-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពី ការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហៀនកូវីដ-១៩ Wondfo សម្រាប់សាធារណជន

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងដល់សាធារណជនទាំងអស់ ពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសកូរ៉េ និងប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ នេះបើតាមសេចក្តីជូនដំណឹងក្រសួងប្រៃសណីនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ជាមួយគ្នានេះ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាននាំចូលឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។ ដូចនេះ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី ១ប្រអប់ឡើងទៅ នូវឧបករណ៍តេស្ដរហ័សចំនួន ២ប្រភេទដូចខាក្រោម៖ ១ឧបករណ៍តស្ដរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន ២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២,៩ ដុល្លារអាម៉េរិក…
-
របៀបប្រើប្រាស់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

-
ផ្សារព្រៃខ្មែរ ប្រឈមនឹងការបិទខ្ទប់ជាបណ្ដោះអាសន្ននៅពេលខាងមុខនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ បន្ទាប់ពីអ្នកកើតជំងឺកូវីដ-១៩ បានកើនឡើងគួរឲ្យកត់សម្គាល់ នៅតាមបណ្ដាស្រុក មួយចំនួន ក្នុងនោះក៏មានផ្សារព្រៃខ្មែរ ក្នុងស្រុករលាប្អៀរផងដែរ ទើបនៅរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលបានចុះយកសំណាកលើអាជីវករលក់ដូរនៅផ្សារព្រៃខ្មែរ ដែលមានទីតាំងជាប់នឹងមណ្ឌលសុខភាពព្រៃខ្មែរ ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ តាមការបញ្ជាក់ពីមន្ត្រី នៃមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាពយកសំណាក នៅរសៀលនេះ បានឲ្យដឹងថា ជាលទ្ធផលនៃការយកសំណាក លើតេស្តរហ័ស (មិនទាន់ប្រកាសជាផ្លូវការ ) លើអាជីវករក្នុងផ្សារព្រៃខ្មែរ ចំនួនជាង ១៥៤នាក់ កឃើញអ្នកមានវិជ្ជមានជាង ៣៤នាក់។ អាជីវករ វិជ្ជមានកូវីដ១៩ ទាំងនោះត្រូវបានយកទៅដាក់ឲ្យសម្រាកនៅមណ្ឌលព្យាបាលវិទ្យាល័យទឹកហូត ស្រុករលាប្អៀរ ចំណែកអ្នកពាក់ព័ន្ធ ជាមួយអាជីវករខាងលើត្រូវ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ប្រភពដដែលបានបន្តថា ដោយសារស្ថានភាពអាជីវករនៅតែបន្តមកយកសំណាកនៅរសៀលថ្ងៃដដែលនេះនិងដោយសារចប់ម៉ោង មន្ត្រីជំនាញបានផ្អាកការយកសំណាកជាបណ្ដោះអាសន្ននិងរង់ចាំបន្តយកសំណាកនៅព្រឹកស្អែកថ្ងៃទី ៣០ ខែកញ្ញា ជាបន្តទៀត។សូមបញ្ជាក់ដែរថាលទ្ធផលនៃការធ្វើតេស្តរហ័សដែលចេញដោយរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានថ្មីចំនួន ១០៩នាក់ក្នុងនោះស្លាប់ ២នាក់ គឺអ្នកភូមិព្រៃខ្មែរ ឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងនេះតែម្ដង ៕សុខ…
-
ថៃទទួលបាន Pfizer ២លានដូស ជាលើកដំបូង

-
វៀតណាមបានកាដូរវ៉ាក់សាំង២.៦លានដូសទៀត ពីអាល្លឺម៉ង់

វ៉ាក់សាំងប្រភេទ Astrazeneca ចំនួន២.៦លានដូសទៀត ដែលជាជំនួយរបស់អាល្លឺម៉ង់ជូនវៀតណាមនោះ ត្រូវបានដឹកដល់ហូជីមិញហើយ កាលពីពេលថ្មីៗនេះ។ នេះគឺជាអំណោយវ៉ាក់សាំងជើងទី២ របស់អាល្លឺម៉ង់ជូនវៀតណាម ពោលគឺបន្ទាប់ពីផ្តល់ជូន ជើងមុន មានជាង៨៥ម៉ឺនដូស តាមរយៈយន្តការកូវ៉ាក់ បញ្ជូនដល់ហាណូយ កាលពីថ្ងៃទី១៦ កញ្ញា។ ក្នុងចំណោមបណ្តាប្រទេសជាសមាជិករបស់អឺរ៉ុប ដែលផ្តល់ជំនួយវ៉ាក់សាំងជូនវៀតណាម អាល្លឺម៉ង់នេះហើយដែលជាប្រទេសផ្តល់ជំនួយវ៉ាក់សាំងច្រើនជាងគេ ឲ្យវៀតណាមនោះ។ សមាជិកអឺរ៉ុបផ្សេងៗទៀត ដែលផ្តល់ជូនដែរ មានដូចជា ឆែក បារាំង អ៊ីតាលី ប៉ូឡូញ ហើយអង់គ្លេសក៏ផ្តល់ដែរ៕
-
អាជ្ញាធរខណ្ឌមានជ័យ នាំយកថ្នាំឱសថបុរាណចិន ការពារជំងឺកូវីដផ្តល់ជូន និងប្រគេន ព្រះសង្ឃ តាជី យាយជី កូនសិស្ស និស្សិត ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៤វត្ត

-
គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)

-
នាយករដ្ឋមន្ត្រីឡាវ លើកឡើងថា ជំនួយឧបត្ថម្ភវ៉ាក់សាំង ២០ម៉ឺនដូសរបស់កម្ពុជា ជូនដល់ប្រទេសឡាវ ជាសក្ខីភាព បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងចំណងមិត្តភាពជិតស្និទ្ធិ សាមគ្គីភាពយូអង្វែង និង ភាពជាអ្នកជិតខាងល្អ រវាងប្រទេសយើងទាំងពីរ

-
បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៨៨១នាក់ និងជាសះស្បើយ ៥៣២នាក់ ស្លាប់ចំនួន ១៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៨១នាក់, អ្នកជំងឺចំនួន៥៣២ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៥នាក់។ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១១១,៦៧៣នាក់, អ្នកជាសះស្បើយសរុបចំនួន១០២,២២២នាក់, ស្លាប់សរុបចំនួន២,៣០២នាក់៕
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨១នាក់, ជាសះស្បើយ ៥៣២នាក់, ស្លាប់ចំនួន ១៥នាក់
