-
កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac ផ្តល់នូវសម្ភារៈវេជ្ជៈសាស្ត្រ ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ

-
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ-១៩ ជាង១២.៨លាននាក់ ស្លាប់ជាង ២៧.២ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨១៩,៦៥១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧២,៧៧១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៥,៣៨៤នាក់ (ស្លាប់ ១៤២,៩៩៩នាក់) ហ្វីលីពីន ឆ្លងចំនួន ២,៧២៧,២៨៦នាក់ (ស្លាប់ ៤០,៧៦១នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៩៦,១២១នាក់ (ស្លាប់ ២៧,៩៩៣នាក់) ថៃ ឆ្លងចំនួន ១,៧៩៣,៨១២នាក់ (ស្លាប់ ១៨,៣៣៦នាក់) វៀតណាម ឆ្លងចំនួន ៨៦៧,២២១នាក់ (ស្លាប់ ២១,២៦៩នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៨,៨៧៥នាក់…
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ១៣,៦០៩,៥២១នាក់ (គិតត្រឹមថ្ងៃទី១៨ ខែតុលា)

-
កូវីដ៖ ថៃ-វៀតណាមស្លាប់មនុស្ស ៦៣នាក់ទៀត ដូចគ្នា

ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី១៨ តុលា ២០២១នេះថា ក្នុងពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០១១១នាក់ និងស្លាប់មនុស្សព្រោះជំងឺនេះ ៦៣នាក់ទៀត។ ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី១៧ តុលាម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,១៩៣ករណីបន្ថែមទៀត។ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៦៣នាក់បន្ថែមទៀតផងដែរ។ គួរបញ្ជាក់ថា ថៃមានអ្នកកើតកូវីដ១៩ ចំនួន១,៧៩៣,៨១២នាក់ហើយ ជាសះស្បើយ ចំនួន ១,៦៦៨,២៥០នាក់ហើយដែរ ខណៈមនុស្សស្លាប់ដោយសារកូវីដ នៅប្រទេសថៃបានកើនដល់ ១៨៣៣៦នាក់ហើយ។ គិតត្រឹមយប់ថ្ងៃទី១៧ ខែតុលា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៦៤,០៥៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩១,៨៤៤នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,១៩៤នាក់៕
-
ក្រុមសុខាភិបាលអន្តរជាតិស្នើអោយក្រុមហ៊ុន Merck ចែកចាយថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ដល់ប្រទេសក្រីក្រី (Video Inside)

-
CNN៖ ថ្នាំគ្រាប់កូវីដក្រុមហ៊ុនអាមេរិក ត្រូវប្រទេសផ្សេងៗបញ្ជាទិញ ទោះមិនទាន់ទទួលស្គាល់

ទីភ្នាក់ងារសារព័ត៌មាន CNN បានចេញផ្សាយថា ថ្នាំគ្រាប់ព្យាបាលកូវីដមួយប្រភេទឈ្មោះ Molnupiravir ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិក កំពុងត្រូវបានប្រទេសជាច្រើន ជាពិសេសនៅអាស៊ី ប៉ាស៊ីហ្វិក បញ្ជាទិញ បើទោះបីជាថ្នាំគ្រាប់នេះ មិនទាន់ត្រូវបានទទួលស្គាល់ និងអនុញ្ញាតិឱ្យប្រើប្រាស់ ជាផ្លូវការនៅឡើយ
-
គ្រិះស្ថានមធ្យមសិក្សាសាធារណៈជាង៤០កន្លែងនៅខេត្ដសៀមរាប ត្រូវបានបើកបង្រៀនសាកល្បង

-
អភិបាលខេត្តព្រះសីហនុ ទទួលអំណោយ សម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើងទឹកអូស្ត្រាលី

-
សេចក្តីប្រកាសព័ត៌មាន

