-
ថៃសម្រេចប្រើវ៉ាក់សាំង Moderna ចាក់ឲ្យកុមារ យុវវ័យ តែមិនទាន់មានស្តុកទេ

-
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។ បន្ទាប់មក សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព។ សូមរំលឹកថា តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ។ សម្ដេចថា បើយើងមិនចាក់ជូនកុមារពីអាយុ ៦ឆ្នាំទៅ ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបើកតែអនុវិទ្យាល័យ និងវិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក ម្យ៉ាងទៀត វ៉ាក់សាំង ក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ឆ្នាំរួចមកហើយដែរ។ សម្ដេចតេជោ បន្តថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ឱ្យអំពីស្ថិតិថា កុមារមានអាយុពី ៦ឆ្នាំដល់១២ឆ្នាំ…
-
ក្រសួងសុខាភិបាល សេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម ១២ឆ្នាំ

-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពពិធីចាក់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅព្រឹកនេះ

-
រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់និងការចាក់វ៉ាក់សាំង ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះតទៅ

ដោយឡែក នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ដដែលនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអញ្ជើញជាអធិបតីក្នុងពិធីបើកនិងផ្តល់ការចាក់វ៉ាក់សាំង ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំដែលនិងប្រព្រឹត្តទៅនៅក្នុងបរិវេណនៃអនុវិទ្យាល័យ សោហឺ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង វេលាម៉ោង ៧,៣០នាទីព្រឹក។ ប្រភពពីមន្ត្រីជាន់ខ្ពស់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ ការបើកនិងផ្តល់នូវការចាក់វ៉ាក់សាំងជូនដល់កូនក្មួយកុមារនៅថ្ងៃដំបូងខាងលើនេះ គ្រោងនិងចាក់ជូនក្មួយៗកុមារ យ៉ាងហោចណាស់ប្រមាណចំនួន៥០០នាក់ក្នុងថ្ងៃដំបូងនេះ។គឺនៅពេលព្រឹកចំនួន៣០០នាក់និងនៅពេលរសៀល ចំនួន ២០០នាក់៕( រាយការណ៍៖ អ៊ុក សំអាន )
-
វ៉ាក់សាំងជិត១លានដូស ជំនួយអាល្លឺង់ម៉ង់ជូនវៀតណាម បញ្ជូលដល់ហើយ

-
ខេត្តកណ្តាល ចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ

-
សម្ដេចតេជោ នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកស្អែកនេះ

-
រដ្ឋបាលខេត្តព្រះសីហនុ បន្តផ្អាកលក់គ្រឿងស្រវឹង គ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចេញសេចក្តីណែនាំស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្ត។ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅក្នុងខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្ទាប់បន្ទាប់ទៀត ដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្ត សូមណែនាំដូចខាងក្រោម៖ *បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៧ ខែកញ្ញាដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ *គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្ត ព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ *គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត។ ករណីប្រជាពលរដ្ឋ…
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩៣នាក់ ជាសះស្បើយ ៤៤៣នាក់ និងស្លាប់ចំនួន ១១នាក់
