-
កិច្ចប្រជុំពិភាក្សាអំពី របាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃក្រុលេខាធិការដ្ឋាន ទទួលបន្ទុកការងារ IDP របស់ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom ។
-
ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន បង្ហាញពីបំណង ចង់វិនិយោគនៅកម្ពុជា នឹងគាំទ្រកម្ពុជា

-
មន្ត្រីជាន់ខ្ពស់អាមេរិក និងកូរ៉េខាងត្បូងអះអាងពីការរួបរួមគ្នាជុំវិញបញ្ហាកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ មន្រ្តីជាន់ខ្ពស់អាមេរិក និងកូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីពីបំណងរបស់ខ្លួន ក្នុងការបន្តអំពាវនាវឱ្យកូរ៉េខាងជើងបន្តកិច្ចពិភាក្សាឡើងវិញ។ បេសក ជនពិសេសអាមេរិកទទួលបន្ទុកកូរ៉េខាងជើងលោក ស៊ុង គីម និងតំណាងពិសេសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិសុខ និងសន្តិភាពនៅឧបទ្វីបកូរ៉េ លោក ណូ គ្យូឌុក បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
-
ទីបំផុត Apple បញ្ចេញកុំព្យូទ័រយួរដៃ MacBook Pro ស៊េរីថ្មី និងកាសឥតខ្សែជំនាន់ទី៣ AirPod ជាផ្លូវការ

-
បីត្រីមាសដំបូងក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចចិនកើនឡើង ៩,៨ភាគរយ ធ្វើអោយកំណើនសេដ្ឋកិច្ចជាមធ្យមរយៈពេល២ឆ្នាំចុងក្រោយនេះមានអត្រា ៥,២ភាគរយ

-
ធនាគារវីង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក សហការគ្នាដើម្បីអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២

ដើម្បីគាំទ្រដល់សហគមន៍ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាត នៃជំងឺកូវីដ-១៩ ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២។
-
រាជរដ្ឋាភិបាលកម្ពុជា ជ្រើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន ឲ្យរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសយកយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) សម្រាប់រៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខា «លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថានទូតនៃបណ្តាប្រទេសជាមិត្ត, អង្គការអន្តរជាតិ និងសមាគមពាណិជ្ជកម្មមួយចំនួនទៀត ។ ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ ២០៥០ ។ បណ្តាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា, ខេត្តព្រះសីហនុ ជាតំបន់ដែលមានឧត្តមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់សមុទ្រ, មានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង…
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣។ កិច្ចពិភាក្សា និងរបៀបវារៈចំនួន៣ ដែលនឹងលើកយកពិភាក្សានោះរួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទី៣៖ បញ្ហាផ្សេងៗ សំណើរសុំការយោគយល់ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕
-
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តប្រាក់កម្ចី ៤០លានដុល្លារ ដើម្បីគាំទ្រ វិស័យ ហិរញ្ញវត្ថុនៅកម្ពុជា

-
ការដាក់ឱ្យចរាចរក្រដាសប្រាក់៣០,០០០រៀលថ្មី ឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍ ប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជា
