-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០៨នាក់ និងស្លាប់ ១១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភរិយាបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ដើម្បីសាងសង់អាគារព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

-
រដ្ឋបាលខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ បន្ថែមទៀត

រតនគិរី ៖ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ៣៣នាក់ បន្ថែរមទៀត ក្នុងចំណោមមនុស្សចំនួន ៦៦១នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង ។ រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាណងអស់ ដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញកន្លងមក ឬ មានអាការៈសង្ស័យ ក្អក ក្ដៅខ្លួន ហៀសំបោរ ពិបាកដកដង្ហើម សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬ ដាក់ខ្លួនឲ្យដាច់ដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ ០៩៧៥៩៥៧៧៨៨ /០៩២១២១៣៨៣ និង០៩៧៧៧៥១២១២ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៧លាន២១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥១ម៉ឺននាក់ និងជាសះស្បើយ១៩៤លាន១១ម៉ឺននាក់

-
ថៃឆ្លងថ្មីជិត១ម៉ឺន៦ពាន់នាក់ ស្លាប់២៥៦ ខណៈវៀតណាមជិត១ម៉ឺន៣ពាន់ ស្លាប់៣៤៤នាក់

-
សំណល់រឹងសំរាម នៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ១០០តោនក្នុងមួយថ្ងៃ

-
យុទ្ធនាការ ១១ថ្ងៃ ចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ ជូនមន្ត្រីរាជការ ខេត្តកំពង់ធំ ត្រូវបានបិទបញ្ចប់

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការរយេៈពេល ១១ថ្ងៃ ការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ ប្រភេទAstra Zeneca ជូនកងកម្លាំងនគរបាល និងមន្ត្រីរាជការទូទាំងខេត្តកំពង់ធំ របស់ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា រយៈពេល ១១ថ្ងៃ ដោយចាប់ផ្ដើមចេញដំណើរពីថ្ងៃទី១៩ រហូតដល់ល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ បានចាក់វ៉ាក់សាំងដូសទី៣ បានចំនួន ១១៥៤០នាក់ស្រីចំនួន ៤.១៧៣ នាក់ លើផែនការចំនួន ១៥.០០០នាក់ តាមផែនការគ្រោងទុក របស់រដ្ឋបាលខេត្តកំពង់ធំ ។ លោកឧត្តមសេនីយ៍បាន បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងបំពេញភារកិច្ច ដោយមិនខ្លាចការនឿយហត់ ដើម្បីការពារអាយុជីវិតមនុស្ស ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ និងបានកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចភារកិច្ចតាមផែនការដែលថ្នាក់លើបានប្រគល់ជូន ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់ក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តត្រៀមខ្លួនក្នុងការព្យាបាលជំងឺជូនយោធិន…
-
សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១»

-
វ៉ាក់សាំងដែលកំពុងចាក់ជូនប្រជាពលរដ្ឋ រកបានដោយកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល
