-
ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ សម្ពោធ កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ ចាប់ ពីរាជធានីភ្នំពេញ ដល់ក្រុងកំពត

-
សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យថ្មីមួយ ស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ

-
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងសុទ្ទរកថាគន្លឹះ នៅក្នុងវេទិកាធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ២០២២ (UK-ASEAN Business Forum 2022) តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែង សុទ្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ២០២២ (UK-ASEAN Business Forum 2022)ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស និងក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន (UK-ASEAN Business Council – UK-ABC) និងមានវត្តមានឥស្សរជនសំខាន់ៗដូចជាឯកឧត្តម Grimstone of Boscobel Kt រដ្ឋមន្ត្រីវិនិយោគអង់គ្លេស ឯកឧត្តម DatoLim Jock Hoi អគ្គលេខាធិការអាស៊ាន លោកស្រីBaroness Neville-Rolfe DBE CMG ….
-
ក្រសួងពាណិជ្ជកម្មកម្ពុជាសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកិម្ម នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងស៊ី ចាប់ពីដើមខែមីនា ឆ្នាំ២០២២-២០២៣ នេះ។ ពិជីចុះហត្ថលេខាធិនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតានរយៈប្រពន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ជជាច្រើនរូប។
-
កម្ពុជា រំពឹងថា នឹងមានការនាំចេញ «អំបិល និង ផ្កាអំបិល កំពត»ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹង ថា ក្រសួងពាណិជ្ជកម្មកំពុងអនុវត្តគម្រោងចុះបញ្ជី «អំបិល និងផ្កាអំបិលកំពត» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។គម្រោង នេះនឹងក្លាយជា ឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដើម្បី ជួយ ពង្រឹងគុណភាព បង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្ត ដល់ អ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធធានារ៉ាប់រងគុណភាពនៃ អំបិល និងផ្កាអំបិលកំពត។
-
ដំណាំស្រូវជំរុញដល់ជីវភាពរស់នៅរបស់ពលរដ្ឋឃុំព្រែកក្រើស ស្រុកកំពង់ត្រាចកាន់តែប្រសើរ

លោកមេឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពតបានបញ្ជាក់ប្រាប់ថា ឃុំរបស់លោកបានប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ផ្លូវ ទឹក ភ្លើង មន្ទីរពេទ្យ សាលារៀនមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ ហើយវិស័យកសិកម្មបានធ្វើឲ្យជីវភាពកាន់តែប្រសើរ ពិសេសដំណាំស្រូវកំពុងមានការអភិវឌ្ឍន៍ខ្លាំង ក្នុងមួយឆ្នាំអាចធ្វើបានបីដង។
-
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការគ្នាក្នុងការបំពាក់ជំនាញវិជ្ជាជីវៈកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មទៅដល់និស្សិតកម្ពុជា

ភ្នំពេញ៖ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងភាគីទាំងពីរ គឺដើម្បីផ្ដល់ឱកាសដល់និស្សិតកម្ពុជា ដែលមានសមត្ថភាពសក្ដិសមនឹងទទួលអាហារូបករណ៍ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររងលើជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា៖“ នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទីបួននេះផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទី4នេះ។ ខ្ញុំមានសុទិដ្ឋិនិយមថា កម្មវិធីសិក្សាដែលយើងបានរៀបចំ នឹងបង្កើតធនធានយុវជនដែលមានសម្ថភាពច្បាស់លាស់ដែលអាចបង្កើតដំណោះស្រាយច្នៃប្រឌិត លើវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគមនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ ។
-
អ្នករកឃ្មុំធម្មជាតិ និងអ្នកចិញ្ចឹមឃ្មុំ បញ្ជាក់ពីទឺកឃ្មុំសុទ្ធនិងគុណភាពទឹកឃ្មុំ

ខេត្តសៀមរាប៖ របររកឃ្មុំ ដែលយកចេញពីក្នុងព្រៃ តាមបែបធម្មជាតិ និងអ្នកលក់ទឹកឃ្មុំគឺអាចរកចំណូលទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាសហគមន៍ ព្រមជាមួយគ្នា ការប្រមូលទឹកឃ្មុំព្រៃ ក៏បានចូលរួមចំណែកការពារព្រៃឈើ ដែលពួកគាត់លែងទៅប៉ះពាល់ដល់ធនធានធម្មជាតិផងដែរ។ ក្រៅពីរកទឹកឃ្មុំបានមកលក់ហើយ ក្រុមប្រជាសហគមន៍ក៏ចាំបាច់ត្រូវបង្ហាញពីទឹកឃ្មុំរបស់ខ្លួនសុទ្ធល្អ មិនលាយដែលផ្តល់នូវទំនុកចិត្តដល់អតិថិជន ហើយអាចជួយធ្វើឱ្យពួកគាត់លក់បានក្នុងតម្លៃមួយខ្ពស់។ មានមនុស្សមិនតិចទេតែងនិយាយថា បានចាញ់បោកអ្នកលក់ដោយសារទិញទឹកឃ្មុំមកហើយមិនសុទ្ធ។ប្រការនេះធ្វើឱ្យអ្នកខ្លះមិនចង់ទិញទឹកឃ្មុំបន្តទៀត។
-
ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជារកចំណូលបានជាង ៥៤លានដុល្លារនៅខែដំបូងដើមឆ្នាំ២០២២

-
កម្ពុជារំពឹងថា នឹងមានវិនិយោគិនជប៉ុនមកសាងសង់រោងចក្រនៅកម្ពុជា ក្រោយគ្រាប់ស្វាយចន្ទីកម្ពុជាបង្ហាញវត្តមានក្នុងពិព័រណ៍ម្ហូបអាហារកម្រិតពិភពលោកនៅជប៉ុន
