-
បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងត្រូវបង្ហាញកាតចាក់វ៉ាក់សាំង រាល់ការចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២៨ នាក់, ជាសះស្បើយ ៤៨៥នាក់, ស្លាប់ចំនួន ១២នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២២៨នាក់, អ្នកជំងឺចំនួន៤៨៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១២នាក់។ គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៣,៧០៣នាក់, អ្នកជាសះស្បើយសរុបចំនួន១០៥,៣៥០នាក់, ស្លាប់សរុបចំនួន២,៤១៨នាក់ ៕
-
មនុស្សស្លាប់៩២នាក់ទៀត ព្រោះកូវីដនៅថៃ

-
មនុស្ស ៣១នាក់ និងយានយន្ត ១០គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៤ ខែតុលា

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៤៥៤,៣៨៤នាក់ (គិតត្រឹមថ្ងៃទី៤ ខែតុលា)

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២១៩នាក់, ជាសះស្បើយ ៤៥៧នាក់, ស្លាប់ចំនួន ២៣នាក់

-
គិតត្រឹមព្រឹកថ្ងៃទី០៤ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.២លាននាក់ ស្លាប់ជាង ២៦.៤ម៉ឺននាក់

-
មនុស្ស ២០នាក់ និងយានយន្ត ១០គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៣ ខែតុលា

-
យុទ្ធការការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តកែប នាឱកាសបុណ្យភ្ជុំបិណ្ឌ

-
យុទ្ធនាការអប់រំឲ្យអនុវត្ត ការរស់នៅតាមបែបបគន្លងថ្មី ក្នុងបរិបទកូវីដ-១៩

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានជម្រុញឲ្យមានសកម្មភាពជាក់ស្តែងចេញពីសេចក្តីណែនាំ តាមរយៈនៃយុទ្ធនាការអប់រំផ្សព្វផ្សាយ រៀនរស់ជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ដែលជាអានុសាសន៍ដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្មានថ្ងៃកន្លងមកនេះ ដោយចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ សេចក្តីណែនាំ១០ចំណុចរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពសម្រាប់ការរស់នៅតាមបែបគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ត្រូវបានស្ថិតនៅក្នុងយុទ្ធនាការយ៉ាងផុលផុស នៅតាមបណ្តាសង្កាត់ទាំង១២នៃក្រុងសៀមរាប ក្រោមចលនាសកម្មភាពនៃក្រុមការងារចំនួន៦ក្រុម ដែលក្រុមនីមួយៗទទួលបន្ទុកគោលដៅអប់រំផ្សព្វផ្សាយឲ្យអនុវត្តសេចក្តីណែនាំនេះលើសង្កាត់ចំនួន២ ដែលដឹកនាំដោយសមាសភាពអភិបាលរងខេត្តមួយរូប ព្រមជាមួយនឹងវត្តមានរបស់មន្រ្តីពាក់ព័ន្ធផងដែរ ដែលមានភារកិច្ចសម្របសម្រួលណែនាំឲ្យអនុវត្ត តាមជំនាញរបស់ខ្លួននោះ។