-
សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំបទបង្ហាញស្តីពីអាមេរិកគួរបញ្ឈប់យកប្រភពមេរោគCovid-19 ជាល្បែងនយោបាយ

ភ្នំពេញ៖ រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅស្នាក់ការសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបទបង្ហាញស្តីពីអាមេរិកគួបញ្ឈប់យកប្រភពមេរោគCovid-19ជាល្បែងនយោបាយ ។ បទបង្ហាញនេះក៏មានការចូលរួមពីអង្គការស្មារតីកីឡា នៅសមាគមផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ផងដែរ។ លោក នូ សំណាង អនុប្រធានអង្គការស្មារតីកីឡា បានគូសបញ្ជាក់ថាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ ប្រទេសចិនអនុវត្តបានឈានមុខគេ ហើយពិភពលោកទទួលបានអត្ថប្រយោជន៍ជាច្រើនពីភាពរីកចម្រើនផ្នែកវិទ្យាសាស្រ្តរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគាំទ្រនូវការលើកឡើងរបស់អង្គការស្មារតីកីឡា ហើយលោកបន្ថែមថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ នៅវេទិកា China Xiv នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានចេញផ្សាយលទ្ធផលសិក្សាស្រាវជ្រាវអំពីពេលវេលាចាប់ផ្តើមនៃការរាតត្បាតនៃជំងឺ COVID-19 បានបង្ហាញឱ្យដឹងថា ជំងឺ COVID-19 នៅអាមេរិកប្រហែល បានចាប់ផ្តើមរាតត្បាតនៅអំឡុងខែកញ្ញាឆ្នាំ ២០១៩ ។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង អ៊ីតាលី ប្រេស៊ីលនិងប្រទេសជាច្រើនទៀតបានរកឃើញតម្រុយរាតត្បាតនៃវីរុសនៅមុនពេលជំងឺ COVID-19 បានផ្ទុះឡើងនៅក្នុងប្រទេសចិន ។ ការសិក្សាស្រាវជ្រាវនេះលើកឡើងថា តាមការវិភាគចំពោះការរួមបញ្ចូលគ្នារវាងគំរូគណិតវិទ្យានិងបច្ចេកវិទ្យាវៃឆ្លាតសិប្បនិមិ្មត យើងអាចរកឃើញពីក្រឹតក្រមនៃការរីករាលដាលនៃជំងឺឆ្លង ។ អ្នកស្រាវជ្រាវបានធ្វើការវិនិច្ឆ័យពីពេលវេលាដើមដំបូងនៃការរីករាលដាលនៅក្នុងរដ្ឋចំនួន…
-
កន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម នឹងដាក់ឲ្យដំណើរការនៅដើមខែតុលា ឆ្នាំ២០២១

-
អភិបាលខេត្តព្រះវិហារ ជម្រុញមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង៨ បន្តពង្រឹងយន្តការ លើការអនុវត្តវិធានការបីកុំ បីការពារ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩

-
ក្រសួងសុខាភិបាល ប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៣២នាក់ និងជាសះស្បើយ៥៥៦នាក់,ស្លាប់ចំនួន១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៣២នាក់, អ្នកជំងឺចំនួន៥៥៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១២,៨៨៣នាក់, អ្នកជាសះស្បើយសរុបចំនួន១០៣,៣៨៣នាក់, ស្លាប់សរុបចំនួន២,៣៣៦នាក់៕
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៣២នាក់, ជាសះស្បើយ ៥៥៦នាក់, ស្លាប់ចំនួន ១៧នាក់

-
ថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក សរសើរកម្ពុជាលើការគ្រប់គ្រង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

-
គិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.១លាននាក់ ស្លាប់ជាង ២៦.២ម៉ឺននាក់

-
មនុស្ស ៦៤នាក់ និងម៉ូតូ ១៥គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី៣០ ខែកញ្ញា

-
ថៃស្លាប់១០៧នាក់ទៀត ព្រោះកូវីដ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៤លាន៥១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧៩ម៉ឺននាក់ និងជាសះស្បើយ២១១លាន៣០ម៉ឺននាក់
