Category: Covid-19

  • អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ២១កន្លែង នៅក្នុងស្រុងអន្លង់វែង

    អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ២១កន្លែង នៅក្នុងស្រុងអន្លង់វែង

    ខេត្តឧត្តរមានជ័យ ៖ ទីតាំង ២១កន្លែង ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ ធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២១តទៅ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងទាំងនោះ មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវី៥-១៩….

  • រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ពលរដ្ឋអាយុពី១៨ ឆ្នាំឡើងទៅ និងមាតាបិតា-អាណាព្យាបាលកុមារ និងយុវជនអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា

    រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ពលរដ្ឋអាយុពី១៨ ឆ្នាំឡើងទៅ និងមាតាបិតា-អាណាព្យាបាលកុមារ និងយុវជនអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា

    រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងមាតាបិតា-អាណាព្យាបាលរបស់កុមារ និងយុវជនមានអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕

  • ក្រសួងប្រៃសណីយ៍ដាក់ចែកចាយលក់ឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន

    ក្រសួងប្រៃសណីយ៍ដាក់ចែកចាយលក់ឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១នេះបានជូនដំណឹងពីការដាក់ចែកចាយលក់នៃឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន។ យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា កន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅ ប្រទេសកូរ៉េ និងHealgen Antigen Papid Test ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ ជាមួយគ្នានេះ ដើម្បីបន្ត ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាន ស្វែងរកឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩Asan Easy Test ផលិតនៅប្រទេសកូរ៉េ ដែលមាន គុណភាពខ្ពស់និងតម្លៃកាន់តែសមរម្យ។ ក្រសួងប្រៃសណីយ៍ឱ្យដឹងបន្ថែមថា ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ…

  • ការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី
    អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន

    ការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មីអង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ និងHealgen Antigen Rapid Test ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ ជាមួយគ្នានេះ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាន ស្វែងរកឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ដែលមានគុណភាពខ្ពស់និងតម្លៃកាន់តែសមរម្យ។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី ១ប្រអប់ឡើងទៅ នូវឧបករណ៍តេស្តរហ័សចំនួន ២ប្រភេទដូចខាក្រោម៖១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan…

  • អាស៊ានឆ្លងកូវីដ១៩ជាង២៣ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩ជាង២៣ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៣ម៉ឺន១ពាន់៣១៤ករណី និងការ ស្លាប់ថ្មីមានចំនួន៤ពាន់៨៩៩នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស។ ចំណែកការស្លាប់ថ្មី មាន ៩ប្រទេសផងដែរ។ អប្សរាណិតរាយ ការណ៍ពិស្តារជុំវិញ ការឆ្លង ក្នុងប្រទេស អាស៊ាន ទាំង១០ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៣ម៉ឺន១ពាន់៣១៤ករណី និងការស្លាប់ថ្មីមានចំនួន៤ពាន់៨៩៩នាក់។ការឆ្លងថ្មី និងការស្លាប់ថ្មីបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ចំណែកការស្លាប់ថ្មីមានចំនួន៩ប្រទេសគឺ ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ៦ម៉ឺន២ពាន់៧៦៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន១០ម៉ឺន៣ពាន់៣៣១ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន៤៦៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ម៉ឺន៤ពាន់៣៣៧នាក់។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៥ម៉ឺន៦ពាន់៧៦៣ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៨៦ម៉ឺន២ពាន់១៨៧ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៩៧០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៨ពាន់៤៩១នាក់។ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់៥៤៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤លាន១៣ម៉ឺន៣ពាន់៤៣៣ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៥៤៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១៣ម៉ឺន៦ពាន់៤៧៣ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសារុបនិងការស្លាប់សារុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ប្រទេសថៃមានការឆ្លងថ្មីចំនួន៤ម៉ឺន៥ពាន់៣៨២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន២៩ម៉ឺន៤ពាន់៥២២ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦៦៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣ពាន់៤២នាក់។ប្រទេសវៀតណាមឆ្លងថ្មី៣ម៉ឺន៧ពាន់៥៨០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៥២ម៉ឺន៤ពាន់៣០៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៩៣៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣ពាន់៧៤នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៩ពាន់៣១៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤១ម៉ឺន៥ពាន់៤១៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៩១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៥ពាន់៨៩១នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន១ពាន់៤១១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ម៉ឺន៥ពាន់៨២៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៩៧០នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៦៩១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៨ពាន់៩០១ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៤៥៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ម៉ឺន៦ពាន់៥៨ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១៦នាក់។ប្រទេសប្រុយណេមានការឆ្លងថ្មី៣៦៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៣២៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួនពីរនាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១៤នាក់។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន១០លាន៥១ម៉ឺន៤ពាន់៣១៤ករណី,…

  • ​​ថៃ​បន្ត​ធ្លាក់ចុះ​ ​ក​ម្រិ​ត​ថ្មី​មួយទៀត​

    ​​ថៃ​បន្ត​ធ្លាក់ចុះ​ ​ក​ម្រិ​ត​ថ្មី​មួយទៀត​

    ក្រោយពេល​ឆ្លង​ប្រចាំថ្ងៃ​ ​ក្បែរ​ៗ​២​ម៉ឺន​នាក់​ ឬ​ ​ជាង​២​ម៉ឺន​នាក់​ ​កាលពី​ប៉ុន្មាន​ស​ប្តាហ៍​មុន​នោះ​ ​គេ​សង្កេតឃើញ​ថា​ ​ប្រមាណ​ជាជាង​១​ស​ប្តាហ៍​ចុងក្រោយ​នេះ​ ​ថៃ​ឆ្លង​ប្រចាំថ្ងៃ​ត្រឹម​ពី​១​៤​០​០​០​ទៅ​១​៥​០​០​០​នាក់​ ​ប៉ុន្តែ​ ​ស្រាប់តែ​ថ្ងៃ​ទី​៦​ ​កញ្ញា​នេះ​ ​ថៃ​បាន​ប្រកាស​ថា​ ​ឆ្លង​ក្រោម​១​៤​០​០​០​នាក់​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​

  • ជប៉ុន​៖​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​វ៉ាក់សាំង​ ធ្វើនាយករដ្ឋមន្ត្រី​ថ្មី​?

    ជប៉ុន​៖​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​វ៉ាក់សាំង​ ធ្វើនាយករដ្ឋមន្ត្រី​ថ្មី​?

    ក្រោយពេល​នាយករដ្ឋមន្ត្រី​ជប៉ុន​ ​បច្ចុប្បន្ន​ ​ទើបបាន​ប្រកាស​ពី​បំណង​លាឈប់​ពី​តំណែង​នោះ​ ​ថ្មីៗ​នេះ​ ​ក៏មាន​ការស្ទង់មតិ​រក​នាយករដ្ឋមន្ត្រី​ថ្មី​ ​ក្នុង​នោះ​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ចាក់​វ៉ាក់សាំង​ ​លោក​ ​Taro​ Ko​no​ ​ត្រូវ​បាន​សាធារណជន​ជប៉ុន​បង្ហាញ​ការ​គាំទ្រ​ ​កាន់តែ​ច្រើនឡើង​ៗ​ ​ក្នុង​ការ​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ​

  • ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរចំនួន ២៣នាក់មកពីតំបន់ នានាក្នុងប្រទេសថៃឲ្យវិលត្រឡប់មកកម្ពុជាវិញ

    ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរចំនួន ២៣នាក់មកពីតំបន់ នានាក្នុងប្រទេសថៃឲ្យវិលត្រឡប់មកកម្ពុជាវិញ

    ឯកឧត្តម កុយ គួងរដ្ឋលេខាធិការនឹជាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រត្តិបត្តិការអន្តរជាតិបានបញ្ជាក់នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ថា៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ….

  • ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្រុងស្ទឹងសែន ១១នាក់, ស្រុកកំពង់ស្វាយ ម្នាក់, ស្រុង ស្ទោង ម្នាក់, ស្រុកប្រាសាទបល្ល័ង្គ ២នាក់, ស្រុកសន្ទុក ២នាក់ និងនៅស្រុកតាំងគោកចំនួន ៣នាក់ …..

  • ខេត្តព្រៃវែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    ខេត្តព្រៃវែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋដែលមានទីលំនៅ នៅស្រុកស្វាយអន្ទរចំនួន ១១នាក់, ស្រុកពាមរក៍ ៤នាក់, ស្រុកព្រះស្តេច ៤នាក់ ស្រុកស៊ីធរកណ្ដាល ៤នាក់, ស្រុកពារាំង ២នាក់…..