Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រសួងពាណិជ្ជកម្ មរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ លើសេចក្ដីព្រាងច្បាប់ ស្ដីពីវិធានដើមកំណើតទំនិញ

    ក្រសួងពាណិជ្ជកម្ មរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ លើសេចក្ដីព្រាងច្បាប់ ស្ដីពីវិធានដើមកំណើតទំនិញ

    ភ្នំពេញ ៖ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើត គឺជាលក្ខខណ្ឌមួយក្នុងកម្មវិធីផ្តល់កម្ចីផ្អែកលើគោលនយោបាយ ដែលអនុវត្តដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ធនាគារពិភពលោក (World Bank)។នេះជា ប្រសាសន៍ របស់ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពិនិត្យ និងឆ្លងយោបល់លើ សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ដែលមាន ការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំ សេចក្តីព្រាង ច្បាប់ និង បទប្បញ្ញត្តិនានា ស្តីពីវិធានដើមកំណើតទំនិញ។

  • រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ធុរជន និងវិនិយោគិនពីបណ្តាប្រទេសប្រើប្រាស់ភាសាបារំាង

    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ធុរជន និងវិនិយោគិនពីបណ្តាប្រទេសប្រើប្រាស់ភាសាបារំាង

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ថ្លែងថា កម្ពុជាបានរៀមខ្លួនរួចជាស្រេច ដើម្បីទទួល ស្វាគមន៍ ធុរជន និងវិនិយោគិនមកពីបណ្តា ប្រទេសហ្វ្រង់កូហ្វូនី ឬហៅថាក្រុមប្រទេសដែលប្រើប្រាស់ភាសាបារំាង (OIF)។ បញ្ជាក់នេះធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាឱកាស ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឆេគូ អ៊ូស៊ូម៉ាន (Chekou OUSSOUMAN) តំណាងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលកំពុង បំពេញបេសកកម្មនៅប្រទេសកម្ពុជា និងបង្ហាញពីគោលជំហរ នៅក្នុងការគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA)។ ក្នុងសវនាការនេះឯកឧត្តម ឆេគូ អ៊ូស៊ូម៉ាន បានបង្ហាញនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និង វិនិយោគនិងបានកត់សម្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្មដែលអាចនឹងទាក់ទាញធុរជននិងវិនិយោគិន ពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ ក្នុងនោះឯកឧត្តម ក៏បាន ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងក្នុងការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ រាជធានី ភ្នំពេញនៅខែមីនាខាងមុខនេះ។ ឯកឧត្តមបន្តថា បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម…

  • មន្រ្តីក្រសួងបរិស្ថាន ៖ ការអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជារយៈពេល៦ឆ្នាំ នឹងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍

    មន្រ្តីក្រសួងបរិស្ថាន ៖ ការអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជារយៈពេល៦ឆ្នាំ នឹងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍

    ភ្នំពេញ៖ មន្រ្តីក្រសួងបរិស្ថានថ្លែងថា ការអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជារយៈពេល៦ឆ្នាំ នឹងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ ពិសេសថែមទាំងបានជួយដល់កិច្ចការពារធនធានធម្មជាតិកម្ពុជាឱ្យគង់វង្សយូរអង្វែងទៅថ្ងៃខាងមុខផងដែរ។

  • ទឹកស្ព្រីងប្រូវីដា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅចក្រភពអង់គ្លេស

    ទឹកស្ព្រីងប្រូវីដា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅចក្រភពអង់គ្លេស

    ​ភ្នំពេញ​៖ ទឹក​ស្ព្រី​ង​ប្រូ​វី​ដា ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​អន្តរជាតិ ISO 9001: 2015, ISO 22000:2018, HACCP និង GMP ពី​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អាយ អេស អូ ( ISO )​នៅ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ដូនពេញ​ត្រេ​ឌី​ង ឯ​.​ក ព្រមទាំង​តំណាង​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព ISO​។​

  • ​ក្រសួងពាណិជ្ជកម្ម និង​អង្គការ Swisscontact Cambodia

    ​ក្រសួងពាណិជ្ជកម្ម និង​អង្គការ Swisscontact Cambodia

    ​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម និង​អង្គការ Swisscontact Cambodia​តំណាងឱ្យ​សម្ព័ន្ធ​សកល​សម្រាប់​កិច្ច​សម្រួល ពាណិជ្ជកម្ម (Global Alliance for Trade Facilitation)​បាន​សហការគ្នា​ក្នុងការ​ដាក់ឱ្យអនុវត្ត​ផ្លូវការ​គម្រោង​ថ្មី​មួយ ដែលមាន​ឈ្មោះថា «​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៃ​កញ្ចប់​ទំនិញ​ខ្នាតតូច សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម Improving Small Package e-Trade for SMEs (SeT4SME)»​។​

  • អបអរសាទរ ! ទឹកស្ព្រីងប្រូវីដា នៃក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅចក្រភពអង់គ្លេស

    អបអរសាទរ ! ទឹកស្ព្រីងប្រូវីដា នៃក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅចក្រភពអង់គ្លេស

    ភ្នំពេញ៖ ទឹកស្ព្រីងប្រូវីដា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001: 2015, ISO 22000:2018, HACCP និង GMP ពីគណៈកម្មាធិការទទួលស្គាល់គុណភាព ISO នៅចក្រភពអង់គ្លេស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក ព្រមទាំងតំណាងគណៈកម្មាធិការទទួលស្គាល់គុណភាព ISO។

  • ភ្នាក់ងារទេសចរណ៍ ១០០នាក់ ទទួលបានការបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច

    ភ្នាក់ងារទេសចរណ៍ ១០០នាក់ ទទួលបានការបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច

    ភ្នំពេញ៖មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី ការពង្រឹងបដិសណ្ឋារកិច្ចដល់មន្ត្រី និងបុគ្គលិកដែលកំពុងបម្រើការជាភ្នាក់ងារទេសចរណ៍ ចំនួន១០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ និងជាតំណាង ឯកឧត្ដម អគ្គនាយក ហង់ ពៅ ។

  • វិស័យមីក្រូហិរញ្ញវត្ថុចាប់ដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាលើកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា

    វិស័យមីក្រូហិរញ្ញវត្ថុចាប់ដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាលើកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា

    ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និង សាកលវិទ្យាល័យធនធានមនុស្ស(HRU) បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅអគារសាកលវិទ្យាល័យធនធានមនុស្ស ខាងត្បូងវត្តមហា​មន្ត្រី។

  • ថ្មលយតំបន់ទេសចរណ៍ជាទីទាក់ទាញបែបធម្មជាតិនៅ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ

    ថ្មលយតំបន់ទេសចរណ៍ជាទីទាក់ទាញបែបធម្មជាតិនៅ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ

    ខេត្តកំពង់ស្ពឺ​៖​ថ្ម​លយ​គឺជា​គោលដៅ​ទេសចរណ៍​មួយកន្លែង​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ ដែលមាន​ថ្មដុះ​ធម្មជាតិ មាន​ទេសភាព​ព្រៃឈើ​ធម្មជាតិ​និង​សត្វព្រៃ​ដែល​ជាទី ទាក់ទាញ​ទេសចរណ៍​។ ទីកន្លែង​ទេសចរណ៍​មួយកន្លែង​នេះ​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ បើ​អ្នកទេសចរ​ចង់​ធ្វើដំណើរ​ទៅកាន់​កន្លែង​នេះ ត្រូវធ្វើ​ដំណើរ​ចេញពី​រង្វង់​មូល​នាគព័ន្ធ ឆ្លងកាត់​ព្រៃ​ស្រល់​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែង​ដែល​ប្រកបដោយ​ទេសភាព​ព្រៃឈើ​គួរ​ជាទី​មនោ​រម្យ​។​ បើ​នៅ​ខែវស្សា​ផ្លូវ​ពិបាក​ចេញចូល​គេ​អាចធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ដោយមាន​រយៈ​ចម្ងាយ​ជិត​៥​គីឡូម៉ែត្រ តែបើ​ខែប្រាំង​គេ​អាចធ្វើ​ដំណើរ​តាមរយៈ​ម៉ូតូ ឬ​រថយន្តចូលត​ជិត​ដល់ទី​កន្លែង​នេះ​តែម្តង​។​នៅ​តំបន់​ថ្ម​លយ មាន​ផ្ទាំង​ថ្ម​ធំៗ​ដុះ​លយ​ចេញទៅ​មាត់ជ្រោះ​ដែល​អ្នកទេសចរ​អាច​ឈរ​កម្សាន្ត​ឬ​ថតរូប​ទេសភាព​ព្រៃភ្នំ​ដ៏​ស្រស់ស្អាត​ពី​ទីកន្លែង​នេះ​បាន​យ៉ាង​សប្បាយរីករាយ​។​នៅ​ទីកន្លែង​នេះ​គឺជា​ប់ នឹង​មាត់ជ្រោះ ហើយក៏​ជាប់​នឹង​ជ្រលង​ភ្នំដែរ ។ កាលបើ​គេ​ឈើ​លើ​ថ្ម​លយ​នេះ យើង​នឹង​បានឃើញ​ទិដ្ឋភាព​ដ៏​ប្លែក​ភ្នែក នឹង គួរអោយ​ស្ញើប​ណាស់​ផង​។​ អ្នកទេសចរ​នៅពេល​ឈរ​ក្បែរ​ថ្ម​លយ​តំបន់​នេះ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​ពីព្រោះថា​វា​មាន​កម្ពស់​ខ្ពស់​ពីលើ​កំពូលភ្នំ​ទៅ​ក្រោម​មាន​រយៈ​ចម្ងាយ​ប្រហែល​ជិត​១៥០​ម៉ែត្រ​។​លោក ឃិន​ម៉េង ឃាង ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ក្រសួងបរិស្ថាន បានឱ្យដឹង​ក្នុងខណៈពេល​ដឹកនាំ ប្រតិភូ​ទស្សនៈកិច្ច​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​អំពី​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ធម្មជាតិ នៅ​ខេត្តកំពង់ស្ពឺ និង​កោះកុង​រយៈពេល ៤​ថ្ងៃ​កាលពី​ថ្មីៗ​មកនេះ​បានឱ្យដឹងថា​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ​នេះ​មាន​តំបន់​ទាក់ទាញ​ដែលជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ច្រើន​កន្លែង​ណាស់​។​សម្រាប់​ចំណុច​សំខាន់​នៅក្នុង​ឧទ្យាន​ជាតិ​មួយកន្លែង​នេះ​មាន​ព្រៃស្រោង មាន​ភ្នំ​ខ្ពស់ៗ​ដោយ​កន្លែង​ខ្លះ​មាន​កម្ពស់​រហូតដល់​៧០០​ម៉ែត្រ ។​មាន​ព្រៃឈើ​ដែល​ផ្តល់​ភាព​ត្រជាក់​សម្រាប់​កន្លែង​ទេសចរណ៍ មាន​អេកូ​ទេសចរណ៍ ។​ក្រៅពី​តំបន់​ព្រៃស្រោង​ក៏​នៅមាន​តំបន់​គួរ​ជាទី​ទាក់ទាញ​ច្រើន​កន្លែង​ទៀត​ដូចជា​តំបន់​ថ្ម​លយ​នេះ​គឺជា​ទីកន្លែង​ទេសចរណ៍​ថ្មដុះ​បែប​ធម្មជាតិ ។​ទីនេះ​មាន​ទេសភាព​ស្រស់ស្អាត មាន​ព្រៃស្តុក មាន​អាកាសធាតុ​ត្រជាក់ ហើយ​នៅ​ទីកន្លែង​នេះ​ក៏មាន​សត្វព្រៃ ពិសេស​សត្វ​រមាំង សត្វ​កេងកង ជាដើម​។​ លោក ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ក្រសួងបរិស្ថាន បានឱ្យដឹង​ដែរ​ថា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ​នៅមាន​ទឹកធ្លាក់ ដែលជា​គោលដៅ​វិនិយោគឯកជន និង​កាលពី​ថ្មីៗ​មកនេះ​ក៏មាន​ការស្នើសុំ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច ដែលមាន​ទំហំ​ដី​ក្រោម​១០ ហិកតា ហើយ​ពេលនេះ​កំពុង​បំពេញ​នីតិវិធី​ច្បាប់​ដើម្បី​អនុវត្ត​គម្រោង​។​ លោក​បានបញ្ជាក់​បន្ថែម​ថា​ភ្ញៀវទេសចរ​អាចមក​កម្សាន្ត​បែប​លំហែកាយ ដូចជា ជិះ​កង់ ដើរ​ព្រៃ និង​បោះតង់​ជា​លក្ខណៈ​គ្រួសារ​។​ក្រៅពីនេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រៅពី​មាន​តូ​នាទី​កិច្ចការពារ​ព្រៃឈើ​និង​សត្វ​ហើយ​គាត់​ក៏​អាច​ជូន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត ហើយ​តា​ត់​ក៏​អា​រកប្រាក់​ចំណូល​តាមរ​យៈ​នេះ​ផងដែរ​៕ដោយ៖ម៉ាដេប៉ូ…

  • ប្រជាសហគមន៍អេកូធម្មជាតិ ចំបក់ក្រៅពីអាស្រ័យផលចំការ អនុផលព្រៃឈើ ខ្លះងាកមកបម្រើសេវាកម្មទេសចរណ៍

    ប្រជាសហគមន៍អេកូធម្មជាតិ ចំបក់ក្រៅពីអាស្រ័យផលចំការ អនុផលព្រៃឈើ ខ្លះងាកមកបម្រើសេវាកម្មទេសចរណ៍

    ខេត្តកំពង់ស្ពឺ​៖​ប្រជា​សហគមន៍​តំបន់​ការពារ និង​អេកូ​ធម្មជាតិ ចំបក់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ទាក់ទាញ​មួយ​ក្នុង​ខេត្ត កំពង់ស្ពឺ ក្រៅពីរ​បរជា​បង្គោល​ធ្វើ​ចំការ រក​អនុផល​ព្រៃឈើ និង​មួយចំនួន​បាន​ងាក​មក​បម្រើ​លើ​សេវា​ទេសចរណ៍​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ គួរ​បញ្ជាក់ថា​រមណីយ​ដ្ឋា​ន ចំបក់ ស្ថិតក្នុង​ទឹកដី ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ​។លោក ទូច ម៉ក់ ប្រធាន​សហគមន៍​តំបន់​ការពារ​និង​អេកូ​ទេសចរណ៍ ឃុំ​ចំបក់ ស្រុក ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​សហគមន៍​នេះ​បាន បង្កើតឡើង​នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០០៣​។ អ្វី​ដែលជា​ភាព​ទាក់ទាញ​ខ្លាំង គឺ​ទឹកធ្លាក់ ទេសភាព​ព្រៃភ្នំ ជាដើម​។ ទឹកធ្លាក់​មាន​ច្រើន​កន្លែង​រាប់​ពី​ទីមួយ​រហូត​ដល់ទី​ប្រាំពី​កន្លែង និង​ក្រៅពីនេះ​ជា​តំបន់​ទេសភាព កន្លែង​ខ្លះ ដូចជា​ថ្ម​អំពិល ល្អាង​ប្រជៀវ សុទ្ធតែ​ទេសភាព​ស្អាត​គ្មាន​គូ​ប្រៀប​។​លោ​កថា​នៅក្នុង​ផ្ទៃដី​របស់​សហគមន៍​គ្រប់គ្រង​រាល់ថ្ងៃ​គឺមាន ៣៤៥១ ហិច​តា ហើយ​នៅ​ក្នុងនេះ​មាន​៦៣៧ គ្រួសារ​ចងក្រង​ជា​សមាជិក​នៅក្នុង​សហគមន៍​។​ លោក​បានបញ្ជាក់​បន្ថែម​ថា​នៅក្នុង​សេវាកម្ម​ដែលជា​ផលិតផល​ទេសចរណ៍​សហគមន៍​មានដូចជា​ផ្ទះសំណាក់​តាម​សហគមន៍ មាន​ផ្នែក​របាំ មាន​ផ្នែក​ដឹក​ភ្ញៀវ​ទាំង​គោយន្ត រទេះគោ​និង​ម៉ូតូ​ជាដើម ។​មួយទៀត​គឺ​ផ្នែក​ភ្ញៀវ ហើយ​អ្វីដែល​សំខាន់​សហគមន៍​បាន​ទាញយក​ពី​ភ្ញៀវ​ដែល​មកដល់​សហគមន៍​រៀបចំ​ជា​កញ្ចប់​សេវា ។​ លោក បាន​ឲ្យ​ដឹង​បន្ថែមថា “​ដើម្បី​ឲ្យ​ប្រជា​សហគមន៍​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​យើង​បាន​បង្រៀន ការដុត​ក្រឡាន​ពីព្រោះថា​ងាយ​រក​ចំណូល បង្រៀន​ចាក់​កងដៃ ពី​របស់​ធម្មជាតិ​ឬ​បង្រៀន​ពី​ការកែច្នៃ​របស់​ផ្សេងៗ​ទៀត​ដែល​អាច​រក​ចំណូល​ពី​ការលក់​ជូន​ដល់​ភ្ញៀវទេសចរ “​។ លោក…