-
ទៅបោះតង់នៅអន្លង់អូរតាចក់លើភ្នំគូលែនពិតជាសប្បាយរីករាយ

ខេត្តសៀមរាប៖តំបន់ទឹកធ្លាក់អូរតាចក់ ស្ថិតនៅសហគមន៍ ព្រៃធំ អន្លង់ធំ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ខេត្តសៀមរាបគឺជាកន្លែងបោះតង់សម្រាក់លំហែកាយ និងទីកន្លែងកម្សាន្តដ៏មនោរម្យមួយកន្លែងនៃទឹកដីដ៏ពិសិដ្ឋនិងមានប្រវត្តិដ៏យូរលង់របស់ប្រទេសកម្ពុជាមួយកន្លែងនេះ។ ប្រសិនបើ លោកអ្នកបានធ្វើដំណើរទៅដល់ខេត្តសៀមរាប ពិសេសលើភ្នំគូលែន គួរតែចំណាយពេល ទៅសម្រាកលំហែកាយ ឬ ទៅបោះតង់សម្រាកនៅទីនោះបានមួយយប់ វាពិតជាធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ជាមួយ វប្បធម៌ ទេសភាព និង ធម្មជាតិទាំងឡាយកំពុងបង្ហាញវត្តមានរង់ចាំជារៀងរាល់ថ្ងៃយប់។ នៅពេលគេធ្វើដំណើរចូលទៅកាន់រមណីយដ្ឋានបែបធម្មជាតិ មួយនេះនឹងបានឃើញទេសភាពយ៉ាងស្រស់ស្អាត មានទឹកធ្លាក់ថ្លាឈ្វេង ហូរកាត់ផ្ទាំងថ្ម កាត់តាមដងអូរ ទម្លាក់ខ្លួនពីទីខ្ពស់មកក្រោមដែលមិនត្រឹមផ្តល់ការងូតកម្សាន្តសប្បាយសម្រាប់ភ្ញៀវទេសចរគ្រប់រូបទេ នៅជួយជាប្រភពទឹកសម្រាប់មនុស្សសត្វអាស្រ័យពឹងពាក់ចិញ្ចឹមជីវិតថែមទៀត។ រមណីដ្ឋាននេះជាទីតាំងទេសចរណ៍ បែបផ្សងព្រេង និងអ្នកចូលចិត្ដធម្មជាតិព្រៃភ្នំ។នៅរម្មណីយដ្ឋានអូរតាចក់ដែលសព្វថ្ងៃស្ថិតនៅក្នុងភូមិ អន្លង់ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាប យើងអាចចុះងូតទឹកធ្លាក់ ស្រូបយកខ្យល់បរិសុទ្ធ ស្តាប់សំឡេងទឹកហូរ សម្លេងរបស់សត្វក្នុងព្រៃ និងបក្សាបក្សី ក៏ដូចជាបង្កើតបរិយាកាសសប្បាយរីករាយនៃថ្ងៃឈប់សម្រាកលំហែកាយ។នៅពេលដល់ជិតព្រលប់គេនឹងបានឮសំឡេងសត្វរៃកណ្តឹង និងសម្លេងបក្សាបក្សីស្រែកយំក្លៀវក្លាចេញពីដើមឈើដែលដុះអមសងខាងមាត់អូរបង្កើតបានជាតន្ត្រីធម្មជាតិមួយយ៉ាងពិរោះរណ្តំដួងចិត្ត។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំបានឱ្យដឹងថាការបង្កើតតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិគឺជា វិធីសាស្ដ្រមួយសំរាប់ជួយប្រជាជនក្នុងការរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាសហគមន៍។ លោកប្រធានសហគមន៍បានបញ្ជាក់បន្ថែមថាចំពោះ ទឹកធ្លាក់អន្លង់អូរតាចក់មួយនេះមានកន្លែងបោះតង់ឱ្យកម្សាន្តពេលយប់ប្រកបដោយសុវត្តិភាព។ក្រៅពីនេះមានបម្រើម្ហូបអាហារប្រចាំមូលដ្ឋានដូចជា មាន់ដុតប្រឡាក់អំបិលម្ទេស ជ្រូកដុតកណ្តុរ និងម្ហូបប្រចាំមូលដ្ឋានពិសេសៗជាច្រើនទៀតរង់ចាំភ្ញៀវទេសចរចូលមកភ្លក្សនិងពិសារយ៉ាងឆ្ងាញ់ពិសារជារៀងរាល់ថ្ងៃ។ លោក…
-
ប្រជាសហគមន៍លើខ្នងភ្នំគូលែនចិញ្ចឹមមាន់ស្រែលក់កាន់តែច្រើនបន្ទាប់ពីមាន់អាំងប្រឡាក់អំបិលម្ទេសកាន់តែមានឈ្មោះបោះសម្លេង

ខេត្តសៀមរាប៖ដើម្បីបង្កើនជីវភាពគ្រួសារ និងពិសេសក្នុងការរកចំណូលបន្ថែម ប្រជាសហគមន៍ ព្រៃធំ អន្លង់ធំ ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ខេត្តសៀមរាបមួយចំនួនបានងាកមកចិញ្ចឹមមាន់ស្រែ ក្រៅពីការចិញ្ចឹមជ្រូកកណ្តុរ ក៏ដូចជាការរបរកសិកម្មក្នុងសហគមន៍របស់ពួកគាត់។ ប្រជាសហគមន៍បានលើកឡើងថារបរចិញ្ចឹមមាន់ស្រែមានលក្ខណៈងាយស្រួលដោយក្នុងនេះក្រៅពីចំណាយដើមទុនតិច ហើយមិនត្រូវការថែទាំច្រើន ឯការរកប្រាក់ចំណូលនោះក៏មានភាពងាយស្រួលផងដែរ។ អ្នកស្រី និម ទុំ ប្រជាសហគមន៍រស់នៅក្នុងភូមិ អន្លង់ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថា ការចិញ្ចឹមមាន់ស្រែរបស់គាត់មានលក្ខណៈសាមញ្ញដោយគាត់ធ្វើទ្រុងសម្រាប់ឱ្យមាន់ដេក និងមាន់ពង ហើយព័ទ្ធសំណាញ់ជុំវិញដើម្បីកុំឱ្យវាដើរពាសវាល ពាសកាល។គាត់ផ្តល់ចំណីវាក្នុងមួយថ្ងៃ៣ពេលយ៉ាងទៀតទាត់ដោយប្រើស្រូវ និងពេលខ្លះបបរជាមួយបន្លែឱ្យវាស៊ីជាការស្រេច។ ស្រ្តីវ័យ ៦៩ឆ្នាំរូបនេះបានរៀបរាប់ឱ្យដឹងបន្ថែមថា “ការចិញ្ចឹមមាន់ស្រែឱ្យតែមាន់ធំល្មមខ្ញុំអាចលក់បានមួយគីឡូក្រាមថ្លៃ១៨០០០រៀល។ភាគច្រើនគេទិញយកទៅអាំងពីព្រោះថាមាន់នៅទីនេះជាប្រភេទមាន់ល្អ ហើយពិសេសគេទិញយកទៅអាំងប្រឡាក់អំបិលម្ទេសឃើញថាឆ្ងាញ់ពិសារណាស់”។ ដោយឡែក លោក លោក ស៊ឹម សុខ ជាប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលែននេះដែរបានឱ្យដឹងថាក្រៅពីចិញ្ចឹមជ្រូក កណ្តុរ លោកចិញ្ចឹមមាន់ក៏អាចរកចំណូលគួរសមសម្រាប់ផ្តត់ផ្គង់គ្រួសារ។ទាំងការចិញ្ចឹមជ្រូកនិងមាន់ក្នុងមួយឆ្នាំចំណូលគាត់អាចរកបានចាប់ពី៤០០០ដុល្លារដល់ជាង៥០០០ដុល្លារ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំបានឱ្យដឹងថាប្រជាហសគមន៍ដែលរស់នៅលើខ្នងភ្នំគូលែននេះបន្ទាប់ពីតម្រូវការទីផ្សារមាន់ខ្ពស់ពិសេសភាពល្បីល្បាញពីមាន់អាំងអំបិលម្ទេសនិងមាន់ដុតបែបផ្សេងៗទៀតដែលមានរស់ជាតិឈ្ងុយឆ្ងាញ់នោះពួកគាត់ភាគច្រើនក្រៅពីចិញ្ចឹមជ្រូកណ្តុរ ក៏បាននាំគ្នាចាប់អារម្មណ៍មកចិញ្ចឹមមាន់កាន់តែច្រើនឡើង។ ប្រធានសហគមន៍រូបនេះលើកឡើងដែរថាកន្លងមសហគមន៍បានជំរុញឱ្យប្រជាពលរដ្ឋចូលរៀនវគ្គបណ្តុះបណ្តាលក្នុងការចិញ្ចឹមសត្វ ដែលធ្វើឱ្យការចិញ្ចឹមរបស់ពួកគាត់ទទួលនូវភាពជោគជ័យ និងមិនជួបផលលំបាកដោយសារសត្វឈឺងាប់ច្រើនដូចកាលពីមុនទៀតទេ។ …
-
វីងសម្ពោធជាផ្លូវការ ”ភ្នាក់ងារ វីង ម៉ាស្ទ័រ” ដំបូងបង្អស់ដែលមិនធ្លាប់មាន ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ អតិថិជនរបស់វីងអាចមកកាន់”ភ្នាក់ងារវីង ម៉ាស្ទ័រ”ដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដោយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់ការធ្វើដំណើរ។ វីងបានដាក់ដំណើរការជាផ្លូវការ ”ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំបូងគេដែលមិនធ្លាប់មាន ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។
-
រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ ២០២១-២០២៥

-
រាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាវិស័យដែលមានសក្តានុពលខ្ពស់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀង

-
កម្ពុជាអាចរក្សាបានល្អនូវលំ នឹងជីវភាពប្រជាជន ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

-
ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ រយៈពេល ១១ខែ ឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាមានតម្លៃជាង ១.៥ម៉ឺនលានដុល្លារ

-
សម្តេចតេជោ ហ៊ុន សែន៖ គយរកចំណូលបាន ២.០៥៥លានដុល្លារ ស្មើនឹង ៨៧ភាគរយក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលគយរកបាន ២ពាន់៥៥លានដុល្លារ ស្មើនឹង ៨៧ភាគរយ ហើយបើគិតពេញមួយឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយអាចនឹងរកប្រាក់ចំណូលបានជាង ២ពាន់២រយលានដុល្លារ។ ចំណែកអគ្គនាយកដ្ឋានពន្ធដារវិញ នៅរយៈពេល ១១ខែ ឆ្នាំ២០២១ រកចំណូលបាន ២ពាន់៥៦០លានដុល្លារ ស្មើនឹង ១១៤.១៣ភាគរយនៃផែនការ។ បើគិតចំណូលទាំងគយ និងពន្ធដារ កម្ពុជាទទួលចំណូលបានជាង ៤ពាន់លានដុល្លារ។
-
ជីថលូបនីយកម្មមានសារៈសំខាន់សម្រាប់ការបន្តសកម្មភាពអាជីវកម្មនៅកម្ពុជា អំឡុងវិបត្ដិកូវីដ-១៩

ភ្នំពេញ៖ សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់កណ្ដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់មុខងារឌីជីថលសម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនមានសកម្មភាពអាជីវកម្មតាមអនឡាញរបស់កម្ពុជាភាគច្រើន មើលឃើញមុខងារទាំងនេះថាមានគុណតម្លៃដ៏សំខាន់ក្នុងដំណើរការអាជីវកម្មរបស់ពួកគេក្នុងអំឡុងវិបត្ដិកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមហ៊ុន Meta។
-
រយៈពេល ១១ខែ ឆ្នាំ២០២១ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ
