Category: Covid-19

  • ព្រះសង្ឃអាចារ្យ និងកូនសិស្សលោក តាមវត្តនៅភ្នំពេញត្រូវបាន ក្រុមគ្រូពេទ្យចុះយកសំណាក ក្រោយផ្ទុះកូវីដ១៩

    ព្រះសង្ឃអាចារ្យ និងកូនសិស្សលោក តាមវត្តនៅភ្នំពេញត្រូវបាន ក្រុមគ្រូពេទ្យចុះយកសំណាក ក្រោយផ្ទុះកូវីដ១៩

    ភ្នំពេញ៖ មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ សហការ​ជាមួយ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ នឹង​ចុះ​យក​សំណាក​ព្រះសង្ឃ លោកតា​អាចារ្យ និង​កូនសិស្សលោក នៅតាម​វត្ត​អារាម​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​វត្ត​អារាម មួយចំនួន ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ រួចមក​។​ ​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ​មានប្រសាសន៍ ​ថ្ងៃទី​២៤ ខែកញ្ញា​ ថា ក្រុមគ្រូពេទ្យ​របស់ មន្ទីរ​សុខាភិបាល ប្រមាណ ១០០ នាក់ សហការ​ជាមួយ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ នឹង​ចុះ​យក​សំណាក​ពី​ព្រះសង្ឃ និង​កូនសិស្សលោក នៅតាម​វត្ត​ចំនួន ១៥១ វត្ត នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ និង ២៥ ខែកញ្ញា ឆ្នាំ​២០២១​។​ ​លោក​វេជ្ជបណ្ឌិត បន្តថា ក្នុងចំណោម​វត្ត ១៥១ វត្ត​នោះ យើង​បែងចែក ខាង​មន្ទីរ​សុខាភិបាល ចំនួន​ជាង ៧០…

  • ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តទូទាំងរាជធានីភ្នំពេញ ត្រូវបានយក សំណាក

    ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តទូទាំងរាជធានីភ្នំពេញ ត្រូវបានយក សំណាក

    រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែកញ្ញា ក្រុមការងារ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩​ដល់​ព្រះសង្ឃ និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ បាន​ប្រមាណ​៥០% ក្នុង​ចំណោម​វត្ត​ចំនួន​១៥១ ។ លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ថ្លែង​ថា គិត​ត្រឹម​ម៉ោង​១២​ព្រឹក​ថ្ងៃ​ទី​២៤​ខែកញ្ញា ក្រុមការងារ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​ដល់​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​សិស្ស​និស្សិត​ស្នាក់​នៅ​តាម​វត្ត​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមាណ​ជិត​៤​ពាន់​អង្គ​/​នាក់​ឬ​ជិត​៨០​វត្ត ឬ​ស្មើរ​នឹង​ប្រមាណ​៥០% ក្នុង​ចំណោម​វគ្គ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៥១​វត្ត ។ លោក​ បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល ព័ត៌មាន​អំពី​ការ​រក​ឃើញ មេរោគ​កូ​វី​ដ​១៩​នោះ​ទេ ប៉ុន្ដែ​បើ​តាម​ប្រភព​មិន​ទាន់​ច្បាស់ការ​ណ៏​ថា ក្នុង​ចំណោម ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​សិស្ស និស្សិត ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ប្រមាណ​ជិត​៤​ពាន់ អង្គ /​នាក់​នោះ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​មាន​ចំនួន​តិចតួច​ទេ ។ ​តារាង​របស់​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វី​ដ​-១៩ (TYDA) បង្ហាញ​ពី​ផែនការ​សកម្មភាព​យក​សំណាក ពិសេស​តាម​វត្ត​អារាម​ក្នុង​ខណ្ឌ​នីមួយ​ៗ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​រក​ឃើញ​វត្ត​មួយ​ចំនួន​មាន​ផ្ទុះ​ករណី​ឆ្លង​កូ​វី​ដ​-១៩ ពិសេស​ការ​រក​ឃើញ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ពាក់ព័ន្ធ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​រាប់​សិប​នាក់​នៅ​វត្ត​ជំ​ពុះ​ក្អែក ដែល​រក​ឃើញ​ព្រះសង្ឃ និង​ឧបាសក ឧបាសិកា​ចំនួន ៤៥…

  • ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្ត ទូទាំងរាជធានីភ្នំពេញ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះយកសំណាកបាន ៥០%ហើយគឹតត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ

    ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្ត ទូទាំងរាជធានីភ្នំពេញ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះយកសំណាកបាន ៥០%ហើយគឹតត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ

    ភ្នំពេញ ៖ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានឱ្យដឹងថាគិតត្រឹមម៉ោង ១២ព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ក្រុមការងារ យកសំណាក រកមេរោគកូវីដ១៩ ដល់ព្រះសង្ឃគណៈកម្មការអាចារ្យ និងសិស្ស និស្សិតស្នាក់នៅតាមវត្តក្នុងរាជធានីភ្នំពេញ បានប្រមាណជិត ៤ពាន់ ….

  • លោកជំទាវ ម៉ែន សំអន អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ខេត្តស្វាយរៀង

    លោកជំទាវ ម៉ែន សំអន អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញប្រគេនទេយវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ស្ថិតនៅក្នុងក្រុងស្វាយរៀង…..

  • វត្ដមួយចំនួន នៅក្រុងសៀមរាប គ្មានពុទ្ធបរិសទ្ធកាន់បិណ្ឌ ដោយសារជំងឺកូវីដ-១៩

    វត្ដមួយចំនួន នៅក្រុងសៀមរាប គ្មានពុទ្ធបរិសទ្ធកាន់បិណ្ឌ ដោយសារជំងឺកូវីដ-១៩

    សៀមរាប ៖ មន្ដ្រីសង្ឃនៅក្រុងសៀមរាប បានថ្លែងថា ទីវត្ដអារាមមួយចំនួន នៅក្នុងក្រុងនេះ មិនបានរៀបចំឱ្យមានប្រជាពុទ្ធបរិសទ្ធទៅធ្វើបុណ្យកាន់បិណ្ឌ សូត្រមន្ដ បោះបាយបិណ្ឌ ជួបជុំគ្នាដាក់បាតព្រះសង្ឃដូចឆ្នាំមុនៗនោះ…..

  • រដ្ឋបាលខេត្តក្រចេះ ផ្អាកការរៀបចំពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    រដ្ឋបាលខេត្តក្រចេះ ផ្អាកការរៀបចំពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ចេញសេចក្តីជូនដំណឹងពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta។ រដ្ឋបាលខេត្ត ដាក់ចេញនូវវិធានការដូចខាងក្រោម៖ ទី១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ទី២៖ ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធានាដល់ការនាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមដែលក្រុមការងារទទួលខុសត្រូវនៅតាមមូលដ្ឋានរៀងៗខ្លួនដោយមិនត្រូវឱ្យ វត្តអារាមណាមួយព្រះសង្ឃដាច់ចង្ហាន់ឡើយ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដក្រចេះ៖

  • បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨២២នាក់ និងជាសះស្បើយ៤៩៤នាក់ អ្នកស្លាប់ចំនួន២១នាក់

    បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨២២នាក់ និងជាសះស្បើយ៤៩៤នាក់ អ្នកស្លាប់ចំនួន២១នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១ បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៨២២នាក់, អ្នកជំងឺចំនួន៤៩៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២១នាក់។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៧,៤៤១នាក់, អ្នកជាសះស្បើយសរុបចំនួន៩៩,៦២៨នាក់, ស្លាប់សរុបចំនួន២,១៩៧នាក់៕

  • សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ១៩ ចំនួន៣លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ

    សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ១៩ ចំនួន៣លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ….

  • រដ្ឋបាលខណ្ឌចំការមន និងអង្គការមូលនិធិឆឺជី-កម្ពុជា ចែកអំណោយដល់ពលរដ្ឋ នៅប្រជាសហគមន៍ សាមគ្គីរុងរឿង ១០០គ្រួសារ និងពិនិត្យមើលតាមវត្តអារាម ក្នុងភូមិសាស្ត្រខណ្ឌ

    រដ្ឋបាលខណ្ឌចំការមន និងអង្គការមូលនិធិឆឺជី-កម្ពុជា ចែកអំណោយដល់ពលរដ្ឋ នៅប្រជាសហគមន៍ សាមគ្គីរុងរឿង ១០០គ្រួសារ និងពិនិត្យមើលតាមវត្តអារាម ក្នុងភូមិសាស្ត្រខណ្ឌ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌចំការមន ដែលមានលោក ថេង សុថុល ជាអភិបាលខណ្ឌ និងអង្គការមូលនិធិឆឺជី-កម្ពុជា ….

  • គណៈកម្មការកិច្ចការបរទេសសភា កម្ពុជា-ឡាវ-វៀតណាម ពិភាក្សារួមគ្នា

    គណៈកម្មការកិច្ចការបរទេសសភា កម្ពុជា-ឡាវ-វៀតណាម ពិភាក្សារួមគ្នា

    គណៈកម្មការកិច្ចការបរទេសសភា កម្ពុជា-ឡាវ-វៀតណាម ពិភាក្សារួមគ្នា ពីការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីជំរុញការអភិវឌ្ឍ និងការឆ្លើយតប ទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ៕