-
រដ្ឋបាលខេត្ដកណ្ដាល បន្តអនុវត្តវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ

កណ្ដាល៖ រដ្ឋបាលខេត្ដកណ្ដាល បន្តអនុវត្តវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ រដ្ឋបាលខេត្ដ បញ្ជាក់ថា៖ «ត្រូវបានបន្តអនុវត្តវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីប្រភេទ Delta»។ ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូចខាងក្រោម៖ *ទី១៖ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែកបៀហ្គាឌិន និងកាស៊ីណូ*ទី២៖ អាជីវកម្មម៉ាស្សា សូណា និងស្ទឹមគ្រប់ប្រភេទ*ទី៣៖ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ*ទី៤៖ រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។ ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១៥នាក់ លើកលែងតែចំពោះករណី…
-
ក្រសួងការងារ ប្រកាសឲ្យធ្វើតេស្ដរកមេរោគកូវីដ ដល់កម្មករ ក្រោយឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៣លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧៧ម៉ឺននាក់ និងជាសះស្បើយ២១០លាន៣៦ម៉ឺននាក់

-
វ៉ាក់សាំង ស៊ីណូវ៉ាក់ ២០ម៉ឺនដូស ជូនរដ្ឋាភិបាលឡាវនេះ នឹងពង្រឹងបានថែមទៀតនូវ សាមគ្គីភាព និងមិត្តភាព

-
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.០លាននាក់ ស្លាប់ជាង ២៦.០ម៉ឺននាក់

-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភម៉ូតូ ១៤គ្រឿង ជូនកងការពារព្រំដែនលេខ៥០២

-
សេចក្តីជូនដំណឹង

-
មនុស្ស ១៥នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២៩ ខែកញ្ញា

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,២៧៣,២៦៣នាក់ (គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា)

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,២៧៣,២៦៣នាក់។ ក្នុងរួមមាន១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៨៩៤,០០៦នាក់២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៥៦,៧៤៩នាក់៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៦២២,៥០៨នាក់នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕
-
ការប្រឡងវិញ្ញាសាផ្ទាល់មាត់ ក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១បានបញ្ជាក់ពីការប្រឡងវិញ្ញាសាផ្ទាល់មាត់ នៃការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២១។ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាបេក្ខជនដែលបានប្រឡងជាប់និងមានពិន្ទុខ្ពស់ក្នុង វិញ្ញាសាសរសេរតាមប្រព័ន្ធអនឡាញ ស្របតាមការកំណត់របស់គណៈកម្មការរៀបចំការប្រឡង នាសម័យប្រឡងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ត្រូវចូលរួមការប្រឡងវិញ្ញាសាផ្ទាល់មាត់តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ តាមពេលវេលាដូចមានក្នុងតារាងជូនភ្ជាប់។ចំពោះនីតិវិធីនៃការសម្ភាសន៍មានដូចជា៖១. បេក្ខជនត្រូវចូលរួម (Log In) ក្នុងប្រព័ន្ធ Zoom រយៈពេល ១០នាទី មុនម៉ោងកំណត់របស់ខ្លួន ២. បេក្ខជនម្នាក់មានពេលប្រមាណ ១៥នាទី ដើម្បីសម្ភាសន៍៣. បេក្ខជនដែលមានឈ្មោះត្រូវប្រឡងវិញ្ញាសាផ្ទាល់មាត់តាមប្រព័ន្ធអនឡាញទាំងអស់ នឹងត្រូវបានទាក់ទង ដើម្បីចូលបន្ទប់សម្ភាសន៍ ហើយបេក្ខជនត្រូវធានាថា៖មានកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកសម្រាប់ចូលសម្ភាសន៍តាមប្រព័ន្ធZoom ដោយបើកកាមេរ៉ានិងសម្លេងនៅពេលកំពុងសម្ភាសន៍ រកទីតាំងដែលមានសេវាអ៊ីនធឺណិតគ្រប់គ្រាន់ និងគ្មានសម្លេងរំខាននៅពេលសម្ភាសន៍។៤. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មិនទទួលខុសត្រូវចំពោះហានិភ័យផ្សេងៗ ដែលបណ្តាលមកពី បញ្ហាឧបករណ៍អេឡិចត្រូនិក ការដាច់សេវាអ៊ីនធឺណិត ឬបញ្ហាផ្សេងទៀតដែលបណ្ដាលឱ្យអាក់ខានដល់ ការសម្ភាសន៍ឡើយ។៥. បេក្ខជនមិនត្រូវចែករំលែក ឬផ្សព្វផ្សាយរាល់សំណួរ ចម្លើយ វិញ្ញាសា អត្ថបទ រូបភាព ឬព័ត៌មានពាក់ព័ន្ធ ផ្សេងៗ…