-
សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងកើនឡើងដល់៥,៦ភាគរយ និង ៦,៥ ភាគរយ នៅឆ្នាំក្រោយ ដោយសារភាពខ្លាំងនៃ វិស័យមួយចំនួន

ភ្នំពេញ៖ នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងដល់៥,៦ភាគរយ និង ៦,៥ភាគរយ នៅឆ្នាំ ក្រោយ ហើយ៧ភាគរយ នៅឆ្នាំ២០២៤ ដែលជាការងើប ឡើង វិញដ៏ល្អប្រសើរ ដោយសារភាពខ្លាំងនៃវិស័យមួយចំនួន ដូចជា វិស័យកម្មន្តសាល និងវិស័យកសិកម្មជាដើម។ នេះបើ តាមការញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអម នាយក រដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-
ចុងសប្ដាហ៍ទី៣ ក្នុងខែនេះ! កម្ពុជា ទទួលបានភ្ញៀវជិត ២០ម៉ឺននាក់

-
ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តរតនគិរី បណ្ដុះបណ្ដាល ធនធានមនុស្សបានចំនួន ១៦៨នាក់ ក្នុងនោះមានគ្រូបង្គោល ១៥នាក់ លើវិស័យសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ និងមគ្គទេសក៍

រតនគិរី ៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងថា ក្នុងឆ្នាំ២០២២នេះ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបណ្ដុះបណ្ដាលធនធានមនុស្សបានចំនួន ១៦៨នាក់ ក្នុងនោះមានគ្រូបង្គោល ១៥នាក់ លើវិស័យសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ និងមគ្គទេសក៍ ដើម្បីឱ្យវិស័យទេសចរណ៍ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាព ជាពិសេសយុវជនងាយរងគ្រោះ និងបុគ្គលិក ដែលមានកម្រិតជំនាញទាបឱ្យទទួលបានការងារសមរម្យ ប្រាក់ចំណូលកើនឡើង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានតាមរយៈការពង្រឹង សមត្ថភាពយុវជន និងបុគ្គលិក ឱ្យមានជំនាញវិជ្ជាជីវៈទេសចរណ៍ច្បាស់លាស់ ស្របតាមស្តង់ដារជាតិ និងធ្វើឱ្យខេត្តរតនគិរី ជាខេត្តដែលផ្តល់សេវាកម្មល្អផ្នែកបដិសណ្ឋារកិច្ច ។
-
រដ្ឋបាលរាជធានី៖ស្រឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឲ្យដំណើរការជាបណ្តោះ អាសន្នចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ

-
លោកឧកញ៉ា ស្រី ចន្ធូ ប្តេជ្ញាពង្រឹងគុណភាព វិសាលភាពផ្នែកចិញ្ចឹមគោ យកពូជ សាច់ និងទឹកដោះ ដោយផ្តល់តម្លៃសមរម្យ ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមគោនៅកម្ពុជា

ភ្នំពេញ៖ លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7 NG និងជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 ត្រូវបានតំណាងអ្នកជំនាញចិញ្ចឹមគោមកពីប្រទេសប្រេស៊ីល ផ្តល់ពានរង្វាន់ជាស្ថាបនិកឆ្នើម ក្នុងវិស័យចិញ្ចឹមគោនៅកម្ពុជា ស្របពេលដែលលោកឧកញ៉ា ប្តេជ្ញាពង្រឹងគុណភាព វិសាលភាពផ្នែកចិញ្ចឹមគោ យកពូជ សាច់ និងទឹកដោះ ដោយផ្តល់តម្លៃសមរម្យ ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមគោនៅកម្ពុជា ។
-
ជីប ម៉ុង លែន បើកលក់គម្រោងដំណាក់កាលទី២ លែនម៉ាក 60M ជាផ្លូវការ ក្រោយគម្រោងដំណាក់កាលទី១ ទទួលការចាប់អារម្មណ៍ និងគាំទ្រខ្លាំង

ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកលក់ជា ផ្លូវការ ដំណាក់កាលទី២ គម្រោង លែនម៉ាក 60 M ដែលស្ថិតនៅ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ) បន្ទាប់ពីដំណាក់កាលទី១ បានទទួលការ ចាប់អារម្មណ៍ និងការគាំទ្រជាច្រើន។ ពិធីបើកលក់ជាផ្លូវការនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ។
-
ការវិនិយោគលើការអភិវឌ្ឍជំនាញមុខរបរ និងការងាររបស់យុវជន គឺជាការវិនិយោគជួយដល់សង្គមទាំងនាបច្ចុប្បន្ន និងអនាគត

-
ក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)បាន ចេញសេចក្តីជូនដំណឹងមួយស្តីពីការដាក់ឱ្យដំណើរការកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ បើយោងតាមសេចក្តីជូនដំណឹងខាងលើដែល AMS ទទួលបាន បញ្ជាក់ថាដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និង ដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ ក.ប.ទ. បានបង្កើត កម្មវិធី វាស់ស្ទង់ល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។
-
អ្នកវិនិយោគសិង្ហបុរី មានចំណាប់ អារម្មណ៍មកវិនិយោគពេលកម្ពុជា ទប់ស្កាត់ជំងឺកូវីដ១៩ បានល្អ និងបានបើកប្រទេសឡើងវិញ

-
រដ្ឋមន្រ្តីជំរុញឱ្យមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តបាត់ដំបងយកចិត្តទុកដាក់ក្នុងផ្តល់សេវាឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ

បាត់ដំបង៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានក្រើនរំលឹកដល់មន្ត្រី នៅក្នុងសាខាក.ប.ប. និងមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបងទាំងអស់ ឱ្យយកចិត្តទុកដាក់បំពេញការងារជូនប្រ ជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ការថ្លែងនេះ នៅក្នុងឱកាស លោកអញ្ជើញជាអធិតតីភាពក្នុងពិធីដាក់ឱ្យដំណើរការសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២។