-
លោកជំទាវ ឱ វណ្ណឌីន បន្តអំពាវនាវឲ្យពលរដ្ឋគ្រប់រូប អនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ ជាពិសេសការចាក់វ៉ាក់សាំងបង្ការកូវីដ១៩

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើការអំពាវនាវហើយអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រេីនរួចហេីយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន។
-
កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ២០៤នាក់ ខណៈជាសះស្បើយ ១៥៧នាក់

-
កាកបាទក្រហមកម្ពុជាប្រគល់ជែលលាងដៃដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

-
អតីតយុទ្ធជនអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី ៤ជាង ៣ពាន់នាក់នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចំនួន ៣,១១០ នាក់ នៅគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់ បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
-
ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ១៨៤នាក់ (ករណីនាំចូល ៩នាក់ និងសហគមន៍ ១៧៥នាក់), ជាសះស្បើយ ២៣៦នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៤១៣លាន៩០ម៉ឺននាក់ ក្នុងនោះស្លាប់ ៥លាន៨៤ម៉ឺននាក់ និងជាសះស្បើយ ៣៣៥លាន៧៧ម៉ឺននាក់

-
វៀតណាមឆ្លងប្រចាំថ្ងៃខ្ពស់ខ្លាំង ពុំធ្លាប់មាន ក្នុងថ្ងៃបុណ្យក្តីស្រលាញ់

-
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ១៨លាននាក់ ស្លាប់ជាង ៣២ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,៩៩៣,១០៧នាក់ហើយ ដែលកើនឡើងជាង ៨ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣២០,៤១១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
-
កំណើននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ

-
វេជ្ជបណ្ឌិតថៃល្បីម្នាក់ និយាយថា អូមីក្រុងឆ្លងលឿនខ្លាំងមែន
