-
មនុស្ស ១២៦នាក់ និងយានយន្ត ២៥គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២០ ខែកញ្ញា

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦២២នាក់, ជាសះស្បើយ ៤៧៣នាក់, ស្លាប់ចំនួន ១៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦២២នាក់, អ្នកជំងឺចំនួន ៤៧៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១៤នាក់ ។ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៤,៧១៦នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៧,៧០០នាក់, ស្លាប់សរុបចំនួន ២,១២៣នាក់ ៕
-
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ បានអញ្ចេីញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកែប

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ បានអញ្ចេីញពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលដំណើរការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅ បរិវេណសាលាក្រុងកែប និងសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ឯកឧត្ដម សោម ពិសិដ្ឋ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កុមារ របស់យេីង ព្រោះថា វ៉ាក់សាំងទាំងនេះអាចជួយការពារកុមារពីជំងឺកូវីដ-១៩ ដោយបានបង្កេីតភាពស៊ាំ ក្នុងអំឡុងពេលដែលកូនកូនរបស់បងប្អូនចាប់ផ្ដេីមការសិក្សានៅសាលារៀន ឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀត ជាការកាត់បន្ថយនៅការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រិតទៀបបំផុត ។ ឯកឧត្តម បានបន្ថែមទៀតថា គុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានផ្ដល់ជូនសម្រាប់ចាក់តាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អ និងប្រសិទ្ធភាព ដូច្នេះហើយសូមបងប្អូនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងបន្តផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋរបស់យេីងនាំកូនៗមកទទួលវ៉ាក់សាំង បានគ្រប់គ្នាចាប់ពីពេលនេះតទៅ…
-
អាជ្ញាធរដែនដីស្រុកកោះអណ្តែតចុះពិនិត្យមើលការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-19 ជូនក្មួយៗកុមារអាយុចាប់ពី៦ឆ្នាំដល់១២ ឆ្នាំនៅក្នុង ឃុំរមេញ

ថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះជាថ្ងៃទី៣ការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ ជូនក្មួយៗកុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំនៅមូលដ្ឋានស្រុកកោះអណ្តែត ខេត្តតាកែវ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តស្រុកកោះអណ្ដែត ក្រុមពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត និងដោយមានការចុះអន្តរាគមន៍សម្របសម្រួលក្នុងដំណើរការចាក់វ៉ាក់សាំងពីសំណាក់ ក្រុមការងារសាលាស្រុកកោះអណ្តែត ក្រុមប្រឹក្សាឃុំរមេញ ប៉ុស្តិ៍រដ្ឋបាលឃុំរមេញ លោកមេភូមិ អនុភូមិ នៅទូទាំងភូមិក្នុងឃុំរមេញ ស្រុកកោះអណ្តែត សម្រាប់ថ្ងៃនេះដំណើរការចាក់វ៉ាក់សាំងប្រកបដោយភាពរលូនមានរបៀបរៀបរយសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ល្អរលូនជោគជ័យសូមគាំទ្រ និងអបអសាទរ-ល-។ដើម្បីប្រជាជនស្រុកកោះអណ្ដែត ខេត្តតាកែវ រួមសុខរួមទុក្ខ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩!ដោយ-រ៉ាវុធ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៩លាន២៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧០ម៉ឺននាក់ និងជាសះស្បើយ២០៥លាន៩០ម៉ឺននាក់

-
គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៤លាននាក់ ស្លាប់ជាង ២៥.២ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៤៧១,៥៨៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥២,៤៣៦នាក់ផងដែរ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៩០,៧៦៣នាក់ (ស្លាប់ ១៤០,៤៦៨នាក់) ហ្វីលីពីន ឆ្លងចំនួន ២,៣៦៦,៧៤៩នាក់ (ស្លាប់ ៣៦,៧៨៨នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៩៧,៨៣០នាក់ (ស្លាប់ ២៣,៤៤៣នាក់) ថៃ ឆ្លងចំនួន ១,៤៧៦,៤៧៧នាក់ (ស្លាប់ ១៥,៣៦៣នាក់) វៀតណាម ឆ្លងចំនួន ៦៨៧,០៦៣នាក់ (ស្លាប់ ១៧,០៩០នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៦,៥៧៣នាក់ (ស្លាប់ ១៧,០៧៣នាក់) កម្ពុជា…
-
ថៃបន្តស្លាប់ប្រចាំថ្ងៃធ្លាក់ចុះ គួរឲ្យកត់សម្គាល់

-
ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំង និងអាណាព្យាបាលកុមារ ក្នុងយុទ្ធនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់អាយុ ១១ឆ្នាំ នៅសង្កាត់ក្រចេះ

ក្រចេះ ៖ ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មាតាបិតាឬ អាណាព្យាបាលកុមារនិងប្អូនៗកុមារ ក្នុងយុទ្ធនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំនៅសង្កាត់ក្រចេះ ក្រុងក្រចេះ នៅចុងសប្តាហ៍កន្លងទៅនេះ ។ នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន មានប្រសាសន៍ថា នេះគឺជាមោទនភាពណាស់សម្រាប់ខេត្តក្រចេះ ក៏ដូចជាក្រុមការងារនិងក្រុមគ្រូពេទ្យដែលបានរៀបចំការចាក់ វ៉ាក់សាំងសម្រាប់ក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំដល់១១ឆ្នាំ ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីមន្ទីរសុខាភិបាលដែលបានយកចិត្តទុកយកអស់ទាំងកម្លាំងកាយចិត្តរៀបចំជួយសម្រួលក្នុងកាចាក់វ៉ាក់សាំងជូនទៅដល់ប្រជាពលរដ្ឋ យុវជននិងកុមារនៅពេលនេះផងដែរ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះមាតាបិតាអាណាព្យាបាលដែលបានចូលរួម ដែលនេះគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការជួយសង្គមជាតិរបស់យើង ចំពោះការចាក់វ៉ាក់សាំងនេះគឺជាកាចាំបាច់មួយក្នុងការជួយកាពារសិទ្ធិរស់រានមានជីវិត របស់ប្រជាពលរដ្ឋក៏ដូចជាក្មួយៗកុមារាកុមារី ក្នុងការថែទាំសុខភាពនិងការផ្ដល់ឱកាសសម្រាប់ការត្រឡប់ទៅសាលារៀនវិញ ។ ឯកឧត្តម មានប្រសាសន៍ថា នៅក្នុងដំណាក់កាលទី៣នេះគឺបានផ្ដល់ឱកាសលើកទឹកចិត្តដល់កុមារាកុមារី បានទទួលការចាក់វ៉ាក់សាំងនិងអាចផ្តល់ឱកាសឱ្យត្រឡប់ទៅចូលសាលារៀនវិញ វាជាមូលដ្ឋានគ្រឹះរបស់យើងសំខាន់ណាស់សម្រាប់ទៅថ្ងៃអនាគត ប្រសិនបើកូនក្មេងរបស់យើងមិនបានចូលសាលារៀនទេមិនបានរៀនតាមគ្រប់លក្ខខណ្ឌរបស់សាលាបានច្បាស់លាស់ទេ វាអាចធ្វើអោយប៉ះពាល់នូវមូលដ្ឋានគ្រឹះរបស់យើងធ្ងន់ធ្ងរណាស់ ។ ទាំងនេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលសម្តេចបានខិតខំណាស់ក្នុងការស្វែងរកវ៉ាក់ សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារនូវសុខភាពរបស់ប្រជាពលរដ្ឋនិងដើម្បីឲ្យកូនចៅរបស់យើងឲ្យត្រឡប់ទៅសិក្សានៅឯសាលារៀនវិញផងដែរ ៕ ដោយ ម៉េង គាង
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦១២នាក់, ជាសះស្បើយ ៤៦០នាក់, ស្លាប់ចំនួន ១៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦១២នាក់, អ្នកជំងឺ ចំនួន ៤៦០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១៣នាក់ ។ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៤,០៩៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៧,២២៧នាក់, ស្លាប់សរុបចំនួន ២,១០៩នាក់ ៕
-
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៤លាននាក់ ស្លាប់ជាង ២៥.១ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៤០៧,៧៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥១,២៩០នាក់ផងដែរ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៨៨,៥២៩នាក់ (ស្លាប់ ១៤០,៣២៣នាក់) ហ្វីលីពីន ឆ្លងចំនួន ២,៣៤៧,៥៥០នាក់ (ស្លាប់ ៣៦,៥៨៣នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៨២,៨៧៦នាក់ (ស្លាប់ ២៣,០៦៧នាក់) ថៃ ឆ្លងចំនួន ១,៤៦២,៩០១នាក់ (ស្លាប់ ១៥,២៤៦នាក់) វៀតណាម ឆ្លងចំនួន ៦៧៧,០២៣នាក់ (ស្លាប់ ១៦,៨៥៧នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៤,៨៧១នាក់ (ស្លាប់ ១៧,០១៦នាក់) កម្ពុជា ឆ្លងចំនួន…