-
កូវីដ៖ រដ្ឋមន្រ្តីការងារអាស៊ានដាក់វិធានការសង្គ្រោះកម្មករក្នុងវិស័យការងារ
រដ្ឋមន្ត្រីក្រសួងការងារអាស៊ាន បានបើកកិច្ចប្រជុំពិសេសមួយតាមរយៈប្រព័ន្ធវីដេអូ ដោយបានឯកភាពគ្នាដាក់ចេញនូវវិធានការចាំបាច់ជួយដល់កម្មករកម្មការនី និងអ្នកប្រកបរបរដែលងាយរងគ្រោះខ្លាំងជាងគេឱ្យឆ្លងផុតគ្រាដ៏លំបាកនៃការរាតត្បាតកូវីដ១៩។ ចំណុចសំខាន់ៗ ដែលរដ្ឋមន្ត្រីការងារនៃរដ្ឋសមាជិក បានឯកភាពគ្នានាពេលនេះរួមមាន៖ ១. កិច្ចគំាពារជីវភាព និងសុខភាពទាំង កម្មករ ពលករទេសន្តរប្រវេសន៍ និងអ្នកធ្វើការក្នុងវិស័យដែលរងហានិភ័យខ្ពស់ ២. ការធានាផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ដល់កម្មករពេលត្រូវបញ្ឈប់ឬព្យួរការងារ និងលទ្ធភាពនៃប្រទេសជាសមាជិក និងទី៣ ការសម្រេចជាឯកច្ឆ័ន្ទរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានាពេលនេះនេះ គឺធ្វើឡើងដោយសារអាស៊ានរងការញ៉ាំញីដោយជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ បន្ថែមពីនេះ រដ្ឋមន្ត្រីការងារអាស៊ាន បានឯកភាពលើចំណុច៣បន្ថែមទៀតគឺ ទី១.ការផ្តល់សេវាសុខភាពដល់កម្មករដែលឆ្លងកូវីដ-១៩ ទី២. ពង្រឹងប្រសិទ្ធិភាពនៃគោលនយោបាយទីផ្សារការងារ ពង្រឹងសុខភាពការងារ និងប្រព័ន្ធសង្គម ទី៣. ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការទំនាក់ទំនង និងពិគ្រោះយោបល់ក្នុងអំទ្បុងពេលមានការរឹតត្បិតជាបណ្តោះអាសន្ន។ ចំពោះវិធានការចាំបាច់មួយចំនួន រដ្ឋមន្ត្រីការងារអាស៊ាន បានមើលឃើញថាជាយន្តការសមស្របមួយដើម្បីជួយដល់កម្មករ ពលករ និងបណ្តាអ្នកប្រកបមុខរបរក្នុងវិស័យការងារផ្សេងទៀតនៅអាស៊ានដែលអាចប្រឈមខ្លាំងជាងគេ៕
-
UNDP ចុះហត្ថលេខាដើម្បីគាំទ្រដល់សហគ្រិនខ្មែរក្នុងវិបត្តិកូវីដ
អង្គការសហប្រជាជាតិតាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានចុះហត្ថលេខាជាមួយនឹងសហគ្រិនខ្មែរ សហគ្រិនខ្មែរ (Khmer Enterprise) ដើម្បីជំរុញការបណ្តុះបណ្តាលភាពជាសហគ្រិនដល់សហគ្រិនវ័យក្មេងនៅកម្ពុជា ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ តំណាងសហគ្រិនខ្មែរ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះដើម្បីពង្រឹងសហគ្រិនជំនាន់ក្រោយឱ្យមានមានសមត្ថភាពទាំងបច្ចេកទេស និងថវិកាដើម្បីគាំទ្រដល់គ្រាដំបូងនៃអាជីវកម្ម ហើយវិស័យដែលអាទិភាពរួមមាន ពាណិជ្ជកម្មតាមអ៊ីនធឺណែត និងចង្កោមអាជិវកម្មខ្នាតតូចនិងមធ្យមដែលផ្តោតលើការអភិវឌ្ឍដោយចីរភាព។ អង្គការសហប្រជាជាតិ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះគឺជាការគាំទ្រដល់សហគ្រិនជំនាន់ក្រោយនៅកម្ពុជាដើម្បីអាចឱ្យពួកគេគ្រប់គ្រងអាជីវកម្មដោយជោគជ័យ និងអាចរួចផុតពីវិបត្តិកូវីដ១៩ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចជារួម និងអាជីវកម្មនិយាយដាច់ដោយឡែក៕#Business9 #សហគ្រិន #SME&Start-up
-
អេម! ការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសនៅស្វាយរៀងកើនឡើង២៣៧លានខណៈមានកូវីដ
-
បញ្ហាប្រឈមធំៗរបស់សហគ្រាសថ្មីថ្មោង និងStart-upដែលប៉ះដោយកូវីដ-១៩
សហគ្រាសខ្នាតតូចនិងមធ្យម និងអ្នកផ្តើមអាជីវកម្មដំបូងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ – រដ្ឋាភិបាលនៅមិនទាន់មានផែនការជាក់លាក់ដើម្បីជួយសហគ្រាសទាំងនោះនៅឡើយ – បញ្ហាទុនគឺជារឿងចាំបាច់បំផុត
-
ADB ផ្តល់កម្ចី ១.៣ពាន់លានដុល្លារឲ្យកម្ពុជាសម្រាប់ការអភិវឌ្ឍពីឆ្នាំ ២០២១-២០២៣
ADB គ្រោងនឹងផ្តល់កម្ចីដែលមានការប្រាក់ទាប ប្រមាណ ១.៣ ប៊ីលានដុល្លារអាមេរិកមកឲ្យកម្ពុជាតាមរយៈគម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣។ នេះបើយោងតាមលទ្ធផលជំនួបតំណាងក្រសួងសេដ្ឋកិច្ច និងនាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាដែលទើបផ្សព្វផ្សាយនៅថ្ងៃនេះ។ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ហិរញ្ញប្បទាននេះក៏នឹងប្រើ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣ ៤៨៥ លានដុល្លារអាម៉េរិក ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ ២ ៩៨៣ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥០២ លានដុល្លារអាម៉េរិក ៕
-
កំពង់ផែទេសចរណ៍អន្តរជាតិរបស់ខេត្តកំពតនឹងរួចរាល់នៅចុងឆ្នាំឬដើមឆ្នាំក្រោយ
កំពង់ផែទេសចរណ៍របស់ខេត្តកំពតនឹងអាចដាក់ឱ្យដំណើការនៅចុងឆ្នាំ២០២០ខាងមុខនេះ ឬដើមឆ្នាំក្រោយដែលជាច្រកសក្តានុពលមួយទៀតជួយបង្កើនភ្ញៀវទេសចររបស់ខេត្ត។លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា កំពង់ផែសមុទ្រគ្រោងនឹងបញ្ចប់នៅខែមេសាឆ្នាំនេះ ប៉ុន្តែដោយសារបញ្ហាការងារបច្ចេកទេសទើបតម្រូវពន្យារពេលដល់ចុងឆ្នាំ។បច្ចុប្បន្នការសាងសង់ទើបតែសម្រេចបាន៣០%ប៉ុណ្ណោះ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មានជំនឿថា កំពង់ផែសមុទ្រនេះ នឹងចូលរួមចំណែកជំរុញវិស័យទេសចរណ៍របស់ខេត្ត ជាពិសេសការតភ្ជាប់កញ្ចប់ភ្ញៀវទេសចរណ៍ពីខេត្តកំពតទៅនឹងគោលដៅទេសចរណ៍នៅប្រទេសវៀតណាមនិងប្រទេសថៃ។ មួយវិញទៀត វានឹងនាំភ្ញៀវទេសចរទៅកាន់ខេត្តព្រះសីហនុ កោះកុង និងខេត្តកែបបន្ថែមទៀត។ សូមបញ្ជាក់ថា ការស្ថាបនាកំពង់ផែនេះ ត្រូវចំណាយថវិកាប្រមាណ ៨ លានដុល្លារដោយមានថវិកាដែលជាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ កំពង់ផែនេះ មានទីតាំងនៅស្រុកទឹកឈូ ហើយមានបណ្តោយ ៣០០ ម៉ែត្រនិងអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី ៣០០ ទៅ ៤០០ នាក់។ ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា កំពង់ផែសមុទ្រនេះនឹងអាចទាក់ទាញអ្នកទេសចរណ៍ទាំងអន្តរជាតិ និងក្នុងស្រុកចំនួន ៣៦០.០០០ នាក់ក្នុងមួយឆ្នាំក្រោយដំណើរការ៕
-
សមាគមរោងចក្រអំពាវនាវឲ្យម្ចាស់អាគាររោងចក្រ បញ្ចុះថ្លៃយ៉ាងតិច៣០ភាគរយ
តាមរយៈលិខិតអំពាវនាវនៅថ្ងៃទី០៨ ខែឧសភា នេះ សមាគមរោងចក្រ(GMAC)បានបញ្ជាក់ថា សមាគមយល់ពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ១៩ ប៉ុន្តែសមាគមរោងចក្រអំពាវនាវឱ្យម្ចាស់អាគារនានា ដែលកំពុងជួលឱ្យររោងចក្រកាត់ដេរសម្លៀកបំពាក់
-
ហាងលក់ទំនិញ7-Eleven នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២១
ហាងលក់ទំនិញ7-Eleven ដែលល្បីល្បាញនៅសហរដ្ឋអាមេរិក នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២១ ខាងមុខនេះ។ ក្រុមហ៊ុន CPកាលពីថ្ងៃទី៧ ខែឧសភា បានឲ្យដឹងថា ហាងទំនិញ 7-Eleven បានចុះកិច្ចព្រមព្រៀងមួយក្នុងការអនុញ្ញាតសិទ្ធិអាជីវកម្មនៅក្នុងប្រទេសប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន CP All។ ហាង7-Eleven នឹងបើកលក់ទំនិញ ដែលក្នុងនោះក៏ផ្តល់ជូននូវការទូទាត់ប្រាក់តាមធនាគារ និងផ្តល់ជូនសេវាដឹកជញ្ជូនផងដែរ។ បង្កើតឡើងក្នុងឆ្នាំ១៩៨៩ បច្ចុប្បន្ននេះ 7-Eleven មានហាងលក់ទំនិញរបស់ខ្លួនប្រមាណ៧ម៉ឺននៅទូទាំងពិភពលោក ដែលក្នុងនោះប្រទេសថៃមានហាងទំនិញ 7-Eleven ច្រើនជាងគេ បន្ទាប់ពីប្រទេសជប៉ុន៕
-
ជំងឺកូវីដ១៩៖ កម្ពុជាទម្លាក់កូតានាំចូលសត្វពីបរទេស ដើម្បីរក្សាលំនឹងតម្លៃក្នុងស្រុក
ក្នុងពេលផ្ទុះកូវីដ១៩ កម្ពុជាទម្លាក់កូតានាំចូលសត្វពីបរទេស ដើម្បីរក្សាលំនឹងតម្លៃផលិតផលសត្វចិញ្ចឹមរបស់កសិករខ្មែរ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម កាលពីថ្ងៃទី០៦ ខែឧសភាព។ លោក តាំង ផាន់ណារា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងថាក្នុងពេលមានវិបត្តិជម្ងឺរាតត្បាតកូវីត ១៩ តំរូវការទីផ្សារពីផ្នែកទេសចរណ៍ធ្លាក់ចុះ ការបិទផ្អាករោងមង្គលការ ការប្រជុំសិក្ខាសាលានានា ដូចនះទីផ្សារផ្គត់ផ្គង់ត្រី សាច់ បន្លែក្នុងស្រុកទើបយើងអាចផ្គត់ផ្គង់បានទាំងស្រុង ដែលឈានដល់ការទម្លាក់កូតានាំចូលសត្វពីបរទេស ដើម្បីរក្សាលំនឹងតំលៃផលិតផលសត្វចិញ្ចឹមរបស់កសិករ។ ថ្លែងនៅក្នុងពិធីចែកជូនការឧបត្ថម្ភគ្រឿងឧបភោគបរិភោគរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដល់មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី០៦ ខែឧសភា លោកបានបញ្ជាក់ថាកម្ពុជាបានកាត់បន្ថយការនាំចូលមាន់ពី ២ម៉ឺនក្បាលក្នុងមួយថ្ងៃមកត្រឹម ៥ពាន់ក្បាល បានធ្វើអោយតម្លៃមាន់គ្រប់ប្រភេទមានតម្លៃឡើងវិញដល់ ជាង ៧ពាន់រៀលវិញ។ លោកបន្តថាកន្លងមកក្រសួងកសិកម្ម ធ្លាប់អោយកូតានាំជ្រូកចូលដល់ទៅ៦ក្រុមហ៊ុន ក្នុងមួយក្រុមហ៊ុនអាចនាំ៥ពាន់ក្បាល សរុបទៅគឺ លើសតំរូវការជាក់ស្តែង ប៉ុន្តែឥឡូវបានកាត់បន្ថយតាមដែលអាចធ្វើទៅបានដើម្បីជួយដល់កសិករអ្នកចិញ្ចឹមសត្វអោយទទួលបានប្រាក់កម្រៃ៕
-
អាថ៌កំបាំងសហគ្រិន៖ អ្វីដែលយើងកំពុងញាំរាល់ថ្ងៃនេះ វាមានន័យ មានប្រយោជន៍ខ្លាំងមែនទែន
លោក ស្រី រស់ រតនៈ ស្ថាបនិកក្រុមហ៊ុន Chef Nak បានលើកឡើងថា៖ អ្វីដែលយើងកំពុងញាំរាល់ថ្ងៃនេះ វាមានន័យ មានប្រយោជន៍ខ្លាំងមែនទែន បើយើងយល់ដឹងពីវាច្បាស់ យើងអាចញាំអ្វីដែលត្រឹមត្រូវ ជាមួយពេលវេលា ដ៏ត្រឹមត្រូវ។ មានផ្សាយនៅកម្មវិធី អាថ៌កំបាំងសហគ្រិន រៀងរាល់ថ្ងៃពុធ វេលាម៉ោង ៧ ដល់ ម៉ោង ៨យប់។