Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រយៈពេល៨ខែ ឆ្នាំ២០២១ ការនាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយរបស់កម្ពុជាមានការកើនឡើងគួរអោយកត់សម្គាល់ (Video Inside)

    រយៈពេល៨ខែ ឆ្នាំ២០២១ ការនាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយរបស់កម្ពុជាមានការកើនឡើងគួរអោយកត់សម្គាល់ (Video Inside)

    ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ ការនាំចេញផលិតផលជាផ្លែស្វាយស្រស់ និង ដំណាប់ស្វាយរបស់កម្ពុជា គឺមានការកើនឡើងគួរឲ្យកត់សំគាល់។​

  • ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជារកចំណូលបាន៣២៦លានដុល្លារក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ (Video Inside)

    ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជារកចំណូលបាន៣២៦លានដុល្លារក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ (Video Inside)

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា រយៈពេល៨ ខែ ឆ្នាំ២០២១នេះ កម្ពុជារកចំណូលបាន៣២៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ បើតាមរបាយការណ៍ដដែលនេះ ចំណូលសរុបពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ គិតចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២១ មានចំនួន៣២៦លាន៣៣ម៉ឺន៨ពាន់៧២៨.៨៤ដុល្លារ។

  • ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា សម្រេចផ្តល់ប្រាក់ឈ្នួលអប្បរមាដល់ កម្មករ ១៩៤ដុល្លា

    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា សម្រេចផ្តល់ប្រាក់ឈ្នួលអប្បរមាដល់ កម្មករ ១៩៤ដុល្លា

    ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាសម្រេចចុងក្រោយនេះ ផ្តល់ប្រាក់ឈ្នួលអប្បរមាដល់កម្មករ១៩៤ដុល្លា ការសម្រេចនេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលមានភាគីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងសហជីព ។ កិច្ចប្រជុំ និងបោះឆ្នោតសម្រេចចុងក្រោយ ដើម្បីកំណត់យកតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និង   ផលិតស្បែកជើង នៅឆ្នាំ២០២២។ លទ្ធផល នៃការប្រជុំបានសម្រេច ត្រូវបានបន្ថែមទឹកប្រាក់ចំនួន ២ ដុល្លារអាមេរិក លើលទឹកប្រាក់ចំនួន ១៩២ ដុល្លារអាមេរិក ដែលបានស្នើឡើងដោយក្រុមប្រឹក្សាជាតិប្រាប់ឈ្នួលអប្បបរមា ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូប សម្រាប់ឆ្នាំ២០២២។ សម្រាប់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូប សម្រាប់ឆ្នាំ២០២២ ត្រូវបានកំណត់ជាផ្លូវការទឹកប្រាក់ចំនួន ១៩៤ ដុល្លារអាមេរិក ក្នុងមួយខែ។ ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។ កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនេះ គឺធ្វើឡើងចំនួន៣…

  • សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្រ្ត អាទិភាព ៤ចំណុច

    សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្រ្ត អាទិភាព ៤ចំណុច

    សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្រ្ត អាទិភាព ៤ចំណុច ដើម្បីបើកឡើងវិញ នូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិ នាពេលខាងមុខ ៕

  • ​​បង្ខំចិត្ត​បិទហាងវិញ​ភ្លាម​ៗ​ មនុស្ស​សម្រុក​​ទិញ​ ​i​Phone​ 13 ពេក

    ​​បង្ខំចិត្ត​បិទហាងវិញ​ភ្លាម​ៗ​ មនុស្ស​សម្រុក​​ទិញ​ ​i​Phone​ 13 ពេក

    ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រជ្រៀតគ្នា​គ្នា​រត់ទៅ​ទិញ​ ​i​Phone​ 13 ​ទើប​ចេញ​ថ្មី​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ ​នៅ​ខេត្ត​ S​h​a​an​x​i​ ​ប្រទេស​ចិន​ ​

  • អគ្គរាជទូតអូស្ត្រាលី ចូលជួបរដ្ឋមន្ត្រីការងារកម្ពុជា ដើម្បីជម្រាបជូនពី គម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម

    អគ្គរាជទូតអូស្ត្រាលី ចូលជួបរដ្ឋមន្ត្រីការងារកម្ពុជា ដើម្បីជម្រាបជូនពី គម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម

    ភ្នំពេញ៖ ឯកឧត្តម Pablo Chiho Kang អគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានចូលជួបឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីចំណាប់អារម្មណ៍របស់កម្ពុជាលើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ អគ្គរាជទូតអូស្ត្រាលី ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា រដ្ឋាភិបាលអូស្រ្តាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី។ ទិដ្ឋាការផ្នែកកសិកម្ម មានលក្ខណៈបើកចំហរដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ានត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបង្ហាញនូវក្តីរីករាយក្រៃលែង ដែលទទួលបានព័ត៌មាន ដែលថារដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម ដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះមានកម្ពុជាផងដែរ។ សម្រាប់គម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលកំពុងត្រូវការពលករទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេសាទនិងជលផល និងឧស្សាហកម្មធនធានដើម ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អជូនដល់និយោជករបស់អូស្ត្រាលី។ និងស្នើសុំឱ្យ អគ្គរាជទូតអូស្ត្រាលី ពិចារណារផ្តល់ឱកាសជូនដល់ពលករកម្ពុជាបានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលីឲ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលីពិចារណាក្នុងការបើកឱកាសជូនដល់ពលករកម្ពុជាទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្ម ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអូស្ត្រាលី។  ភាគីទាំងពីរបានពិភាក្សាការងារ និងចែករំលែកព័ត៌មានពីនីតិវិធី…

  • រដ្ឋមន្រ្តីទេសចរណ៍ បន្ថែមយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ សម្រាប់កំណើន ប្រកបដោយបរិយាបន្ន

    រដ្ឋមន្រ្តីទេសចរណ៍ បន្ថែមយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ សម្រាប់កំណើន ប្រកបដោយបរិយាបន្ន

    ភ្នំពេញ៖ ដោយគោរពតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ ក្នុងសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ពីថ្ងៃទី២៧ ខែកញ្ញា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រកាសដាក់ចេញបន្ថែម នូវយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ដើម្បីទាក់ទាញកំណើនទេសចរណ៍ប្រកបដោយបរិយាបន្ន។ យុទ្ធសាស្ត្រអនុវត្តបន្ថែមទាំងនោះ រួមមាន៖ ទី១៖ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ ត្រូវជំរុញបុគ្គលិកបម្រើការងារ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវបន្ត និងពង្រឹងសហការជាមួយអាជ្ញាធរសុខាភិបាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្តបន្ត និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងអនាម័យបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សំដៅការកសាង «ទំនុកចិត្ត និងភាពជឿជាក់» ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាស្នូលនៃការចាប់ផ្តើមឡើងវិញនូវវិស័យទេសចរណ៍ ជាពិសេសដើម្បីទទួលបានកិត្តិនាមថា «កម្ពុជាសុវត្ថិភាព»។ ទី២៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធជំរុញលើកទឹកចិត្ត សម្របសម្រួលដល់វិស័យឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឲ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍វប្បធម៌ ប្រពៃណីនៅទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួល និងដឹកនាំរបស់ក្រសួងទេសចរណ៍…

  • រយៈពេលជាង ១ ឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាល ចំណាយថវិកា ៤៤០,៨១ លានដុល្លារ

    រយៈពេលជាង ១ ឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាល ចំណាយថវិកា ៤៤០,៨១ លានដុល្លារ

    ក្រសួងសង្គមកិច្ច ថា រយៈពេលជាង ១ ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល បានចំណាយថវិកា ៤៤០,៨១ លានដុល្លារ ជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ១៩ ៕

  • ក្រុមហ៊ុន Boeing៖ ចិននឹងទិញយន្តហោះថ្មីចំនួន៨.៧០០គ្រឿងក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ

    ក្រុមហ៊ុន Boeing៖ ចិននឹងទិញយន្តហោះថ្មីចំនួន៨.៧០០គ្រឿងក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ

    ប៉េកាំង៖ ក្រុមហ៊ុន ប៊ូអ៊ីង បានបង្កើនការព្យាករណ៍របស់ខ្លួនបន្តិច សម្រាប់តម្រូវការយន្តហោះរបស់ប្រទេសចិនក្នុងរយៈពេល ២០ ឆ្នាំខាងមុខនេះ ដោយភ្នាល់អំពីការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះពីជំងឺកូវីដ១៩ និងការរីកចម្រើននាពេលអនាគតនៅក្នុងថវិការលើវិស័យអាកាសចរណ៍ និងពាណិជ្ជកម្មអេឡិចត្រូនិក។

  • Twitter អនុញ្ញាតអោយអ្នកប្រើប្រាស់អាចផ្ញើលុយធិប (Tip) ជារូបិយប័ណ្ណឌីជីថល bitcoin អោយទៅអ្នកបង្កើតមាតិការដែលពួកគេចូលចិត្តបាន

    Twitter អនុញ្ញាតអោយអ្នកប្រើប្រាស់អាចផ្ញើលុយធិប (Tip) ជារូបិយប័ណ្ណឌីជីថល bitcoin អោយទៅអ្នកបង្កើតមាតិការដែលពួកគេចូលចិត្តបាន

    វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Twitter បានប្រកាសថា ចាប់ពីនេះទៅ អ្នកប្រើប្រាស់អាចធ្វើការផ្ញើលុយធីប (Tip) ជារូបិយប័ណ្ណឌីជីថល bitcoin ឱ្យទៅអ្នកបង្កើតមាតិកា (Creators) ដែលពួកគេចូលចិត្តបាន ដែលជានេះជាដំណឹងមួយដ៏ភ្ញាក់ផ្អើល សម្រាប់ពិភពក្រុមហ៊ុនបច្ចេកវិទ្យា។