Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ផ្សោតសមុទ្របានទទួលការអភិរក្សនិងចាប់អារម្មណ៍ពីអ្នកទេសចរកាន់តែច្រើននៅខេត្តកោះកុង

    ផ្សោតសមុទ្របានទទួលការអភិរក្សនិងចាប់អារម្មណ៍ពីអ្នកទេសចរកាន់តែច្រើននៅខេត្តកោះកុង

    កោះកុង​៖ ផ្សោត​សមុទ្រ​កំពុង​បង្ហាញខ្លួន​រស់នៅ​យ៉ាង​សុ​ខ​ដុម​នៅលើ​សមុទ្រ​កម្ពុជា​។ ផ្សោត​ប្រភេទ​ក្បាល​ត្រងោល រាប់សិប​ក្បាល​ហែល​ប្រដេញ​គ្នា តាម​ទូក​អ្នក​ទេស​ចរ ពិសេស​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​។​ ភ្ញៀវទេសចរ កាលបើ​ទៅដល់​តំបន់ធម្មជាតិ​នេះហើយ តែង​ប្រាថ្នាចង់​ឃើញ​ដោយផ្ទាល់​ភ្នែក​នៃ​សត្វ​ផ្សោត​សមុទ្រ​ដ៏​កម្រ ដែល​កំពុងមាន​វត្តមាន​តិចតួច​នៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។​ពួកវា​មាន​ភាព​ស្និទ្ធ​សា្ន​ល​ដោយ​មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ពី​អ្នកនេសាទ​ឡើយ​។ បច្ចុប្បន្ន​ក្នុង​តំបន់​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប បាន​កត់​សំគាល់​ឃើញ​មាន​ចំនួន​សត្វ​ផ្សោត តាមរយៈ​ការ​បំលាស់​ទី កន្លែង​រស់នៅ​របស់​ពួកវា និង​ការនេសាទ​។ ដែនជម្រកសត្វព្រៃ​ពាម​ក្រ​សោម ព្រមទាំង​តំបន់​ក្បែរៗ​ជុំវិញ​ឆ្នេរសមុទ្រ​ខេត្តកោះកុង ត្រូវបាន​គេដឹងថា មាន​ព្រៃកោងកាង ធនធាន​សមុទ្រ និង​មាន​ឆ្នេរសមុទ្រ​។ សត្វ​ផ្សោត​ច្រើន​រស់នៅ​រកស៊ី​ចំណី​កូន​ត្រី និង​រុក្ខជាតិ​តាម​ព្រំប្រទល់​សមុទ្រ​ប្រទេស​កម្ពុជា​ជាប់​នឹង​ប្រទេស​ថៃ​។​ គួរ​បញ្ជាក់ថា សហគមន៍​តំបន់ការពារធម្មជាតិ ពាម​ក្រសោប ស្ថិតក្នុង​ភូមិ​បាង​កា​យ៉ាក ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌល សីមា ខេត្តកោះកុង មាន​ចម្ងាយ​ប្រមាណ ៧ គ​.​ម ពី​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​។​នៅ​ទីកន្លែង​នេះ​គឺជា​ទីតាំង​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មួយ ក្នុងចំណោម​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តកោះកុង​។​ដើម្បី​ទៅដល់​តំបន់​ជម្រក​សត្វ​ផ្សោត​នេះ អ្នកទេសចរ​ចាំបាច់​ត្រូវ ជួល​ទូក​ពី​សហគមន៍ ដើម្បី​ជិះ​ទៅ​ទស្សនា​សត្វ​ផ្សោត​តាម​ដៃសមុទ្រ​នៅ​ទីនោះ​ផ្ទាល់​តែម្ដង​។​ទីកន្លែង​នេះ​ក្រៅពី​មើល​សត្វ​ផ្សោត​គេ​ក៏​អាច​ទស្សនា​ព្រៃកោងកាង មើល​ក្រុម​ប្រជា​សហគមន៍​ចិញ្ចឹម​គ្រំចំពុះទា និង​ពិសេស​គេ​អាច​ស្ទូចត្រី​សមុទ្រ​កម្សាន្ត​សប្បាយ​ទៀតផង​។ លោក ជ័យ យឿន ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប​បាន​ឱ្យដឹងថា​សត្វ​ផ្សោត​សមុទ្រ​នៅ​តំបន់​នេះ តែងតែ​បង្ហាញខ្លួន​លើ​ផ្ទៃ​ទឹក​ដ៏​ខៀវស្រងាត់ ឱ្យ​ភ្ញៀវទេសចរ​បានឃើញ​ញឹកញាប់​។​សត្វ​ផ្សោត​ទាំងនេះ​មាន​ច្រើន​ក្រុម ហើយ​ប្រភេទ​ពូជ​វា​ក៏​ខុសៗ​គ្នា​ដែរ​។ ទោះបីយ៉ាងណា​លោក​ក៏​មិនដឹងថា​សត្វ​ផ្សោត​ទាំងនេះ​មាន​ចំនួន​ប៉ុន្មាន​ឱ្យ​ពិត​ប្រាក​ដែរ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏មាន​ចំនួន​ពី​៣០-៤០​ក្បាល​ដែរ នៅក្នុង​តំបន់​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។…

  • នាយកប្រតិបត្តិ Rolls-Royce ៖ នៅឆ្នាំ២០៣០ ខ្លួននឹងឈប់លក់រថយន្តប្រើសាំង ហើយងាកមកផលិតតែរថយន្តអគ្គិសនីវិញ

    នាយកប្រតិបត្តិ Rolls-Royce ៖ នៅឆ្នាំ២០៣០ ខ្លួននឹងឈប់លក់រថយន្តប្រើសាំង ហើយងាកមកផលិតតែរថយន្តអគ្គិសនីវិញ

    អន្តរជាតិ៖ នៅឆ្នាំ ២០៣០ ក្រុមហ៊ុន រ៉ូលរ៉យ (Rolls-Royce) នឹងឈប់លក់រថយន្តដែលដំណើរការដោយប្រេងសាំង ហើយងាកទៅរកគម្រោងដំណើរការរថយន្តអគ្គិសនីដំបូង ក្នុងរយៈពេលពីរឆ្នាំ នេះបើតាមការប្រកាសរបស់នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូលរ៉យ។

  • ក្រុមហ៊ុន Samsung ព្យាករណ៍ថា ប្រាក់ចំណេញរបស់ខ្លួនអាចនឹងកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១

    ក្រុមហ៊ុន Samsung ព្យាករណ៍ថា ប្រាក់ចំណេញរបស់ខ្លួនអាចនឹងកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១

    សេអ៊ូល៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េ Samsung ប្រកាសថា ប្រាក់ចំណេញរបស់ខ្លួន នៅត្រីមាសទី៣ ឆ្នាំ២០២១នេះ ទំនងជាកើនឡើងខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយ ហើយការកើនឡើងនេះ ដោយសារតែតម្លៃនៃបន្ទះឈីប និង អេក្រង់ស្មាតហ្វូនកើនឡើង។

  • ការចាក់បេតុងពីចំហៀងចុងក្រោយដំណាក់កាលទី២ នៃគម្រោងព្រីនឆ្នេរសមុទ្រមាស (Prince Golden Bay) ត្រូវបានបញ្ចប់ជាផ្លូវការហើយ

    ការចាក់បេតុងពីចំហៀងចុងក្រោយដំណាក់កាលទី២ នៃគម្រោងព្រីនឆ្នេរសមុទ្រមាស (Prince Golden Bay) ត្រូវបានបញ្ចប់ជាផ្លូវការហើយ

    ព្រះសីហនុ៖ តាមប្រពៃណីចិន ខែតុលាគឺជារដូវស្លឹកឈើជ្រុះពណ៌មាសពោរពេញទៅដោយផ្លៃផ្កាល្អស្រស់ស្រាយ​ និងជាថ្ងៃបុណ្យជាតិផងដែរ ដោយការខិតខំប្រឹងប្រែងនោះ គម្រោងព្រីនឆ្នេរសមុទ្រមាសក៏បានបព្ចាប់គ្រោងអគារដោយជោគជ័យនៅថ្ងៃតែមួយនេះដែរ ដែលសបព្ចាក់ពីភាពប៉ិនប្រសប់នៃចំនុចខ្លាំង និងសន្ទុះលឿននៃការសាងសង់​ ដោយធានាពីគុណភាពនៃសំណង់ ជាមួយ​គ្រឿងសំភារៈម៉ាកល្បីៗនៅក្នុងខុនដូ។

  • វៀតណាម​៖ ​Me​r​cede​s –​Ben​z​ ​ជាង​១​៧​០​០​គ្រឿង​​​ប្រមូលមកវិញ​ ​ជួប​ហា​និ​ភ័យ​ឆេះ​រថយន្ត​

    វៀតណាម​៖ ​Me​r​cede​s –​Ben​z​ ​ជាង​១​៧​០​០​គ្រឿង​​​ប្រមូលមកវិញ​ ​ជួប​ហា​និ​ភ័យ​ឆេះ​រថយន្ត​

    ក្រុមហ៊ុន​ ​Me​r​cede​s -​Ben​z​ ​នៅវៀតណាម ​កំពុង​ប្រមូល​រថយន្ត​ C200 ​ចំនួនជា​ង​ ​១​៧​០​០​ ​គ្រឿង​ដែល​បាន​តំ​ឡើង​ ​ក្នុង​ប្រទេស​នេះ​ ​ពី​ឆ្នាំ​ ​២​០​១​៤​-​២​០​១​៨​ ​ដើម្បី​ដោះស្រាយបញ្ហា​ដែល​ជួប​ហា​និ​ភ័យ​ឆាបឆេះ​រថយន្ត

  • ជប៉ុន ផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ប្រមាណ ៧២លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន៦ នៅកម្ពុជា

    ជប៉ុន ផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ប្រមាណ ៧២លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន៦ នៅកម្ពុជា

    ភ្នំពេញ៖ ជប៉ុន ផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៦ លានយ៉េន (ប្រមាណ៧២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន៦ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃព្រះ រាជាណាចក្រកម្ពុជា ។ ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនផ្ដល់ជូនដល់កម្ពុជានេះ ត្រូវបានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នាទីស្ដីការក្រសួង ក្រោមវត្តមានឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះ រាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះ រាជាណាចក្រកម្ពុជា គម្រោងទាំង ៦ រួមមាន៖ ១. ឥណទានសម្បទាន៖ – គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារ …

  • ការចិញ្ចឹមត្រីស្ពង់អាចរកចំណូលជាង១ម៉ឺនដុល្លារក្នុងមួយរដូវនៅខេត្តកោះកុង

    ការចិញ្ចឹមត្រីស្ពង់អាចរកចំណូលជាង១ម៉ឺនដុល្លារក្នុងមួយរដូវនៅខេត្តកោះកុង

    រាជធានី​ភ្នំពេញ​៖ លោក ឡុង ស៊ីន គឺជា​អ្នក​ចិញ្ចឹម​ត្រី​ស្ពង់ នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង​ភូមិសាស្ត្រ ឃុំ​ប៉ាក​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ។ គាត់​បានចាប់ផ្តើម​ចិញ្ចឹម​ត្រី​ស្ពង់​នេះ​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ ដែល​ដំបូង​ជា​គម្រោង​សាកល្បង​តែ​ចាប់ពីពេលនោះ មក​ការចិញ្ចឹម​ត្រី​របស់លោក​ចេះតែ​កាក់កប​ដោយ​ហុច​ផល​កម្រៃ​មកវិញ​គ្រាន់​កក់ក្តៅ​បន្តបន្ទាប់​។ ក្នុងនាម​ជា​ជន​បង្គោល​ប្រកប​របរ​សម្រាប់​ចិញ្ចឹម​គ្រួសារ​ដែលមាន​សមាជិក​៥​នាក់ លោក ឡុង ស៊ីន បានឱ្យដឹង​បន្ថែមថា បច្ចុប្បន្ន​លោក​មានមុខរ​បរជា​អ្នកនេសាទ​ផង​និង​ចិញ្ចឹម​ត្រី​ស្ពង់​ផង​។ ក្នុងចំណោម​មុខរបរ​ទាំងពីរ​នេះ​គឺ​លោក​ពឹងផ្អែក​ចំណូល​លើ​ការចិញ្ចឹម​ត្រី​ស្ពង់​ពីព្រោះថា​ក្នុង​មួយ​រដូវៗ​អា​ចរក​ចំណូល​ជា​ប្រាក់ចំណេញ​ចាប់ពី​៣០​លាន​ទៅ​រហូត​ល់​ជាង​៤០​លាន​រៀល​(១​ម៉ឺន​ដុល្លារ​)​។ លោក ឡុង ស៊ីន បានចាត់ទុក​ថា​មុខរ​បរ​ចិញ្ចឹម​ត្រី​គឺ​ល្អ​ជាង​ការនេសាទ​ឆ្ងាយ​ណាស់​ពីព្រោះថា​ការចិញ្ចឹម​ត្រី​ងាយស្រួល​មិនត្រូវ​ការ​អ្វី​ច្រើន​ក្រៅពី​ចំណី និង​ការថែទាំ​បន្តិចបន្តួច ហើយ​នៅពេល​ផល​ហុច​មកវិញ​គឺ​បាន​ប្រាក់កម្រៃ​ខ្ពស់​គួរ​ជាទី​ពេញចិត្ត​។​ការចិញ្ចឹម​ត្រី​ស្ពង់​គឺ​ចាប់ផ្តើម​ទិញ​កូន​ត្រី ពី​ខែមិថុនា ដើម្បី​ដាក់ចូល​ស្រែ​ទុក​ចិញ្ចឹម រហូតដល់​ខែធ្នូ​ចាប់ផ្តើម​ចាប់​លក់បាន​ខ្លះ ហើយ និង​ដល់​ខែកុម្ភៈ​គឺ​ចាប់​លក់បាន​ទាំងអស់​តែម្តង​។ ការចាប់​លក់​ត្រី​ពេញ​ខ្នាត នៃ​តម្រូវការ​ទីផ្សារ គឺ​ត្រី​មាន​ទម្ងន់​ពី ៩​ខាំ​រហូតដល់​១​គីឡូ​២​ខាំ ។ ការចិញ្ចឹម​ត្រូវ​ស្ពង់​នេះដែរ​គឺ​ពី​តូច​ចាំបាច់​ត្រូវតែ​ផ្តល់​ចំណី​ឱ្យ​វា​គ្រប់គ្រាន់ ប៉ុន្តែ​នៅពេលដែល​ត្រី​ឈានដល់​ទម្ងន់​មួយ​ក្បាល​ចាប់ពី ៦-៧​ខាំ​ឡើងទៅ គេ​មិនចាំបាច់​ផ្តល់​ចំណី​រៀងរាល់ថ្ងៃ​ក៏បាន​ដែរ គឺ​លោក ឡុង ស៊ីន ច្រើនតែ​ឱ្យចំ​ណី​មួយថ្ងៃ​ខាន​មួយថ្ងៃ​។​ដោយឡែក​ទាក់ទិន​ទៅនឹង​ការចំណាយ​លើ​ចំណី​ត្រី ក្នុង​មួយ​រដូវ​គឺ​អស់​ប្រមាណ​១០​លាន​រៀល​។​សម្រាប់​កូន​ត្រី​ស្ពង់​លោក​ទិញ​មួយ​ក្បាល​៦០០​រៀល ដើម្បី​យកមក​ចិញ្ចឹម ម្តង​ប្រមាណ​៥​ពាន់​ក្បាល​ឡើងទៅ​សម្រាប់​ស្រែ​ដែលមាន​ទំហំ​៧០​គុណ​១០០​ម៉ែត្រ និង​សម្រាប់​ស្រែ​ដែលមាន​ទំហំ​១​ហិកតា អាចដាក់​កូន​ត្រី​បាន​១​ម៉ឺន​ក្បាល ។ ចំពោះ​ត្រី​នេះដែរ បើ​យើង​ចិញ្ចឹម​ច្រើនពេក​វា​នឹង​ចង្អៀត​ត្រី​មិន​ងាយ​ធំ ហើយ​អាច​នឹង​ខាត​ផង​។ ទាក់ទិន​ក្នុងការ​ចិញ្ចឹម​ត្រី​ស្ពង់​នេះ លោក…

  • រមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណ២ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤

    រមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណ២ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤

    សៀមរាប៖ លោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់ ដែលគ្រប់គ្រងក្នុងរមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរាបានអោយដឹងថា ក្រោយពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យភ្ញៀវទេសចរដើរកម្សាន្តតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋានអង្គរវត្ដ មានភ្ញៀវទេសចរជាច្រើនពាន់នាក់បានទៅទស្សនាជាហូរហែរ ដោយនៅថ្ងៃបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំ មានអ្នកទេសចរទាំងជាតិ និងអន្ដរជាតិប្រមាណ២ពាន់នាក់ក្នុងមួយថ្ងៃ។ 

  • ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណជាង១ម៉ឺន៨ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤

    ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណជាង១ម៉ឺន៨ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤

    ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានអោយដឹងថា ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនសរុប១ម៉ឺន៨ពាន់១៩៧នាក់ កើនឡើង១១,៥១%។

  • ខេត្តកែបទទួលបានភ្ញៀវទេសចរប្រមាណជាង២ម៉ឺន៦ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤

    ខេត្តកែបទទួលបានភ្ញៀវទេសចរប្រមាណជាង២ម៉ឺន៦ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤

    កែប៖ យោងតាមមន្ទីរទេសចរណ៍ខេត្តកែបបានអោយដឹងថា ភ្ញៀវទេសចរចូលមកខេត្តកែប ក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ត្រូវនឹងបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុបចំនួន២ម៉ឺន៦ពាន់៨៩០នាក់។