-
គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បន្តរឹតបន្តឹង និងផ្សព្វផ្សាយពីវិធានការកូវីដ-១៩ ខណៈមេរោគបំប្លែងថ្មី អូនមីក្រុង ឆ្លងចូលសហគមន៍ច្រើនគួរឱ្យព្រួយបារម្មណ៍

ភ្នំពេញ ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង លោក ឯក និមល បានបន្តដឹកនាំក្រុមការងារក្រោមឱវាត ចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ និងអតិថិជន ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣ការពារ និង ៣កុំ តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រភេទ មេរោគបំប្លែងថ្មី អូមីក្រុង (Omicron) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
-
ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ៤៤៤នាក់

-
អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង ៤១៨លាននាក់និងអ្នកស្លាប់ជាងប្រាំលាននាក់

-
វៀតណាមឲ្យក្រុមហ៊ុន Pfizer ឆាប់បញ្ជូនវ៉ាក់សាំង ចាក់ដល់កុមារ

វៀតណាមជំរុញក្រុមហ៊ុន ភីហ្វៃហ្សឺ (Pfizer) បញ្ជូនវ៉ាក់សាំង ២២លានដូស ឲ្យបានឆាប់ ដើម្បីចាក់ជូនកុមារ អាយុចាប់ពី៥ទៅ ១២ឆ្នាំ ខណៈការឆ្លងប្រចាំថ្ងៃហក់ឡើងយ៉ាងគំហុក។ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ បានស្នើដល់ប្រធានក្រុមហ៊ុន គឺលោក អាល់បឺត ប៊ូរឡា (Albert Bourla) ពន្លឿនការចែកចាយវ៉ាក់សាំង ២២លានដូស សម្រាប់កុមារ អាយុចាប់ពី៥ទៅ ១២ឆ្នាំ ឲ្យបានក្នុងពេលប៉ុន្មានថ្ងៃទៀត ជាមួយនឹងគោលដៅបញ្ជូនទៅតាមកិច្ចសន្យា ឲ្យរួចរាល់ ត្រឹមខែឧសភា ។
-
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៨.៣លាននាក់ និងស្លាប់ ៣១.៨ម៉ឺននាក់

-
មន្ទីរសុខាភិបាលរាជធានី អំពាវនាវដល់អ្នកពាក់ព័ន្ធ ត្រូវធ្វើ ចត្តាឡីស័កតាមវិធានការសុខាភិបាល ក្រោយរកឃើញ វិជ្ជមានកូវីដ១៩ លើក្រុមបាតុករ អតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើល ១៦បន្ថែមទៀត

ភ្នំពេញ៖ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២២ បានធ្វើតេស្តយក សំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិក និង បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៦៣នាក់ ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពី ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។
-
រដ្ឋមន្ត្រីការបរទេសវៀតណាម រកឃើញកូវីដ១៩ ពេលមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន

ភ្នំពេញ ៖ យោងតាមកាសែត Xinhua បានចេញផ្សាយដោយដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់កម្ពុជា ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសវៀតណាម ឯកឧត្តម Bui Thanh Son បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ សូមជម្រាបថា ឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម អញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ដែល គ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៤,៣៨៥,១២៨នាក់ (គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)

-
ក្រសួងទេសចរណ៍ បង្ហាញវីដេអូអំពីសារៈសំខាន់នៃនិតិវិធីប្រតិបត្ដិស្តង់ដាអប្បរមា (SOP ) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សេវាកម្មម៉ាស្សា

-
អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ជូនយោធិន គ្រួសារយោធិន និងសមាជិកអតីតយុទ្ធជនជិត ២ពាន់នាក់ ដើម្បីការពារជំងឺកូវីដ-១៩

ខេត្តស្ទឹងត្រែង ៖ យោធិន គ្រួសារយោធិន និងសមាជិកអតីតយុទ្ធជនជិត ២ពាន់នាក់ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង រួមទាំងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៧០១ បាននិងកំពុងទទួលបានការយកចិត្តទុកដាក់ និងគិតគូខ្ពស់លើសុខមាលភាព ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ កងទ័ពជើងគោក អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ និងយោធភូមិភាគទី១ ក្នុងការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ (Pfizer) ដើម្បីការពារជំងឺកូវីដ-១៩ (អូមីក្រុង) ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។