-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤២២នាក់, ជាសះស្បើយ ៣៧៦នាក់, ស្លាប់ចំនួន ១៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤២២នាក់, អ្នកជំងឺចំនួន ៣៧៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៣នាក់ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៤,៨៣៩នាក់, អ្នកជាសះស្បើយសរុបចំនួន ៩០,២៧៣នាក់, ស្លាប់សរុបចំនួន ១,៩៥០នាក់ ៕
-
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុងសេចក្ដីជូនដំណឹងនេះ (ជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ)។
-
កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២,៥លានដូសបន្ថែម

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២,៥លានដូសបន្ថែម បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនៅថ្ងៃព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។ វ៉ាក់សាំងនេះគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន។ កម្ពុជា ក៏ដូចជាបណ្តាប្រទេស ជាច្រើន បាននិងកំពុងផ្តោតការយកចិត្ត ទុកដាក់ជាសំខាន់លើយុទ្ធនាការ ចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការ ប្រយុទ្ធ និងការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ។ យោងតាមអង្គការសុខភាពពិភពលោក (WHO), វ៉ាក់សាំងពិតជាអាចផ្ដល់ការការពារ ទៅនឹងមេរោគកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មី ប្រភេទ ដែលតា ផងដែរ ។ ដោយយល់យ៉ាងច្បាស់លាស់អំពីអត្ថប្រយោជន៍ដ៏សំខាន់នេះ, រាជរដ្ឋាភិបាល បានខិតខំ និង ព្យាយាមស្វែងរក វ៉ាក់សាំងតាម រយៈយន្តការដែលមាន ជាទ្វេភាគីក្ដី ជាពហុភាគីក្ដី ក្នុងរូបភាពជាជំនួយ មនុស្សធម៌ក្តី និងជាការបញ្ជាទិញដោយផ្ទាល់ក្តី។ សម្ដេចតេជោ បន្ថែមថា ស្របពេលជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ នៅដើមខែសីហា…
-
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសចាក់ដូសទី៣ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា សម្រាប់មន្រ្តីរាជការ និងពលរដ្ឋអាយុចាប់ពី ៦០ឆ្នាំឡើង ដែលចាក់ Astra Zeneca

-
កម្ពុជាបានទទួលបានកំណើនអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មាន ៩៤,២៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

កម្ពុជាបានទទួលបានកំណើនអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៤,២៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងធៀបជាមួយប្រជាជនសរុប ១៦ លាននាក់ កំណើនការចាក់វ៉ាក់សាំងស្មើ ៦៩.០៣ % ។ ដោយឡែកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨២,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
-
ថៃនឹងចាក់វ៉ាក់សាំងលាយគ្នាទម្រង់ថ្មី១ទៀត AstraZeneca-Pfizer ខែក្រោយ

-
វៀតណាម៖ មន្ត្រីជំនាញនិងអាជ្ញាធរជំរុញអ្នកជាពីកូវីដ ជួយដល់អ្នកជំងឺផ្សេងទៀត

-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៩១នាក់ ជាសះស្បើយ ៣៩៧នាក់ និងស្លាប់ចំនួន ៩នាក់

-
ស្រ្តីរស់នៅប្រទេសថៃម្នាក់ ចេញវីដេអូកោតសរសើរសម្តេចតេជោ ចំពោះការចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់គ្នាបានដោយមិនគិតថ្លៃ ខណៈដែលប្រទេសថៃ គិតប្រាក់ក្នុង១នាក់ ១៧០០បាត

-
ក្រុមហ៊ុនឯកជនមួយ ប្រគល់ភេសជ្ជៈ ២៥០កេសជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាព ពលរដ្ឋរងគ្រោះ ពីមេរោគកូវីដ-១៩
