-
ធនាគារពិភពលោកទម្លាក់ការព្យាករណ៍កំណើន GDP ថៃ ចុះមក ១%

-
មនុស្ស៥៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើស គ្រឿងញៀន នៅថ្ងៃទី០២ ខែកញ្ញា

ភ្នំពេញ ៖ ជនសង្ស័យ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៥៧នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៧ករណី និងជនសង្ស័យ ៣០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន១៣ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕
-
ថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក សរសើរកម្ពុជាលើការគ្រប់គ្រង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

-
ទោះមានវិបត្តិកូវីដ១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅតែកើនខ្ពស់

-
ថៃ៖ ៤៧ពាន់លានបាតថ្មី នឹងជួយSME បង្កើតការងារថ្មីៗ

-
វៀតណាមគ្រោងតំឡើងគ្រឿងបន្លាស់ iPhone 13 ពាក់កណ្តាលខែក្រោយវិញ

-
ម្ចាស់នាវាលួចប្រេងឆៅ ៣០ម៉ឺនបារ៉ែល បោះបង់ការទាមទារប្រាក់ពីកម្ពុជា និងត្រូវប្រគល់ប្រេងឲ្យម្ចាស់ស្របច្បាប់វិញ

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលសេចក្តីថ្លែងការណ៍របស់ម្ចាស់នាវា MT Strovolos ដែលយកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនៅលើនាវា ជាកម្មវត្ថុនៃការទាមទារប្រាក់ពីកម្ពុជា។ ប្រេងឆៅគឺជាទ្រព្យសម្បត្តិរបស់កម្ពុជា មិនអាចក្លាយជាកម្ម វត្ថុនៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos បានឡើយ ព្រោះថាប្រេងឆៅទាំងនេះ មិនមែនជាកម្មសិទ្ធរបស់ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ដែលជាអ្នកជួលនាវានោះទេ។ ក្រសួងរ៉ែ និងថាមពល គូសបញ្ជាក់ថា គ្មានការទាមទារណាមួយ ក្រោមកិច្ចព្រមព្រៀងជួលនាវា អាចផ្តល់ហេតុផលសមរម្យ ឬអនុញ្ញាតឱ្យនាវា MT Strovolos ចាក់ចេញពីកម្ពុជាដោយខុសច្បាប់ ឬអនុញ្ញាតឱ្យមានការរំលោភបំពានកម្មសិទ្ធិប្រេងឆៅរបស់កម្ពុជាឡើយ។ «ពួកគេគួរតែត្រូវរៀបចំបង្វិលសងប្រេងឆៅ មកឱ្យម្ចាស់ស្របច្បាប់ គឺព្រះរាជាណាចក្រកម្ពុជាវិញ និងគួរតែបោះបង់ការព្យាយាមណាមួយ ទាមទារប្រាក់ពីព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាដែលជាវិវាទរបស់ពួកគេជាមួយ និងក្រុមហ៊ុន គ្រីសអេនើជី»។ នាវាMT Strovolos ត្រូវបានចតនៅតំបន់ គម្រោងប្រេងកាតអប្សរាបំពេញតួនាទី របស់ខ្លួនជានាវាផ្ទុក និងផ្ទេរប្រេងឆៅ ដែលត្រូវបានជួលដោយក្រុមគ្រីសអេនើជី ដែលជាក្រុមទទួលបានសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជា។ ក្រុមនាវិកនៃនាវា បានបើកនាវាចេញពីដែនទឹកកម្ពុជា…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនជួបសំណេះសំណាលជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)

-
កម្មករកាត់ដេរ បានទទួល ប្រាក់ឈ្នួលអប្បបរមា ១៩៤ដុល្លារ

-
កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១ មកនៅត្រឹម ២.២ភាគរយ ខណៈ ឆ្នាំ២០២២ កើនឡើង ៤.៥ភាគរយ
