-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៩លាន២៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥៤ម៉ឺននាក់ និងជាសះស្បើយ១៩៦លាន៤ម៉ឺននាក់

-
សម្ដេចតេជោ៖ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ សិស្ស និស្សិតនៅគ្រប់ភូមិសិក្សា បានទទួលនូវសេវាអប់រំតាមគ្រប់រូបភាព ទាំងការអប់រំតាមបែបឌីជីថល, ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណី

-
ឯកឧត្ដម សោម ពិសិដ្ឋ អញ្ចេីញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនដល់ប្រជាពរដ្ឋជួបការលំបាក

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១នេះ ឯឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយ រួមមាន អង្ករ មី ទឹកបរិសុទ្ធ និងថវិកា ទៅផ្តល់ជូនដល់ប្រជាពលដ្ឋជួបការលំបាក ដោយសាវិបត្តិជំងឺកូវីដ-១៩ ចំនួន ៤០គ្រួសារ នៅភូមិអន្ទង់ស និងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ មានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលដ្ឋ ដែលកំពុងជួបការលំបាកនាពេលនោះ ឯកឧត្តម សោម ពិសិដ្ឋ គូសបញ្ជាក់ថា វិបត្តិនៃជំងឺឆ្លងជាសាកលកូវីដ-១៩ បានធ្វើឱ្យបងប្អូនទាំងអស់ជួបការលំបាកក្នុងជីវភាពរស់នៅ បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ដែលធ្វើឱ្យប្រជាជនមួយចំនួនធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រ។ ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជំនួយសង្គមជាច្រើន ដើម្បីជួយសម្រួលដោះស្រាយការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដូចជាការឧបត្ថម្ភសាច់ប្រាក់តាមរយៈការផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ជាដើម ក្រៅពីនេះរាជរដ្ឋភិបាល បានជម្រុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យចុះជាប់ដល់មូលដ្ឋានប្រជាពលរដ្ន ដើម្បីក្តាប់ជាប់នូវសុខទុក្ខ និងចាំអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ។ ឯកឧត្តមអភិបាលសង្កត់ធ្ងន់ថា តាមរយៈគោលនយោយបាយស្រោចវ៉ាក់សាំង របស់…
-
៣ប្រទេសក្បែរខាងកម្ពុជា ឆ្លងថ្មី ជាង២៦៦០០នាក់ទៀត

-
វិស័យឯកជន រ៉ាប់រងថ្លៃវ៉ាក់សាំង កូវីដ-១៩ ដោយខ្លួនឯង

-
វៀតណាមប្រើ AstraZeneca ភាគច្រើន ចាក់ជាង២០លាននាក់ហើយ

-
អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យមន្ទីរសុខាភិបាលខេត្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់លោកគ្រូ-អ្នកគ្រូ និងកុមារ១២ឆ្នាំ-១៧ឆ្នាំ ដើម្បីឲ្យកូនៗក្មួយៗនិងចៅៗ បានចូលរៀនឡើងវិញ

អភិបាលខេត្តបាត់ដំបង បានថ្លែងដាស់តឿននិងធ្វើការក្រើនរំលឹកដល់អាជ្ញាធរនៃរដ្ឋបាលស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការជំរុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ-ឃុំរបស់ខ្លួន ឲ្យមកទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា តាមរយៈ នៃគោលការណ៍ស្ម័គ្រចិត្ត ខណៈដែលរាជរដ្ឋាភិបាលបានខិតខំនិងផ្តល់វ៉ាក់សាំងចាក់ជូនបងប្អូនដោយឥតគិតថ្លៃ។ ហើយនៅពេលនេះ ការចាក់វ៉ាក់សាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានខិតខំជម្រុញដល់ក្រុមគ្រូពេទ្យរបស់សុខាភិបាល និងកងកម្លាំងទាំង៣ប្រភេទបានចុះជួយចាក់ជូនបងប្អូនស្ទើរតែដល់កាំជណ្តើរផ្ទះ បងប្អូនរួចទៅហើយ។ដូចនេះ សូមបងប្អូនដែលមិនទាន់បានចាក់ រួសរាន់ប្រញាប់ប្រញាល់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗ តាមទីតាំងដែលអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកខ្លួនបានកំណត់។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងខណៈដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារនៃប្រតិភូមួយក្រុម ចុះពិនិត្យស្វែងយល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យ ចាប់ពីអាយុ១២ដល៎១៧ឆ្នាំនៅតាមមណ្ឌលនានា តាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ជាបន្តបន្ទាប់មកនេះ។ជាពិសេសនៅក្នុងស្រុកចំនួន០៣ រួមមាន៖ ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និង ស្រុករុក្ខគីរី កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១នេះ។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានថ្លែងបន្តទៀតថា៖មកដល់ពេលនេះរាជរដ្ឋាភិបាល បានផ្តល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-19 ដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងមានគ្រប់គ្រាន់សម្រាប់ជូនបងប្អូនក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវចាក់សរុបជាង៨០ម៉ឺននាក់។ ហើយមកដល់ពេលនេះ ខេត្តបាត់ដំបងយើងចាក់បានប្រមាណជាង៥០ម៉ឺននាក់ហើយ។ ឯកឧត្តម ក៏បានរំលេចឲ្យដឹងផងដែរថា៖ ការជម្រុញនិងការពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីអាយុ១៨ឆ្នាំឡើង ក្មួយៗកុមារនិងយុវវ័យ ចាប់ពីអាយុ១២ដល់១៧ឆ្នាំ គឺក្នុងគោលបំណង ដើម្បីឈានទៅបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ និងពិនិត្យលទ្ធភាពក្នុងការឈានទៅបើកសាលារៀនឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។…
-
អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា អត្រាឆ្លងជម្ងឺកូវីដ-១៩បានថយចុះ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

ភ្នំពេញ៖ ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ បានធ្វើអោយការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង ពោលគឺបានថយចុះពី៣ខ្ទង់និងបន្តចុះមកនៅចំនួន២ខ្ទង់ថែមទៀត«គឺពី១០០០មកនៅជាង១០០ហើយធ្លាក់មកនៅ៦០ជាង» ។ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរក ការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជម្ងឺកូវីដ-១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ដែលពីមុនមានអ្នកជម្ងឺកវីដ-១៩ ពី៤ខ្នងធ្លាក់មកនៅ៣ខ្ទង់និងបន្តចុះមកនៅត្រឹម២ខ្ទង់ថែមទៀត។ នេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញអោយមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា ការថមថយនៃឆ្លងជម្ងឺកូវីដ-១៩នេះ ពិតជាបានមកពី ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោហ៊ុន សែន…
-
ពលរដ្ឋមានអាយុ ១២ដល់ ១៧ឆ្នាំ ជាង ១១ម៉ឺននាក់ នៅខេត្ដសៀមរាប បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

-
ថៃផ្តើមប្រមូលពន្ធ VAT ពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេស
