-
សេចក្តីជូនដំណឹងលេខ ៣៧៩ សជណ អរហ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពី ការចាក់វ៉ាសាំងកូវីដ១៩ (សុីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនកូនចៅថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចាប់ពីអាយុ៦ ឆ្នាំដល់១២ឆ្នាំ នៃទីស្ដីការក្រសួងទេសចរណ៍

-
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចស្តីពីការដាក់ចេញ នូវ វិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-19និងពីការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រ នៃខេត្តបាត់ដំបង គិតចាប់ពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះតទៅ រហូតដល់មានការសម្រេចជាថ្មី

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចស្តីពីការដាក់ចេញ នូវ វិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-19និងពីការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រ នៃខេត្តបាត់ដំបង គិតចាប់ពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះតទៅ រហូតដល់មានការសម្រេចជាថ្មី
-
ថ្ងៃបើកនូវយុទ្ធនាការ ចាក់វ៉ាក់សាំងដំបូង ជូនកុមារអាយុ៦ឆ្នាំដល់១១ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្តបាត់ដំបង មានកុមារចំនួន៧០០នាក់ នៅក្នុងក្រុងបាត៎ដំបង បានទទួលការចាក់វ៉ាក់សាំង “ឥតគិតថ្លៃ”

នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកនូវការចាក់វ៉ាក់សាំង ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ ១១ឆ្នាំ នៅក្នុងបរិវេណនៃអនុវិទ្យាល័យ សោហឺ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។ខណៈដែលយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំដល់១១ឆ្នាំ បានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៅថ្ងៃនេះ។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថាក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កូនៗចៅៗនិងក្មួយៗនៅថ្ងៃនេះ រដ្ឋបាលក្រុងបាត់ដំបង បានកំណត់ឲ្យកុមារដែលរស់នៅតាមបណ្តាសង្កាត់ទាំង៦ ក្នុងចំណោមសង្កាត់ទាំង១០ មកទទួលការចាក់វ៉ាក់សាំងដូសទី១សម្រាប់កុមារអាយុ៦ឆ្នាំដល់១១ឆ្នាំក្នុងថ្ងៃបើកយុទ្ធនាការចាក់ជូនកូនៗកុមារ ចំនួន២០០នាក់ នៅព្រឹកនេះ ហើយនិងបន្តចាក់ជូននៅថ្ងៃបន្តបន្ទាប់ទៀត។ ថ្លែងក្នុងឱកាសបើកយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងជូនដល់កូនៗចៅៗ អាយុ៦ឆ្នាំដល់១១ឆ្នាំ ឯកឩត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់កូនៗចៅៗនៅថ្ងៃនេះ គឺមិនមែនជាលើកដំបូងនោះទេ។កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានខិតខំគិតគូយ៉ាងខ្លាំងក្នុងការដោះស្រាយរកវ៉ាក់សាំងដើម្បីឆ្លើយតបនិងទប់ស្កាត់ក្នុងការប្រយុទ្ធប្រឆាំងពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-19ជាមួយនិងក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយបានផ្តល់នូវការចាក់វ៉ាក់សាំងបង្ការនិងទប់ស្កាត់ការឆ្លង និងចម្លងពីជំងឺកូវីដ-19ទៅក្នុងសហគមន៍ ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឡើង ទាំងដូសទី១ ទាំងដូសទី២ និងដូសជំរុញទី៣។…
-
គណៈបញ្ជាការ ឯកភាពខេត្តស្រុកត្បូងឃ្មុំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនកងកំលាំងទាំងបីប្រភេទ នៅតំបន់បិទខ្ទប់បណ្ដោះអាសន្ន

-
សប្បុរសជន មួយក្រុមផ្តល់អង្ករ ១០តោន ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាព ពលរដ្ឋរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរដោយមេរោគកូវីដ-១៩

-
ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម!

-
នៅថ្ងៃទី១ នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ មានកុមារជាច្រើន ក្លាហាន មកចាក់ ព្រោះចង់ចូលរៀននៅពេលខាងមុខ

-
សម្តេចតេជោ ហ៊ុន សែន លើកឡើង៥ចំណុច ទៅលើបញ្ហាយុទ្ធនាការវ៉ាក់សាំងជូនកុមារ និងដុសជំរុញ សម្រាប់ប្រជាពលរដ្ឋទូទៅ


