Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុនមួយបោះទុនវិនិយោគដំណាំកសិ-ឧស្សាហកម្មដែលបង្កើតការងារជាង២ពាន់កន្លែង

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុន VIRTUS GREEN PLANTATIONS ដើម្បីបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដូចជា ដូងប្រេង កៅស៊ូ និងល្ហុងប្រេង។ ទីតាំងវិនិយោគ គឺស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៧០កន្លែង៕

  • អ្នកជំនាញយុទ្ធសាស្ត្រទីផ្សារចុះMOUជាមួយE-School ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមហ៊ុន

    នៅថ្ងៃទី២៥ ខែឧសភាស្អែកនេះ សាស្ត្រាចារ្យយុទ្ធសាស្ត្រទីផ្សារ  លន់ បូរី នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយE-School Cambodia​ដើម្បីបង្រៀនតាមរយៈអនឡាញក្នុងគោលបំណងបង្កើនសមត្ថភាពទៅដល់ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារតាមក្រុមហ៊ុននានា និងប្រតិបត្តិករទីផ្សារទាំងអស់។ ការចុះអនុស្សរណនេះ នឹងធ្វើឡើងនៅសណ្ឋាគារហីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីE-School Cambodia សាស្ត្រាចារ្យលន់ បូរី នឹងបង្រៀនយុទ្ធសាស្ត្រទីផ្សារលើវិស័យ៣សំខាន់គឺ វិស័យធានាគារ អចលនទ្រព្យ និងការលក់រាយ។ សាស្ត្រាចារ្យលន់​​ បូរី ដែលមានបទពិសោធន៍លើយុទ្ធសាស្ត្រទីផ្សារតាំងពីឆ្នាំ១៩៩៧មក បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ និងអ្នកបម្រើការក្នុងផ្នែកទីផ្សារទាំងអស់ត្រូវតែមានសមត្ថភាពខ្ពស់ និងកាន់តែខ្លាំងបន្ថែមទៀតក្នុងបរិក្ខារណ៍នៃការប្រកួតប្រជែងដ៏ស្រួចស្រាវក្នុងអាជីវកម្មនៅកម្ពុជាពេលបច្ចុប្បន្ននេះ​ដើម្បីអាចដណ្តើមចំណែកទីផ្សារឱ្យក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាការប្រជែងឈ្នះក្រុមហ៊ុនដែលជាដៃគូ។   លោកបន្ថែមថា ផ្នែកទីផ្សារគឺជាគន្លឹះសំខាន់បំផុតមួយដែលជាអ្នករកចំណូលឱ្យក្រុមហ៊ុនមូលហេតុនេះហើយម្ចាស់ក្រុមហ៊ុននិងអ្នកគ្រប់គ្រងយុទ្ធសាស្ត្រទាំងអស់មិនអាចមើលរំលងបានឡើយ ដោយហេតុថាការប្រកួតប្រជែងក្នុងទីផ្សារកម្ពុជាកាន់តែចង្អៀត និងស្មុគស្មាញ ហើយសំពាធពីក្រុមហ៊ុនយីហោធំៗល្បីៗមកពីក្រៅប្រទេស ដែលតម្រូវឱ្យម្ចាស់ក្រុមហ៊ុនត្រូវតែគិតពិចារណាឱ្យបានច្បាស់លាស់។ មួយវិញទៀតការបង្រៀនតាមអនឡាញនេះ គឺជាការចំហរទ្វាមួយយ៉ាងធំដល់ប្រជាពលរដ្ឋកម្ពុជា​និងដល់ម្ចាស់ជំនួញទាំងឡាយអាចក្រេបជញ្ជក់ចំណេះដឹងនិងស្វែងយល់ពីគន្លឹះសំខាន់ និងបទពិសោធន៍ថ្មីៗ បានគ្រប់ពេលវេលា​និងគ្រប់ទីកន្លែង៕

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន៥វិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជិត១៧០លានដុល្លារ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែឧសភា នេះបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនសរុបចំនួន៥ ធ្វើការវិនិយោគលើវិស័យទេសចរណ៍ ថាមពល និងសំណង់ ដែលមានទំហំទឹកប្រាក់សរុបជាង១៧០លានដុល្លារអាមេរិក។ ក្នុងចំណោមក្រុមហ៊ុនទាំង៥នេះ មាន២ក្រុមហ៊ុន នឹងធ្វើការវិនយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងស្វាយរៀង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុន“YONG WANG (CAMBODIA) CO., LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៧០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨កន្លែង។ ក្រុមហ៊ុន“PROSPECT ENERGY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។ និងក្រុមហ៊ុន“RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD.” គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ…

  • អាមេរិកផ្តល់ជំនួយ៧,៥លានដុល្លារ​ជួយ​​សេដ្ឋកិច្ចក្រោយកូវីដ

    សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយ៧,៥លានដុល្លារ​ដល់កម្ពុជា​សម្រាប់​ការស្តារ​នីតិសម្បទាសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។​​ នេះគឺជាលទ្ធផលនៃជំនួបរវាងអគ្គរដ្ឋទូតអាមេរិក Patrick Murphy និង​ឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២១​ ខែឧសភានេះ។ ក្នុងនោះ​ជំនួយ៥លានសម្រាប់សម្រាប់ស្តារសម្បទានសេដ្ឋកិច្ច ហើយ២,៥លានដុល្លារទៀត គឺសម្រាប់វិស័យសុខាភិបាលដើម្បីប្រឆាំងនឹងកូវីដ-១៩។ បើយោង​តាមសេចក្តី​ប្រកាស​ព័ត៌មានក្រសួងសេដ្ឋកិច្ច ថវិកានឹងត្រូវប្រើប្រាស់ជាពីរដំណាក់កាល។ រយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពុជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ខ្លាំងពីរជំងឺកូវីដ ហើយ​រយៈពេល​មធ្យម​នឹង​ជួយ​រៀបចំកម្ម​វិធី​បណ្តុះ​បណ្តាលជំនាញការងារឡើងវិញដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។ ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រី អូន​ ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ថា ដើម្បី​ឆ្លើយ​តប​ចំពោះប​ញ្ហាកូវីដ កម្ពុជាបានដាក់វិធានការចំនួន៣ជុំដើម្បី​ជួយ​រក្សាលំនឹង​សកម្មភាព​អាជីវកម្ម វិស័យទេសចរណ៍  អាកាសចរណ៍ និងកាត់ដេរវាយនភ័ណ្ឌ និង​ជីវភាព​របស់​ប្រជាជន។ នៅក្នុងនោះ រដ្ឋបានលើកលែងនិងអនុឥណទាន ការបង្កើន​សន្ទនីយភាព​ទៅក្នុងទីផ្សារ។ បន្ថែមពីនេះ រដ្ឋនឹង​នឹងដាក់ចេញ​នូវកម្មវិធី​ជំនួយសង្គម​ដើម្បីជួយ​សម្រួលការលំបាកដល់ប្រជាជនតាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រខ្វះខាត កម្មវិធីប្រាក់ពលកម្ម ការបណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លីដើម្បី​បង្កើន​លទ្ធភាព​បង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យការងារក្នុងវិស័យថ្មី៕

  • រដ្ឋាភិបាលអនុគ្រោះ និងលើកទឹកចីត្តចំពោះការប្រើប្រាស់អគ្គិសនីសម្រាប់៤វិស័យ ក្នុងពេលកូវីដ១៩

    ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែឧសភា បានប្រកាសដាក់ចេញនូវវិធានការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យចំនួន៤ ដែល​រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ចាប់ពីខែមិថុនា ដល់ខែតុលា។ វិស័យទាំងនោះរួមមាន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ បើតាមក្រសួងរ៉ែ និងថាមពល ផែនការនេះ ធ្វើឡើងមានគោលដៅកែសម្រួលការបង់ថ្លៃប្រើប្រាស់អគ្គិសនី ដែលទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម បានប្រើពីខែ មិថុនា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលទាំងការលំបាក ក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែលបានព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម និងទាំងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំង ដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្ម ក្នុងរយៈពេលអនុវត្តកាណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ក្នុងលិខិតរបស់ក្រសួងរ៉ែ និងថាមពលឲ្យដឹងថា ការផ្តល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតឲ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្តែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណា ដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជា​ទីតាំងនោះប្រើអគ្គិសនី ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនីពីអគ្គិសនីកម្ពុជា…

  • ការស្ថាបនាផ្លូវជាតិលេខ 3 បញ្ចប់ចុងឆ្នាំ២០២១ -មុនផែនការជិតមួយឆ្នាំ

    លោកទេសរដ្ឋមន្ត្រីស៊ុន​ ចាន់ថុលរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថាគម្រោងស្ថាបនាផ្លូវជាតិលេខ 3 ឡើងវិញពីភ្នំពេញទៅកំពតនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១ ខណៈដែលផែនការតម្រូវឲ្យបញ្ចប់រហូតដល់ខែកញ្ញាឆ្នាំ 2022។ នេះគឺជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រីនៅពេលពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ 3 នៅព្រឹកថ្ងៃទី ២១ ខែឧសភានេះ។ លោករដ្ឋមន្ត្រីបន្តថា​ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ។ ផ្លូវជាតិលេខ 3 នេះមានប្រវែងសរុប ១៣៤,៧ km ដែលនៅក្នុងនោះចាប់ពីរង្វង់មូលចមចៅរហូតដល់បែកគូសគឺត្រូវធ្វើផ្លូវ ៤ កន្លងទៅគឺពីរទៅពីរមកដែលមានទទឹង ២៤ ម៉ែត្រហើយមានសួនច្បារនៅកណ្ដាល។ ចាប់ពីចំណុចបែកគូសរហូតទៅដល់ខេត្តកំពតដែលមានប្រវែង ៦៥ គីឡូម៉ែត្រត្រូវសាងសង់ជាផ្លូវពីគន្លងមួយទៅមួយមកដោយមានទទឹង 12 ម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិននិង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន៕

  • ក្រសួងសាធារណការ គ្រោងសាងសង់ស្ពានអាកាសនៅផ្សារត្រាំខ្នាកាត់ផ្លូវជាតិលេខ៣

    ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងសាងសង់ស្ពានអាកាសនៅចំណុចផ្សារត្រាំខ្នាដោយរំលងផ្លូវជាតិលេខ៣ដើម្បីសម្រួលចរាចរណ៍និងការធ្វើដំណើររបស់ពលរដ្ឋ។ នេះគឹជាបញ្ជាក់របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលដែលបានថ្លែងពេលចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣ លោកទេសរដ្ឋមន្ត្រីមានប្រជាប្រិយភាពរូបនេះ បានពន្យល់ថា ដោយសារតែចំណុចផ្សារត្រាំខ្នានេះមានទទឹងផ្លូវជាតិមានប្រវែងរហូតដល់២៤,៥ម៉ែត្រ ដែលបង្កផលវិបាកដល់ប្រជាពលរដ្ឋដើរឆ្លងកាត់ ទើបតម្រូវឲ្យមានការសាងសង់ស្ពានអាកាសនេះឡើង។ ត្រង់ចំណុចផ្សារត្រាំខ្នានេះ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យក្រុមហ៊ុនទទួលម៉ៅការអភិវឌ្ឍន៍នេះផ្លូវជាតិលេខ៣នេះដាក់គំនូសរលក់ ឬរំញ័រនៅលើដងផ្លូវទាំងទៅទាំងមកមុន១០០ទៅ២០០ម៉ែត្រ នៃទីប្រជុំជនផ្សារត្រាំខ្នា និងសាលារៀន ដើម្បីពញាក់អ្នកបើកបរឲ្យបន្ថយល្បឿន ទន្ទឹមគ្នានឹងការកាំម៉េរាចាំវាស់ល្បឿនលើសកំណត់ តាមបណ្តោយ្លូវជាតិលេខ៣ដែលមានរហូតដល់ជាង១០កន្លែង។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រីបន្តថា ការស្ថាបនាផ្លូវជាតិលេខ៣ពីភ្នំពេញទៅខេត្តកំពត នឹងចប់រួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០២១ ដែលចប់មុនផែនការជិត១ឆ្នាំព្រោះក្នុងគម្រោងសាងសង់រហូតដល់ខែកញ្ញា ឆ្នាំ២០២២។ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស(ទទឹង២៤,៥ម៉ែត្រ) ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ២ទៅ២មក មានសួនច្បារកណ្តាល និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពតប្រវែង៦៥,៧៩៦គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង ១ទៅ១មក ដោយសារទទឹងផ្លូវមានតែ១២ម៉ែត្រ៕

  • សាលាក្រុងពន្យល់ពីមូលហេតុសាងសង់ផ្លូវក្រោមដី៣ខ្សែនៅឆ្នាំ២០២០

    ឆ្នាំ២០២០សាលាក្រុងនឹងផ្តើមសាងសង់ផ្លូវក្រោមដីថ្មីបីខ្សែបន្ថែមទៀដើម្បីសម្រួលការកកស្ទះចរាចរណ៍ ។ ​ផ្លូវទាំងបីខ្សែនោះរួមមាន ទី១គឺ ផ្លូវក្រោមដីម្តុំក្តាន់ពីរក្បែរក្រសួងការពារជាតិ ចំណុចទី២ គឺតចេញពីផ្លូវលេខ២៧១​ចូលទៅកាន់វិទ្យាស្ថានភាសាបរទេស (IFL) និងចំណុចទី៣  ការតភ្ជាប់ពីផ្លូវជាតិលេខ១ទៅនឹងបូរីប៉េងហួត។ លោក ម៉េត មាសភក្តី​​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​បានបញ្ជាក់ថា ការសាងសង់គឺធ្វើផ្លូវក្រោមដី មិនសូវមានបញ្ហាចោទ និងស្មុគស្មាញ​ ហេតុដូចនេះហើយទើបអាចចាប់ផ្តើមក្នុងពេលឆាប់ៗបាន ហើយប្រើប្រាស់ថវិកាខ្លួន​ឯង។

  • ចលនាទេសចរណ៍ក្នុងស្រុកកើនឡើងជិត៤៧%

    ចលនាទេសចរណ៍ក្នុងស្រុកកើនឡើងជាង២៥ម៉ឺននាក់ក្នុងរយៈពេល២សប្តាហ៍ដោយបានកើនឡើងជិត៤៧%ក្នុងខណៈដែលជំងឺកូវីដនៅកម្ពុជាធូស្រាល។ កំណើននេះ បានកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីពីរសប្តាហ៍ចុងខែមេសា។ ក្រសួងទេសចរណ៍ បានលំអិតថា ក្នុងចំណោមអ្នកទេសចរទាំង២៥ម៉ឹននាក់ ក៏មាន ភ្ញៀវអន្តរជាតិ ជាង៤ពាន់២រយនាក់ផងដែរដោយភ្ញៀវអន្តរជាតិមានជាង៧.​៤៧%។ ក្រសួងទេសចរណ៍បន្តថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសក្រុងព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិធានការអនាម័យ និងសុវត្ថិភាពត្រូវបានដាក់ចេញនៅតាមគោលដៅទេសចរណ៍ដើម្បីផ្តល់សុវត្ថិភាព និងផាសុភាព។ បន្ថែមពីនេះ ចាប់ពីសប្តាហ៍ក្រោយទៅ វិធានការស្តង់ដាពិសេស សម្រាប់សុវត្ថិភាពទេសចរណ៍ត្រូវបានដាក់ចេញនៅសប្តាហ៍ក្រោយនេះដោយក្រសួងសហការជាមួយវិស័យឯកជន។ វិធានការស្តង់ដាពិសេសនេះរួមមាន ក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេស លក្ខខណ្ឌតម្រូវចាំបាច់ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋានដើម្បីបង្កើនកម្រិតសេវាកម្ម និងគុណតម្លៃក្នុងវិស័យទេសចរណ៍៕

  • នៅឆ្នាំនេះ សាលាក្រុងនឹងសាងសង់ផ្លូវក្រោមដី៣ខ្សែថ្មីហើយប្រើថវិកាខ្លួនឯង

    ឆ្នាំ២០២០សាលាក្រុងនឹងផ្តើមសាងសង់ផ្លូវក្រោមដីថ្មីបីខ្សែបន្ថែមទៀដើម្បីសម្រួលការកកស្ទះចរាចរណ៍ ។ ​ផ្លូវទាំងបីខ្សែនោះរួមមាន ទី១គឺ ផ្លូវក្រោមដីម្តុំក្តាន់ពីរក្បែរក្រសួងការពារជាតិ ពោលគឺរង់ខាងក្រោមផ្លូវសហព័ន្ធរុស្ស៊ីដោយតភ្ជាប់ពីផ្លូវ​១៦៩ឆ្ពោះទៅផ្លូវ​បឹងកក់ ចំណុចទី២ គឺតចេញពីផ្លូវលេខ២៧១​ចូលទៅកាន់វិទ្យាស្ថានភាសាបរទេស (IFL)តែម្តង ដោយឡែកចំណុចទី៣  ការតភ្ជាប់ពីផ្លូវជាតិលេខ១ទៅនឹងបូរីប៉េងហួត។ បើទោះបីជាមិនទាន់ដឹងពីការចំណាយពិតប្រាកដមែន ប៉ុន្តែ លោក ម៉េត មាសភក្តី​​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​បានប្រាប់Business9ថា ជាគម្រោងដែលប្រើប្រាស់ថវិកាខ្លួន​ឯង។ លោកបន្តថា​​​ គម្រោងនេះ គឺកំពុងស្ថិតក្នុងដំណាក់កកាលសិក្សាសិក្សាហើយនឹងញ្ចប់នៅក្នុងឆ្នាំដើម្បីអាចឱ្យការសាងសង់ផ្តើមធ្វើបាននៅឆ្នាំ​២០២០នេះផងដែរ។  លោកពន្យល់ថា​ការសាងសង់ផ្លូវ​ក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជ​ធានី​ភ្នំពេញក្នុងការជួយសម្រួលរំដោះចរាចរណ៍ដែលតែងតែកកស្ទះ។ លោកម៉េត មាសភក្តីបានបន្តថា​ការសាងសង់គឺធ្វើផ្លូវក្រោមដី មិនសូវមានបញ្ហាចោទ និងស្មុគស្មាញ​ ហេតុដូចនេះហើយទើបអាចចាប់ផ្តើមក្នុងពេលឆាប់ៗបាន៕