-
មនុស្សជាង ៦០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នៅថ្ងៃទី២៩ សីហា

-
ប្រជាពលរដ្ឋជាង១០លាន ៥សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

-
រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៣៣នាក់ បន្ថែមទៀត

-
នាយករដ្ឋមន្ត្រីវៀតណាមឲ្យចាក់វ៉ាក់សាំងកូវីដ ដល់កុមារ

-
សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត

ភ្នំពេញ៖ យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពសុំសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅ បើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លង ប្រក្រតីភាពថ្មី។ សម្ដេចតេជោ បានបន្តថា គិតមកទល់ពេលនេះ, ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ធៀបនឹងគោលដៅប្រមាណ ១២ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ “គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ” ជូនប្រជាជន ដើម្បីធានាឱ្យបាននូវ ·ភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ” សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ Delta…
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅឃុំមៀនស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានការចាក់វ៉ាក់ សាំងលេខរៀងទី៩លាន

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។ សម្ដេចតេជោ បានបន្តថា មកទល់ពេលនេះ កម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន ១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុប យើងចាក់បានលើស១០លាននាក់ដែលប្រមាណ ៦៥ភាគរយ នៃប្រជាជនសរុប១៦លាននាក់។ សម្ដេចកីសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។ សម្ដេចថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។ សម្ដេចតេជោ ក៏បានជូនពរលោកយាយព្រំ កួយ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា៕ ដោយ វណ្ណលុក
-
ក្រសួងសុខាភិបាល៖ ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ

-
កាន់តែធ្ងន់! វៀតណាមឆ្លងប្រចាំថ្ងៃដល់កម្រិតខ្ពស់ថ្មីទៀត

-
ប្រជាពលរដ្ឋជាង ១០លាន ៣សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

-
មនុស្សជិត ៣០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ ៤នាក់ បញ្ជូនទៅតុលាការ ចំពោះការល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី២៧ សីហា
