-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន16នាក់ បន្ថែមទៀតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងជាសះស្បើយចំនួន18នាក់ នៅថ្ងៃទី05 ខែកញ្ញា ឆ្នាំ2021

-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២០នាក់ និងជាសះស្បើយចំនួន ២០នាក់

-
រដ្ឋបាលខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ19 ចំនួន 52នាក់ និងជាសះស្បើយ 44នាក់ ក្នុងថ្ងៃទី4 ខែកញ្ញា ឆ្នាំ 2021

-
រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃនេះ រកឃើញអ្នកផ្ទុកមេរោគកូវិដ 19 ចំនួន 4 នាក់ ស្រី 1 នាក់ អ្នកជាសះ ស្បើយ ចំនួន 39 នាក់ ស្រី 23 នាក់ នៅថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ ២០២១ គិតត្រឹម ម៉ោង 5 ល្ងាច

-
បទ៖ ជនពិការមានវាសនាខ្ពស់ ព្រោះមានសម្តេចពុក (យឿន ពិសី)

-
កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) សារុបចំនួន២៦៤៧នាក់ គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១

-
រយៈពេល ៣៥ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន ១,៦៦០,៤១០នាក់

ភ្នំពេញ ៖ រយៈពេល ៣៣ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៦៦០,៤១០នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,១៩៣,៣៥៤នាក់ (គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា) ។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន ៕
-
ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១១,១៩៣,៣៥៤នាក់ (គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា)

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,១៩៣,៣៥៤នាក់ ។ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល នៅយប់ថ្ងៃនេះ ។ ខាងក្រោមតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ៖
-
ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១ចំនួន ២,៧៤១,៤៣៦នាក់ និងលើកទី២ចំនួន ២,៦៤៨,៦៥២នាក់

ភ្នំពេញ ៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៤១,៤៣៦នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៦៤៨,៦៥២នាក់។ ខាងក្រោមតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ ៖
-
អាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តយកចិត្តទុកដាក់ក្នុងការចុះពិនិត្យមើលពីស្ថានភាពការចាក់វ៉ាក់សាំងការពារកូវីដ-19ដល់ប្រជាពលរដ្ឋនៅតាមបណ្តាស្រុក-ក្រុងទាំង១៤និងនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ត របស់ខ្លួន

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្តបាត់ដំបងមួយក្រុម និងអមដំណើរដោយលោកប្រធានមន្ទីរបរិស្ថានខេត្ត នាយខណ្ឌជលផលខេត្ត ព្រមទាំងវត្តមាន លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំរួមជាមួយមន្ត្រីស្រុកនិងមូលដ្ឋានមួយចំនួននៅទីនោះ ដើម្បីចុះសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យចម្រុះ ដែលកំពុងតែប្រតិបត្តិការនូវក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ ក្មួយៗកុមារ និង យុវវ័យដែលមានអាយុ១២-១៧ឆ្នាំនិងនាំយកនូវគ្រឿងភេសជ្ជៈ មី និងសម្ភារៈការពារជំងឺកូវីដ-19 ដើម្បីផ្តល់ជូនដល់ក្រុមគ្រូពេទ្យ កងកម្លាំងសហការ និងក្រុមយុវជនដែលកំពុងតែមមាញឹកក្នុងការពន្លឿនដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងក្មួយៗកុមារនិងយុវវ័យ ដែលស្ថិតនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រ នៃ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី០៤ខែកញ្ញា២០២១ថ្មីៗនេះ។ អំណោយដែលនាំយកទៅប្រគល់ជូននៅទីតាំងខាងលើនេះ គឺជាអំណោយដ័ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារ ចុះជួយខេត្តបាត់ដំបង និង លោកជំទាវ។ ហើយសម្ភារៈដែលយកទៅប្រគល់ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្មួយៗកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ ដែលស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ក្នុងនោះរួមមាន៖មីចំនួន២០កេស, ទឹកក្រូចចំនួន…