-
មនុស្ស ៣១៩នាក់ និងយានយន្ត ៤៨គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៨ ខែកញ្ញា

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៣១៩នាក់ទៀត និងយានយន្ត ៤៨គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១០៣ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១៣.៤លានរៀលផងដែរ ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ ខាងក្រោមនេះជាសេចក្តីប្រកាស ៖
-
ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ៦ឆ្នាំ ដល់អាក្រោម ១២ឆ្នាំ នៅភូមិសាស្រ្តខេត្តតាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ អភិបាលរងខេត្ត មន្ត្រីរាជការពាក់ព័ន្ធ និងកងកម្លាំងទាំងបី បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ ដែលកំពុងរាតត្បាតជាសកល នៅថ្ងៃទី១៨ខែ កញ្ញា ឆ្នាំ ២០២១ ។ មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះក្មួយៗកុមារ ដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ឆ្នាំ ដោយបានដាក់ចេញយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែល សម្ដេចបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីការពារជីវិតប្រជាជននៅទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តតាកែវ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់…
-
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌ ទូទាំខេត្តកំពង់ចាម ថ្លែងទៅកាន់មាតាបិតា អាណាព្យាបាល និងក្មួយៗ ថា «ក្តីសង្ឃឹមរបស់កុមារ និងយុវ័យ គឺការទទួលបានវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដើម្បី មានឱកាស បានចូលសាលារៀនវិញ» ។ ឯកឧត្ដមអភិបាលខេត្ត ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ។ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តក៏បាន អញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ ។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ទៀតថា ជាការពិត និងមានភ័ព្វសំណាងណាស់ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកទុកដាក់គិតគូរ ចំពោះ សុខភាពប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេស គឺអនាគតរបស់ក្មួយៗ…
-
វៀតណាមប្រើវ៉ាក់សាំងគុយបា Abdala មួយទៀត ជាវ៉ាក់សាំងទី៨

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៤៨នាក់, ជាសះស្បើយ ៤៩២ នាក់, ស្លាប់ចំនួន ៧នាក់

-
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៣លាននាក់ ស្លាប់ជាង ២៥.០ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៣៣២,៧៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥០,១០២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៨៥,១៤៤នាក់ (ស្លាប់ ១៤០,១៣៨នាក់) ហ្វីលីពីន ឆ្លងចំនួន ២,៣២៤,៤៧៥នាក់ (ស្លាប់ ៣៦,៣២៨នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៦៧,៣២៧នាក់ (ស្លាប់ ២២,៧៤៣នាក់) ថៃ ឆ្លងចំនួន ១,៤៤៨,៧៩២នាក់ (ស្លាប់ ១៥,១២៤នាក់) វៀតណាម ឆ្លងចំនួន ៦៦៧,៦៥០នាក់ (ស្លាប់ ១៦,៦៣៧នាក់) មីយ៉ាន់ម៉ា…
-
រដ្ឋបាលខេត្តបាត់ដំបង បានចេញ នូវ សេចក្តីជូនដំណឹង ស្តីពីការរឹតបន្តឹងនូវការចេញ-ចូលក្នុងសាលាខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១តទៅ ដើម្បីចូលរួមនូវក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19

ក្នុងខ្លឹមសារដកស្រង់នៃសេចក្តីជូនដំណឹងនេះរាល់ការចេញចូលពីគ្រប់ស្ថាប័នមន្ទីរអង្គភាព និងប្រជាពលរដ្ឋដែលមានទំនាក់ទំនងរាល់កិច្វការការងារជាមួយបណ្តាស្ថាប័នអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងជាមុនដល់សមត្ថកិច្ចនៅយាមប្រចាំការ នៅច្រកទ្វារចូលសាលាខេត្តជាមុន។ទើបអនុញ្ញាតិឲ្យចេញ-ចូលបាន ( ភ្ជាប់ខ្លឹមសារនៃសេចក្តីជូនដំណឹង )
-
មនុស្ស ២០៤នាក់ និងយានយន្ត ២០គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៧ ខែកញ្ញា

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២០៤នាក់ទៀត និងយានយន្ត ២០គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៧០ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៦.៤លានរៀលផងដែរ ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ ៕ ខាងក្រោមនេះជាសេចក្តីប្រកាស ៖
-
អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀស ត្រង់ចំណុចផែត្រី បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា «តំបន់ក្រហម»

សៀមរាប ៖ អាជ្ញាធរខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែត្រី សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា «តំបន់ក្រហម» ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវិដ.១៩ ជាបន្តបន្ទាប់។ ក្នុងការចុះត្រួតពិនិត្យនោះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសត្រូវនៅក្នុងផ្ទះបើមិនចាំបាច់កុំចេញក្រៅ និងដាច់ខាតត្រូវតែពាក់ម៉ាស់ រក្សាគម្លាត លាងដៃ និងអាកុល ឬជែល ឱ្យបានត្រឹមត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្ដីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ដើម្បីកាត់ផ្ដាច់នូវការចម្លងជម្ងឺកូវីដ-១៩ បានឆាប់រហ័ស។ រដ្ឋបាលខេត្ត បានសម្រេចកំណត់ជា «តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ…
-
ខេត្តព្រះវិហារ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនកុមារអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ

ព្រះវិហារ ៖ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីត-១៩ថ្នាក់ខេត្ត បានអញ្ជើញចូលរួមជាអធិបតីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនកុមារអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅក្នុងបរិវេណសាលាខេត្ត ព្រះវិហារ នាថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ លោកប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា តាងនាមប្រជាពលរដ្ធ មាតា បិតា ឬអាណាព្យាបាល របស់កុមារពិតជាមានក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងប្រឆាំង និងជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ សម្រាប់ចាក់ជូនកុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលចាប់ដំណើរការចាក់នៅទូទាំងខេត្តព្រះវិហារ សរុបរួមមានចំនួន ៣២៥៦៣នាក់។ លោកប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវទៅដល់ មាតា បិតា ឬ អាណាព្យាបាលកុមារដែលមានអាយុគ្រប់គ្រាន់ នឹងទទួលបានការចាក់វ៉ាក់សាំងទាំងអស់ ត្រូវនាំកូនៗមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល…