-
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលកំណត់គោលដៅចាក់វ៉ាក់សាំង Covid-19 ដល់កុមារមានអាយុពី ៥ ដល់១១ឆ្នាំអោយបាន ៥០% នៅត្រឹមចុងខែធ្នូខាងមុខ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៧លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន១៦ម៉ឺននាក់ និងជាសះស្បើយ២៣២លាន៧១ម៉ឺននាក់

-
របាយការណ៍ បង្ហាញថា គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,០៩០,៥៤៨នាក់ (គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា)

-
គិតត្រឹមព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៧លាននាក់ ស្លាប់ជាង ២៨.៧ម៉ឺននាក់

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,០៩០,១៨៤នាក់ (គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា)

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,០៨៩,១៣៤នាក់ (គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា)

-
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៧លាននាក់ ស្លាប់ជាង ២៨.៦ម៉ឺននាក់

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,០៨៨,៣៩៥នាក់ (គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា)

-
ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា

ភ្នំពេញ៖ វីដេអូនេះ រំលេចនូវជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យនេះ គឺជាមូលដ្ឋានគ្រឹះដ៍រឹងមាំសំរាប់បើកដំណើរការប្រទេសឡើងវិញ ជាពិសេសគឺទេសចរបរទេស ដោយចាប់ពីថ្ងៃទី ១៥ វិច្ឆិកាឆ្នាំ ២០២១ តទៅ ទាំងជនបរទេសទាំងជនជាតិខ្មែរដែលបានចាក់វ៉ាក់សាំងពេញលេញ និងដែលចង់ធ្វើដំណើរមកប្រទេសកម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នឹងមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតឡើយ ហើយក៏មិនចាំបាច់ធ្វើតេស្តម៉ាស៊ីន ភីស៊ីអ ដែរ ដោយគ្រាន់តែធ្វើតេស្តរហ័សគឺជាការស្រេច។ នេះគឺជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២១។ ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដូច្នេះ បានទទួលការសាទរពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ហើយ ជោគជ័យទាំងនេះអាចកើតមានឡើងបានក៏ដោយសារតែកម្ពុជាមានភ័ព្វសំណាងដែលមានប្រមុខដឹកនាំដ៏ឆ្លាតវៃ និងឈរដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងរឹងមាំនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវប្រចាំសតវត្សរ៍។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែង និងដោយក្តីរំភើបចំពោះសមិទ្ធផលទាំងនេះ និងកាន់តែមានជំនឿជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការបន្តដំណើរការស្តារនិងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឡើងវិញក៏ដូចជាការបន្តលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាលំដាប់ក្រោមម្លប់នៃសុខសន្តិភាព៕