-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២០នាក់ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
មនុស្សចំនួន ២៥២នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី៣១ សីហា

-
២៤ម៉ោងចាក់វ៉ាក់សាំង លើពលរដ្ឋបាន ១០ម៉ឺន ៧ពាន់ ៧២៧នាក់

ប្រជាពលរដ្ឋ ១០ម៉ឺន ៧ពាន់ ៧២៧នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ចំនួនពលរដ្ឋ សារុបដែលបានទទួលការចាក់វ៉ា់ក់សាំងគិតត្រឹមថ្ងៃទី១ ខែកញ្ញានេះ បានកើនដល់ ១០លាន ៨សែន ១ពាន់ ៦៩១នាក់ហើយ, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន ៨លាន ៥សែន ២ម៉ឺន ៥ពាន់ ៩៧០នាក់។ ក្នុងចំណោមពលរដ្ឋទាំង ជាង១០លាន៨សែននាក់នោះ, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើងមាន ចំនួន៩លាន២សែន៤ម៉ឺន៨ពាន់៥៧៧នាក់, និងលើយុវជនវ័យ ជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំមានចំនួន ១លាន ៥សែន ៥ម៉ឺន ៣ពាន់ ១១៤នាក់។ បើគិតសារុបលើតួលេខប្រជាពលរដ្ឋចំនួន១៦ លាននាក់ទូទាំងប្រទេសវិញ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះ ទើបបានបានប្រមាណ៦៧,៥១%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី ៣ បន្ថែមទៀតនៅក្នុងខែសីហានេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជ ធានី និងតាមបណ្តាខេត្តចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣លើពលរដ្ឋគិតមកដល់ថ្ងៃទី ១កញ្ញាឆ្នាំ២០២១ បានចំនួន៦សែន១ម៉ឺន៦ពាន់ ៥៦១នាក់។
-
ថៃបន្តធ្លាក់ចុះការឆ្លងកូវីដប្រចាំថ្ងៃ

-
អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត

-
រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់ភូមិសាស្ត្រភូមិប្រឡាយ និង ភូមិគោកស្នូល ក្នុងឃុំខ្នាត ស្រុកពួក ជា « តំបន់ក្រហម »

-
អភិបាលខេត្តកណ្ដាល ស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះពិនិត្យ និងរៀបចំសាលារៀននៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីត្រៀមបើកសាលារៀនឡើងវិញ

-
នគរបាលវៀតណាមជាង២ពាន់នាក់ហើយ ឆ្លងកូវីដ១៩

-
បើកដំណើរការឡើងវិញចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប

-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
