-
ឥណ្ឌូនេស៊ី៖ ឆេះគុក ស្លាប់អ្នកទោសយ៉ាងតិច៤១នាក់

-
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា បានជាង ៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-
កិច្ចប្រជុំត្រួតពិនិត្យ ដើម្បីបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពត

-
ក្នុងចំណោមអាជីវករផ្សារលើក្រុងកំពង់ឆ្នាំង ៨៨នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១ នាក់ នៅរសៀលថ្ងៃទី០៧ ខែកញ្ញានេះ សម្រាប់ខេត្តកំពង់ឆ្នាំងក៏បានរកឃើញអ្នកឆ្លងកូវីដប្រភេទថ្មីដែលតា ៥នាក់ផងដែរ

ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្ថានភាពកូវីដ ១៩ នៅតែកើតមានឡើងលើអាជីវករផ្សារលើក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១នេះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះយកសំណាកលើអាជីវករផ្សារលើក្រុងកំពង់ឆ្នាំងបន្ថែមទៀត ដើម្បីជាវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ ។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យដែលបានចុះយកសំណាកនៅរសៀលថ្ងៃទី០៧ ខែកញ្ញានេះ បានឲ្យដឹងថា ក្នុងចំណោមអាជីវករលក់ដូរនៅផ្សារលើក្រុងកំពង់ឆ្នាំងចំនួន ៨៨នាក់ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ។ ដោយឡែក អាជ្ញាធរស្រុកកំពង់លេង បានសម្រេចបិទខ្ទប់ឃុំសំរោងសែន ស្រុកកំពង់លែង មិនអនុញ្ញាតឲ្យចេញចូលឡើយ បន្ទាប់ពីបានរកឃើញប្រជាពលរដ្ឋ ២នាក់បានកើតកូវីដប្រភេទថ្មីគឺដែលតា ។ មន្ត្រីសុខាភិបាលមួយផ្សេងទៀត ក៏បានឲ្យដឹងដែរថានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងកូវីតប្រភេទថ្មីដែលតាសរុបចំនួន ៥នាក់ ៕ សុខ គឹមសៀន
-
រដ្ឋមន្រ្តី G20 ព្រមព្រៀងគ្នាលើផែនការផ្ដល់វ៉ាក់សាំង Covid-19 បន្ថែមដល់បណ្ដាប្រទេសក្រីក្រ

-
ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥១១នាក់, ជាសះស្បើយ ៤៨៧នាក់, ស្លាប់ចំនួន ១១នាក់បន្ថែមទៀត

-
ឯកឧត្តម សាយ សំអាល់ ទទួលម៉ាស ចំនួន ១៥០០០ម៉ាស ពីអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ ព្យូរឈ័រ អ៊ិនធើណេសិនណល

-
កិច្ចប្រជុំពិភាក្សា ការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

-
កិច្ចប្រជុំ របស់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩

-
ថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងដូសទី៣ សំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលារាជធានីភ្នំពេញ
