-
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អំពាវនាវកសិករទាំងអស់ងាកមកប្រើប្រាស់ម៉ាស៊ីនដាំស្រូវជាជួរ គឺសន្សំសំចៃកម្លាំងនិងពូជស្រូវ

កំពង់ធំ ៖ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។ លោក អ៊ឹម ប៊ុនថាន ប្រធានការិយាល័យក្សេតសាស្ត្រ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ អំពាវនាវកសិករទាំងអស់ងាកមកប្រើប្រាស់ម៉ាស៊ីនដាំស្រូវជាជួរ គឺសន្សំសំចៃកម្លាំង និងពូជស្រូវ ។ លោកបានថ្លែងក្នុងកម្មវិធីទិវាស្រែបង្ហាញដាំស្រូវជាជួរដល់សហគមន៍សាមគ្គីមានជ័យស្ថិតនៅភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រជាកសិករជាង ៤០នាក់។
-
ក្រសួងប្រៃសណីយ៍ សម្រេចលុបអាជ្ញាបណ្ ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ ចំនួនពីរក្រុមហ៊ុន

-
សាលារៀនដូង ច្នៃសំរាម មកជារបស់ប្រើប្រាស់ និងបណ្តុះគំនិតកុមារក្រីក្រជាអ្នកស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថាន

ខេត្តកំពង់ស្ពឺ ៖ បើអ្នកទេសចរធ្វើដំណើរទៅដល់រមណីយដ្ឋានធម្មជាតិ សុរាម្រឹត្យ ព្រះកុសុមៈ គីរីរម្យ ខេត្តកំពង់ស្ពឺ ហើយបានទៅដល់សាលារៀនមួយកន្លែងមានឈ្មោះថា សាលាដូង នោះនឹងបានឃើញនូវរបស់កែច្នៃចេញពីសំរាមជាច្រើនដែលមើលទៅ គួរឱ្យចាប់អារម្មណ៍ និងអត់ទ្រាំស្ងើចសរសើរមិនបាន។ ជាមួយនឹងគំនិតច្នៃប្រឌិតកែច្នៃរបស់ប្រើប្រាស់ផ្សេងៗចេញពីសំរាមនេះ គេឃើញមានដាក់តាំងបង្ហាញ និងតាំងលក់ចាប់ពីខាងមុខសាលារៀនរហូតដល់ផ្នែកបរិវេណខាងក្នុង។វត្ថុទាំងនេះបានរំលេចទៅដោយពណ៌ចម្រុះដូចជា ក្រហម លឿង បៃតង ជាដើម ដែលមើលទៅស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ និងចង់ទិញយកទៅប្រើប្រាស់។
-
វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បង ដែលរាជរដ្ឋាភិបាលបាននិងកំពុង យកចិត្តទុកដាក់សម្រាប់ជួយលើកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនគុណភាពជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស

-
កម្ពុជា-ហុងគ្រី បើកជំនួបធុរកិច្ចលើកទី១តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩”

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបធុរកិច្ចលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩”។
-
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ ក្នុងឆ្នាំ២០២១ កម្ពុជារកចំណូលពន្ធពីការនាំចូលយានយន្ត និងគ្រឿងចក្របានជិត ១ពាន់លានដុល្លារ

-
រាជរដ្ឋាភិបាលបញ្ចេញថវិកាបន្ថែម ១០០លានដុល្លារ ក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម

-
គ្រឹះស្ថានអង្គរ ដាក់លក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស

-
ក្រសួងបរិស្ថានជូនដំណឹងពីការដេញថ្លៃប្រមូលផល អនុផលព្រៃឈើប៉ាន់ស្មានដែលអាចប្រមូល ក្នុងអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ខេត្តពោធិ៍សាត់

-
លោកឧកញ៉ា ស្រី ចន្ធូ ម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 លើកឡើងថា ពិរព័រណ៌ និងការប្រកួតគោរៀបចំឡើង ដើម្បីបង្ហាញឆាកជាតិ និងអន្តរជាតិថា កម្ពុជាក៏មានវិស័យចិញ្ចឹមគោរីកចំរើន

លោក ឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7 NG និងម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 បានថ្លែងថា ពិរព័រណ៌ និងការប្រកួតគោដែលរៀបចំ នៅក្នុងកសិដ្ឋាន i7 ស្ថិតនៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលរៀបចំរយៈពេល២ថ្ងៃ បានធ្វើឡើងក្នុងគោលបំណងបង្ហាញអន្តរជាតិថា វិស័យចិញ្ចឹមគោ នៅកម្ពុជាក៏មានការរីកចំរើន ដូចបណ្តាប្រទេសនៅលើពិភពលោកដែរ ។