-
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៩លាននាក់ ស្លាប់ជាង ២៨.៩ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៩០១,៥១៥នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៩,២៦០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។ ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៤,៤៤៣នាក់ (ស្លាប់ ១៤៣,៧៦៦នាក់) ហ្វីលីពីន ឆ្លងចំនួន ២,៨២៨,៦៦០នាក់ (ស្លាប់ ៤៧,៦៨២នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦០២,៨៣៥នាក់ (ស្លាប់ ៣០,១៤៧នាក់) ថៃ ឆ្លងចំនួន ២,០៨១,៩៩២នាក់ (ស្លាប់ ២០,៥៤២នាក់) វៀតណាម ឆ្លងចំនួន ១,១៥៥,៧៧៨នាក់ (ស្លាប់…
-
ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,១១៤,៤៧៤នាក់ (គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា)

-
ទូតបារាំងប្រចាំកម្ពុជាថ្មី កោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលឈានទៅបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ដែលជាជំនោគជ័យគួរឲ្យកត់សម្គាល់ និងទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯករដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនថា ឯកឧត្តមពិតជាមានកិត្តិយស និងមានសេចក្ដីរីករាយជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។
-
អ្នកជំនាញជាន់ខ្ពស់អាមេរិក អំពាវនាវអោយពលរដ្ឋខ្លួន ប្រញាប់ទៅចាក់វ៉ាក់សាំង Covid-19 ដូសជំរុញបន្ថែម

ញូយ៉ក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺរបស់អាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី បានគូសបញ្ជាក់ថា ភាគច្រើននៃពលរដ្ឋអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ពេញលេញហើយនោះ គួរតែទៅទទួលការចាក់ដូសជំរុញបន្ថែមទៀត និងថា ជំរុញនេះអាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ប្រទេសនេះ ក្នុងការកំណត់អំពីអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។
-
WHO៖ ចំនួនស្លាប់សរុបដោយសារ Covid-19 នៅអឺរ៉ុបអាចនឹងកើនឡើងដល់ ២.២លាននាក់នៅត្រឹមខែមីនា ឆ្នាំ២០២២

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា មនុស្សប្រមាណ ៧០ម៉ឺននាក់អាចនឹងត្រូវបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩នៅក្នុងតំបន់អឺរ៉ុប គិតត្រឹមខែមីនា ឆ្នាំ២០២២ខាងមុខ ធ្វើអោយចំនួនអ្នកស្លាប់សរុបទូទាំងទ្វីបនេះ ត្រូវបានគេរំពឹងថា នឹងកើនដល់ ២.២លាននាក់ ខណៈបណ្តាប្រទេសក្នុងប្លុកនេះ ក៏កំពុងជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំង និងចាក់វ៉ាក់សាំងដូសជំរុញផងដែរ។
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៩លាន១ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន១៨ម៉ឺននាក់ និងជាសះស្បើយ២៣៤លាន៣១ម៉ឺននាក់

-
វៀតណាមឆ្លងជាង១ម៉ឺននាក់ ស្លាប់១៦៧នាក់ទៀត

-
ថៃឆ្លងជិត៦ពាន់នាក់ ស្លាប់៥៥នាក់ទៀត

-
អនាម័យបរិស្ថានស្អាត ធ្វើឱ្យសុខភាពយើងល្អ ជៀសផុតពីការឆ្លងជំងឺ

-
របាយការណ៍ បង្ហាញថា គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី២៣ ខែវិច្ឆិកា ខណៈសមត្ថកិច្ចអប់រំផ្សព្វផ្សាយច្បាប់ ២៤០ទីតាំង
