-
អង្គការ OPEC និងសម្ព័ន្ធមិត្តព្រមព្រៀងលើផែនការរក្សាទិន្នផលប្រេងនៅដដែលសម្រាប់ខែកុម្ភៈ

-
សម្តេចតេជោ ហ៊ុន សែន ប្រកាសយក ឆ្នាំ២០២២ ធ្វើកំណែទម្រង់គ្រប់គ្រង ថវិកាសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់ នូវច្បាប់ប្រើប្រាស់ថវិកា

-
វៀតណាមកំណត់ពេល នាំចេញផ្លែក្រូចថ្លុង ទៅទីផ្សារអាមេរិក

-
រយៈពេល ១២ខែ ឆ្នាំ២០២១ តម្លៃនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារក្រៅប្រទេស មានចំនួន ៤ពាន់៩៦៧លាន៨៥ម៉ឺន២ពាន់៧១៣ដុល្លារ

-
មាន់អាំងនៅប្រាសាទបាគងបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

ខេត្តសៀមរាប៖នៅពេលនិយាយទៅដល់មាន់អាំង ពិសេសអ្នកទេសចរទៅកាន់ ខេត្ត សៀមរាប គឺគេមិនសូវភ្លេច ចំពោះការចូលភ្លក្សរស់ជាតិឆ្ងាញ់ពិសារមាន់អាំង ដែលលក់ជាច្រើនកន្លែងនៅលើដែនដីវប្បធម៌អច្ឆរិយរបស់កម្ពុជាមួយនេះឡើយ។ មានអាំងនៅខេត្តសៀមរាបមានលក់ច្រើនកន្លែងក្នុងនេះដូចជាតាមផ្លូវ ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ក្រុងសៀមរាប លើខ្នងភ្នំគូលែនជាដើម។ នៅផ្លូវទៅកាន់ប្រាសាទបាគងដែលនៅក្បែរប្រាសាទនេះគេឃើញតូបលក់មានអាំង និងកង្កែបបោកអាំង ពងទាស្ងោរ និងត្រីស្រែអាំង បានដាក់លក់ដង្ហែរតាមចិញ្ចើមផ្លូវ។បើនិយាយពីមាន់អាំងគេឃើញសឹងតែស្ទើរគ្រប់តូបបានតាំងបង្ហាញនៅខាងមុខមើលទៅ លឿង ក្រហម ស្រាល គួរឱ្យឈ្ងុយឆ្ងាញ់ និងចង់ភ្លក្សរស់ជាតិរបស់វា។មាន់អាំងនៅកន្លែងនេះក៏មានឈ្មោះបោះសម្លេងថាមានរស់ជាតិឆ្ងាញ់ជាប់មាត់ និងមានអ្នកទេសចរតែងចូលទិញបរិភោគឥតដាច់។ កំពុងអាំងមាន់ផ្សែងហ៊ុយទ្រលោមចេញពីចង្អើរអាំង ជាមួយដៃកាន់លាបទឹកជ្រលក់ទៅលើខ្លួនមាន់ ផងអ្នកស្រី ចាន់ឃីជាអ្នកលក់មាន់អាំងនៅផ្លូវប្រាសាទបាគងបានឱ្យដឹងថាមាន់អាំងរបស់អ្នកស្រីក្នុងថ្ងៃធម្មតាគាត់អាចលក់ដាច់ពី២០-៣០ក្បាល និង បើជាថ្ងៃបុណ្យទាន ឬថ្ងៃសៅរ- អាទិត្យអ្នកស្រីអាចលក់ដាច់ចាប់ពី៣០-៤០ក្បាល។ស្ត្រីវ័យ៣២ឆ្នាំរូបនេះបានឱ្យដឹងបន្ថែមថា សម្រាប់តម្លៃមាន់លក់នៅទីនេះមានចាប់ពីមួយក្បាល២៥០០០ ខ្លះ៣០០០០និងមាន់ខ្លះទៀតដែលធំគឺតម្លៃ ៣៥០០០រៀល។មាន់ទាំងអស់សុទ្ធសឹងជាមាន់ស្រែដែលគេចិញ្ចឹមតាមភូមិពុំមែនមាន់ចិញ្ចឹមឱ្យចំណីឡើយ។មាន់បែបនេះទើបមានរស់ជាតិឆ្ងាញ់ នៅពេលអាំងអតិថិជនតែងចូលចិត្តបរិភោគ។ ដោយឡែកបុរសម្នាក់ទៀត ឈ្មោះ លី សោភា ដែលជាអ្នកលក់មាន់អាំងមួយកន្លែងនៅតាមផ្លូវប្រាសាទបាគងនេះដែរ បានប្រាប់ថា ភ្ញៀវតែងចូលមកបរិភោគមាន់អាំងនៅទីនេះ ហើយគាត់អាចរកប្រាក់កម្រៃពីការលក់មាន់អាំងគ្រាន់ដោះស្រាយជីវភាពធូរមួយកម្រិតធំដែរ។ក្នុងមួយថ្ងៃគាត់អាចលក់បានចាប់ពី១៥ក្បាលដល់២០ក្បាល។សម្រាប់ថ្ងៃបុណ្យទានអាចលក់ចាប់ពី៤០ដល់១០០ក្បាលទៀតផង។បុរសរូបនេះបានឱ្យដឹងដែរថា ការលក់មាន់ក្រៅពីសាច់ឆ្ងាញ់ ហើយត្រូវផ្គួបផ្សំជាមួយទឹកជ្រលក់ឆ្ងាញ់ថែមទៀត។សម្រាប់ទឹកជ្រលក់របស់លោកមានច្រើនមុខដូចជា អំពិលបុក ប្រហុកបុក ទឹកត្រីក្រូចឆ្មារ ញាំអង្ក្រង ទឹកត្រីកោះកុងជាដើម។ លោក លី សោភាបានឱ្យដឹងពីការលក់មាន់អាំងរបស់គាត់គឺពឹងផ្អែកលើភ្ញៀវទេសចរ ហើយរបរមួយនេះមិនត្រឹមជួយដល់ជីវភាពពួកគាត់ទេតែសម្រាប់ប្រជាពលរដ្ឋដែលចិញ្ចឹមមាន់ស្រែតាមភូមិឃុំនិងសហគមន៍ក៏ទទួលបានផលកម្រៃតាមរយៈការលក់មាន់មកកាន់មាន់អាំងរបស់ពួកគាត់នេះផងដែរ។…
-
រាជរដ្ឋាភិបាលចាត់ទុកការបើកចំហទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជា គឺជាកិច្ចការចាំបាច់សម្រាប់ការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងនៅក្នុងការស្វែងរក និងបើកចំហទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលាយ ដោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីនានា ដែលមានជាអាទិ៍ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (ភាគឺកម្ពុជា-ចិន” “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង និង “កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសេប (RCEP)”ជាដើម។
-
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ វិនិយោគ ១០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

-
PaPaCake Chicken ប្រកាសលក់ហ្វ្រែនឆាយជាផ្លូវការ ក្នុងតម្លៃចាប់ពី ១.៨០០ដុល្លារឡើងទៅ

-
វិស័យកម្មន្តសាលមិនមែនកាត់ដេរកំពុងបន្តបង្ហាញនូវសញ្ញានៃការលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ វិស័យកម្មន្តសាលមិនមែនកាត់ដេរ បាននិងកំពុងបន្តបង្ហាញនូវសញ្ញានៃការលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវអត្រាកំណើននាំចេញ និងការធ្វើពិពិធកម្មទំនិញ។ នេះបើយោងតាមឯកសារក្របខណ្ឌយុទ្ធសាស្រ្ដ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។
-
រាជរដ្ឋាភិបាលអនុម័តជាផ្លូវការនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩
