-
អាជ្ញាធរខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្នផ្សារត្រពាំងប្រាសាទ និងផ្ទះប្រជាពលរដ្ឋជុំវិញផ្សារត្រពាំងប្រាសាទ ព្រមទាំងផ្ទះប្រជាពលរដ្ឋចំនួន៣១ខ្នងទៀត ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្រេចថា ត្រូវបានបិទខ្ទប់បណ្តោះអាសន្នទីតាំងផ្សារ និងផ្ទះប្រជាពលរដ្ឋជុំវិញ ផ្សារត្រពាំងប្រាសាទ ព្រមទាំងផ្ទះប្រជាពលរដ្ឋចំនួន៣១ខ្នងទៀត ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ធនិងអ្នកជំងឺកូវីដ១៩។
-
មូលដ្ឋានមួយចំនួន នៃក្រុងសៀមរាប ត្រូវបានដកចេញពីតំបន់ក្រហម

បន្ទាប់ពីបិទខ្ទប់ ដាក់ភូមិសាស្រ្តមួយចំនួន នៃក្រុងសៀមរាប ជាតំបន់ក្រហមបណ្តោះអាសន្ន ១សប្តាហ៍កន្លងមកត្រូវបានបញ្ចប់ កិច្ចប្រជុំ ស្តីពីការគ្រប់គ្រងការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ត្រូវបានធ្វើឡើងសម្រាប់សប្តាហ៍ថ្មី ដើម្បីពិនិត្យរបាយការណ៍ វាយតម្លៃការរៀបចំតំបន់ក្រហម និងតំបន់លឿងទុំឡើងវិញ កិច្ចប្រជុំនេះបានរកឃើញភូមិសង្កាត់មួយចំនួន ត្រូវបានដកចេញពីតំបន់ក្រហម !
-
ជប៉ុនដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័ក

-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅចាប់ពីថ្ងៃទី២៣ កញ្ញា-៦ តុលា ដោយសារមានការឆ្លងរាលដាលជំងឺកូវី១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីសម្រេចបិទខ្ទប់មិនឱ្យមានការចេញ-ចូលវត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និង កាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀត ស្របតាម ព្រះថេរៈដីការបស់ សម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ។ព្រះសង្ឃ អាចារ្យ-អាចារិនី យាយជី-តាជី ពុទ្ធបរិស័ទ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនិមន្ត និងអញ្ជើញ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីយកសំណាកវិភាគរកមេរោគ និងធ្វើ ចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ព្រះចៅអធិការ និងគណៈកម្មការវត្ត ត្រូវនិមន្ត និងអញ្ជើញចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្តី ជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងសហការអនុវត្តរាល់ វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឹងម៉ាត់។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់…
-
រដ្ឋបាលខេត្តសម្រេចកំណត់ជា តំបន់ក្រហម ក្នុងភូមិសាស្រ្ត មួយចំនួន នែក្រុងសៀមរាប ខេត្តសៀមរាប

រដ្ឋបាលខេត្តសម្រេចកំណត់ជា តំបន់ក្រហម នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១សប្ដាហ៍ គិតចាប់ពីម៉ោង២៣ និង៥៩ នាទី ថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី ៕
-
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានផ្អាកការប្រមូលផ្តុំថ្វាយបង្គំជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី

-
សារសំឡេងសម្តេចតេជោ ពាក់ព័ន្ធការរកឃើញ វិជ្ជមានវីរុសកូវីដ១៩ នៅតាមទីវត្តអារាមមួយចំនួន ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

-
វីដេអូណែនាំពីវិធីការពារ ខ្លួនពីកូវីដ-១៩ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

-
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន

