-
ការឆ្លងនៅវៀតណាម ធ្លាក់ចុះខ្លាំងហើយ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៥លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨១ម៉ឺននាក់ និងជាសះស្បើយ២១២លាន៥៨ម៉ឺននាក់

-
នៅថៃ មនុស្សស្លាប់ប្រចាំថ្ងៃព្រោះកូវីដ បន្តតិចជាង១០០នាក់

-
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាមរតករួមរបស់ប្រទេសជាតិ

នយោបាយ៖ ប្រជាជនកម្ពុជាបានធ្វើដំណើរឆ្លងកាត់នៅលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អស់រយៈជិត២ឆ្នាំកន្លងមកដោយបានតស៊ូប្រឹងប្រែងឆ្លងកាត់ការលំបាកសព្វបែបសព្វយ៉ាង ហើយឆ្លងតាមរយៈនេះយើងក៏ទទួលបាននូវបទពិសោធន៍ជាច្រើនទាំងចំណុចខ្លាំងដែលត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញអនុវត្តបន្ត និងចំណុចសេសសល់ ដែលត្រូវកែសម្រួលឡើងវិញ។ ទោះបីជាយើងមិនទាន់អាចយកជោគជ័យបានទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុន្តែយើងអាចគ្រប់គ្រងបាន យើងអាចធ្វើភាពម្ចាស់ការបាន ដែលរហូតមកដល់ថ្ងៃនេះ ទប់ស្កាត់បានការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំហើយ ចំនួននៃអ្នកឆ្លង និងអ្នកស្លាប់ប្រចាំថ្ងៃមានការថយចុះច្រើន។ យើងសង្ឃឹមថានឹងកាត់ផ្តាច់បាននូវសង្វាក់នៃការចម្លង ហើយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នឹងកាន់តែធូរស្រាលបង្កភាពអនុគ្រោះដល់ការបើកដំណើរប្រទេសជាតិឡើងវិញនាពេលដ៏ឆាប់ខាងមុខ។ នៅថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ “ចំពោះរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមកនាំយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ជាង១១លាននាក់គឺជាមរតក ដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល របស់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ។ នេះជាមរតកធំណាស់ ។ ពិតមែនតែខ្ញុំ មានតួនាទីសម្រេចអ្វីៗទាំងអស់ ក៏ប៉ុន្តែប្រសិនបើគ្មានព្រះរាជតម្រិះ គ្មានការគាំទ្រពីព្រះមហាក្សត្រ គ្មានការគាំទ្រពីហ្លួងម៉ែទេ កិច្ចការរបស់យើងមិនបានឈានដល់ដំណាក់កាលជ្រៅជ្រះប៉ុណ្ណេះទេ។ ប៉ុន្តែព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យ ចូលរួមទិញវ៉ាក់សាំង ចូលរួមទិញមន្ទីរពេទ្យ និងចូលរួមដំណើរការនានាទាក់ទងនឹងការប្រឆាំងនឹងជំងឺកូវីដ១៩។ មរតកវ៉ាក់សាំងនេះ ជាមរតករួមរបស់ប្រទេសជាតិរបស់យើង ហើយនៅក្នុងរាជកាលព្រះរាជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជ្យ”។ យើងគប្បីរំលឹកថា…
-
ក្រសួងសុខាភិបាល ប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៩៩នាក់ និងជាសះស្បើយ៤៩០នាក់, ស្លាប់ចំនួន ២៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៩៩នាក់, អ្នកជំងឺ ចំនួន ៤៩០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២៣នាក់ ។ គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៣,២៥៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១០៤,៤០៨នាក់, ស្លាប់សរុបចំនួន ២,៣៨៣នាក់ ៕
-
មនុស្ស ៦នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០២ ខែតុលា

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៦នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៦ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១.២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ។ ខាងក្រោមនេះជាសេចក្តីប្រកាស
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៤២៤,៩៧១នាក់

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៤២៤,៩៧១នាក់។ ក្នុងនោះរួមមាន ១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩១០,៧៥៩នាក់ ២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៦២,៥៨៧នាក់ ៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៧៥១,៦២៥នាក់ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕
-
វៀតណាមសម្រេចចំណាយជាង៣២លានដុល្លារ ទិញវ៉ាក់សាំងគុយបា ៥លានដូស

-
គិតត្រឹមព្រឹកថ្ងៃទី០២ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.១លាននាក់ ស្លាប់ជាង ២៦.៣ម៉ឺននាក់

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៣៧០,៨៣៨នាក់ (គិតត្រឹមថ្ងៃទី១ ខែតុលា)
