Category: Covid-19

  • ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋ បាលខេត្តការឆ្លងថ្មីទាំង៧នាក់ថ្ងៃនេះ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងក្រចេះ៤នាក់, ស្រុកស្នួលម្នាក់, ស្រុកព្រែកប្រសព្វម្នាក់, និងស្រុកចិត្ដបុរីម្នាក់ ។ ខេត្ដក្រចេះ មាន អ្នកឆ្លងជំងឺកូវីដ-១៩សរុប ….

  • ខេត្តប៉ៃលិន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៤នាក់ ថែមទៀត

    ខេត្តប៉ៃលិន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៤នាក់ ថែមទៀត

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លង កូវីដ ទាំង២៣នៅថ្ងៃនេះ គឺពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល រួមមាន នៅក្នុងខេត្ដប៉ៃលិន២នាក់,ខេត្ដបាត់ដំបង១៧នាក់…..

  • ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ម្នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ម្នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីម្នាក់នេះ គឺជាបុរសឈ្មោះ សន រឹទ្ធិ ដែលទីលំនៅ ស្ថិតនៅក្នុងស្រុកតំណាក់ចង្អើរ។ ខេត្ដកែប គឺជាខេត្ដមួយ ដែលមិនមានករណីឆ្លងនូវ វីរុសបំប្លែងថ្មី Delta …

  • ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះបានកើតទៅលើពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម ៣នាក់, ស្រុកកំពង់សៀមម្នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ ២នាក់, ស្រុកបាធាយ ២នាក់…..

  • ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»

    ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»

    ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍។ សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាស្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងជនបង្គោលយេនឌ័រទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន ១៣៥នាក់។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយ «សមភាពយេនឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្រ្ជាបនិងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ។ ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទីស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។ អង្គសិក្ខាសាលាទាំងមូលក៏បានពិភាក្សា និងដាក់ចេញនូវគោលដៅដើម្បីជំរុញការចូលរួមបន្ថែមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍មានដូចខាងក្រោម៖ ១-អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្រ្តី និងស្ត្រីក្នុងវិស័យឯកជន២-ជំរុញការឈោងចាប់យកបច្ចេកវិទ្យាព័ត៌មានមកអនុវត្តក្នុងការងារ និងអាជីវកម្ម៣-ពង្រឹងយន្តការគ្រប់គ្រងក្នុងរចនាសម្ព័ន្ធ៤-លើកកម្ពស់គុណភាពបណ្តុះបណ្តាល និងអប់រំដល់ស្ត្រីនៅគ្រប់ផ្នែក គ្រប់កម្រិត៥-លើកកម្ពស់ការងារផ្សព្វផ្សាយលើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍៦-លើកកម្ពស់ការចូលរួមថែរក្សាសីលធម៌សង្គម ៕…

  • ថ្ងៃដំបូង នៃការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលារាជធានីភ្នំពេញ

    ថ្ងៃដំបូង នៃការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលារាជធានីភ្នំពេញ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ កញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃតំបូងនៃការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ ….

  • សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី៣

    សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី៣

    នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) ….

  • លោកជំទាវ ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន ត្រៀមបម្រុងទុកសម្រាប់ជួយដល់ពលរដ្ឋជួបការលំបាក និងពលករធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង

    លោកជំទាវ ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន ត្រៀមបម្រុងទុកសម្រាប់ជួយដល់ពលរដ្ឋជួបការលំបាក និងពលករធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ ជាស្បៀងពី លោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន …..

  • ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥២៨នាក់ ជាសះស្បើយ ៤៤៧នាក់ ស្លាប់ចំនួន ១៣នាក់

    ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥២៨នាក់ ជាសះស្បើយ ៤៤៧នាក់ ស្លាប់ចំនួន ១៣នាក់

    ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥២៨នាក់, អ្នកជំងឺចំនួន ៤៤៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១៣នាក់ ….

  • សមាជិក​អឺរ៉ុបជា​បន្តបន្ទាប់ ផ្តល់​វ៉ាក់សាំង​ដល់​វៀតណាម​

    សមាជិក​អឺរ៉ុបជា​បន្តបន្ទាប់ ផ្តល់​វ៉ាក់សាំង​ដល់​វៀតណាម​

    បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ចាប់អារម្មណ៍​បង្កើន​ជំនួយ​ស្រោចស្រង់​វៀតណាម​ ​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ ​ខណៈ​ដែល​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​៥​ ​កញ្ញា​ ​២​០​២​១​។​ ​V​N​express​ ​បាន​ចេញផ្សាយ​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​អ៊ីតាលី​និង​រ៉ូម៉ានី​ ​បាន​ក្លាយ​ជា​ប្រទេស​សមាជិក​អឺរ៉ុប​ចុងក្រោយ​ ​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ដល់​ប្រទេស​វៀតណាម​ ​ខណៈ​ដែល​កាលពី​ស​ប្តាហ៍​កន្លងទៅ​ទៀត​ ​សមាជិក​អឺរ៉ុប​ផ្សេងៗ​ទៀត​ ​ដូចជា​ប៉ូឡូញ​ ​ឆែក​ ​ហុង​គ្រី ​បារាំង​ ​សុទ្ធតែ​បាន​ផ្តល់​វ៉ា​ក់សំា​ង​ជូន​វៀតណាម​ទាំងអស់​។​ ​មកទល់​ពេលនេះ​ ​មាន​សេចក្តីរាយការណ៍​ថា​ ​ប្លុក​អឺរ៉ុប​បាន​ផ្តល់​វ៉ាក់សាំង​ ​សរុប​២​.​៦​លាន​ដូ​ស​ហើយ​ ​ដល់​វៀតណាម​៕​​