប់ចំនួន ២៦នាក់

-
វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣លានដូសថ្មីទៀតត្រូវបានដឹកមកដល់កម្ពុជា ហើយ

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា បូករួមទាំងវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ នាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥.៥លានដូស។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញ និងដឹកមកដល់ថ្ងៃនេះគឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំង ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់កម្ពុជា។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងនៅឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។ បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជា មានភាពលឿនលយគួរឱ្យកត់សម្គាល់។
-
បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៦៦នាក់ និងជាសះស្បើយ៥០៥នាក់ ស្លាប់ចំនួន២៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៦៦នាក់, អ្នកជំងឺចំនួន៥០៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៦នាក់។ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១០,៧៩២នាក់, អ្នកជាសះស្បើយសរុបចំនួន១០១,៦៩០នាក់, ស្លាប់សរុបចំនួន២,២៨៧នាក់៕
-
អាជ្ញាធរខេត្តព្រៃវែង ផ្អាកសកម្មភាពលក់ដូរនៅផ្សារក្រុងព្រៃវែង រយៈពេល១៤ថ្ងៃ

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង សម្រេចផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ននៅផ្សារក្រុងព្រៃវែង (ទាំងក្នុង និងក្រៅបរិវេណផ្សារ) ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ អាជីវករលក់ដូរក្នុងផ្សារក្រុងព្រៃវែង បានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីមានអាការៈសង្ស័យ និងបានយកសំណាកធ្វើតេស្តរហ័ស (Rapid Test)។ បច្ចុប្បន្ន អាជ្ញាធរក្រុង និងសង្កាត់ កំពុងបន្តស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកមកធ្វើតេស្តរកមេរោគកូវីដ-១៩។ រដ្ឋបាលខេត្តព្រៃវែង បញ្ជាក់ថា៖ «ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់នូវការចម្លងនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជា ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះអាសន្នផ្សារក្រុងព្រៃវែង (ទាំងក្នុង និងក្រៅបរិវេណផ្សារ) ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១»។…