Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អាថ៌កំបាំងសហគ្រិន ៖ ពីអ្នកលក់ចាបហួយ ក្លាយទៅជាស្ថាបនិកនៃក្រុមហ៊ុន លីលី

    អាថ៌កំបាំងសហគ្រិន ៖ ពីអ្នកលក់ចាបហួយ ក្លាយទៅជាស្ថាបនិកនៃក្រុមហ៊ុន លីលី

    អាថ៌កំបាំងសហគ្រិន ( ពីអ្នកលក់ចាបហួយ ក្លាយទៅជាស្ថាបនិកនៃក្រុមហ៊ុន លីលី លោកជំទាវ កែវ មុំ ៖ អ្នកជោគជ័យ គឺជាមនុស្សដែលអត់ធ្មត់ តស៊ូ និងមានជំនឿលើខ្លួនឯង )

  • អាថ៌កំបាំងសហគ្រិន ៖ ពីអ្នកលក់ចាបហួយ ក្លាយទៅជាស្ថាបនិកនៃក្រុមហ៊ុន លីលី

    អាថ៌កំបាំងសហគ្រិន ៖ ពីអ្នកលក់ចាបហួយ ក្លាយទៅជាស្ថាបនិកនៃក្រុមហ៊ុន លីលី
  • ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទពង្រីកសេវា ខណៈតម្រូវការប្រើប្រាស់មានកាន់តែច្រើន

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែឧសភា បានចាត់តាំងឲ្យក្រុមជំនាញរបស់និយ័តករទូរគមនាគមន៍កម្ពុជា ចុះត្រួតពិនិត្យគុណភាពសេវាទូរស័ព្ទឡើងវិញ ដើម្បីជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងអស់ពង្រឹងគុណភាពសេវារបស់ខ្លួនឲ្យបានល្អតាមរយៈការបំពាក់ឧបករណ៍ និងការសាងសង់បង្គោលអង់តែនបន្ថែម ខណៈតម្រូវការប្រើប្រាស់មានការកើនឡើង។ បើតាមក្រសួងប្រៃសណីយ៍ស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋត្រូវការសេវាទូរស័ព្ទ និងអ៊ីនធឺណិតកាត់តែខ្លាំងជាពិសេសពាក់ព័ន្ធនឹងការរៀនតាមអនឡាញ ដោយប្រព័ន្ធបច្ចេកវិទ្យាឆាប់រហ័សដែលធានានូវគុណភាព ដើម្បីបម្រើឲ្យគោលដៅនៃការអភិវឌ្ឍន៍ចំពោះមុខ។ ក្រសួងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាប្រតិបត្តិករណ៍ទូរគមនាគមន៍ត្រូវធានាលើគុណភាពសេវាទូរស័ព្ទចល័តជូនអ្នកប្រើប្រាស់ស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណរបស់ខ្លួន ហើយរាល់ការផ្តល់សេវាទូរស័ព្ទចល័តដែលមិនមានគុណភាព គឺជាអំពើមិនសុចរិត ដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ សូមជម្រាបជូនថាបច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចំនួន៦ ហើយគិតត្រឹមចុងឆ្នាំ២០១៩​ កម្ពុជាមានការជាវប្រើប្រាស់សេវាទូរស័ពប្រមាណជាង២១លានស៊ីម៕

  • លោកសុខ លូអំពាវនាវឱ្យមានការវិនិយោគរោងចក្រកែច្នៃនៅខេត្តដើម្បីពង្រឹងជីវភាពពលរដ្ឋ

    អភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅថ្ងៃទី២៧ ខែឧស​ភានេះ​ចង់ឃើញការវិនិយោគលើកសិ-ឧស្សាហកម្មនៅក្នុងខេត្តព្រោះកំពង់ធំមានសក្តានុពលកសិកម្មជាពិសេស​ស្រូវ និងកៅស៊ូសម្រាប់ការកែច្នៃដើម្បីបង្កើនប្រាក់ចំណេញនិងបង្កើនចំណូលដល់ពលរដ្ឋ។ លោកអភិបាល​ ហ៊ានអះអាងថា​ខេត្តមានកសិផលផ្គត់ផ្គង់គ្រប់គ្រាន់ និងមានកម្លាំងពលរដ្ឋដែលជាកម្លាំងពលកម្ម។ បន្ថែមពីនេះ លោកអភិបាលក៏ចង់ឃើញកំពង់ធំជាផែស្ងួតសម្រាប់ចែកចាយផលិតផលនៅទូទាំងប្រទេសព្រោះទីតាំងល្អនៅកណ្តាលប្រទេសហើយមានហេដ្ឋារចនាសម្ព័ន្ថល្អតភ្ជាប់ទៅគ្រប់ខេត្ត។​មួយវិញទៀត ខេត្តនៅកណ្តាលប្រទេស១នេះ ក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ​ព្រោះមានប្រាសាទសំបូរព្រៃគុក និងស្ទឹងសែន​និងទីតាំងផ្សេងៗទៀត។ ចំណុចទាំងអស់នេះហើយគឺជាចំណុចដែលអ្នកកំពង់ធំនឹងអាចមានចំណូលខ្ពស់ជាងនាពេលបច្ចុប្បន្ន៕

  • ខេត្តព្រះវិហារមានមោទកភាពដែលមានថ្នល់កៅស៊ូជាង៥០០គីឡូម៉ែត្រ

    លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថាខេត្តព្រះវិហារទាំងមូលមានផ្លូវក្រាលកៅស៊ូចំនួន៥០០គីឡូម៉ែត្រ ហើយ៣០០គីឡូម៉ែត្រទៀតនៅជាផ្លូវលំដីគ្រួសក្រហមនៅឡើយ។ លោក សំ លាងទ្រី បានអះអាងថាផ្លូវដែលមានចាក់កៅស៊ូមាន៥០០គីឡូម៉ែត្រដែលជាផ្លូវជាតិ និងផ្លូវខេត្ត។ ក្រពីនេះ ខេត្តបានអភិវឌ្ឍន៍ផ្លូវពីចាក់កៅស៊ូ DBST ទៅជាផ្លូវប្រភេទ AC ដោយមានលូអមសង្ខាងផ្លូវជាដើម។ លោកប្រធានមន្ទីររូបនេះ បានអះអាងថា បើទោះបីជាមិនទាន់មានផ្លូវកៅស៊ូគ្រប់កន្លែងមែនប៉ុន្តែមន្ទីបានធានាការថែទាំ ជួសជុលជាប្រចាំ ដោយមិនឲ្យមានក្រឡុកសំបុកមាន់នោះទេ។ យ៉ាងណាក៏ដោយ ប្រធានមន្ទីរមិនបានបញ្ជាក់ពីផែនការនៃការប្រែក្លាយផ្លូវលំទាំងជាង៣០០គីឡូម៉ែត្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅពេលណានៅឡើយទេ៕​

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុនបីវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជាង២៤៦លានដុល្លារ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែឧសភានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៣ ដើម្បីធ្វើការវិនិយោគផ្នែកកែច្នៃផ្លែឈើគ្រប់ប្រភេទ, ផលិតបន្ទះសូឡា និងអភិវឌ្ឍន៍វារីអគ្គិសនី ដែលអាចបង្កើតការងារបានសរុបចំនួនជាង១ពាន់៥០០កន្លែង។ គម្រោងវិនិយោគទាំងបីនេះ មានទីតាំងនៅខែកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តពោធិ៍សាត់។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ក្រុមហ៊ុនទាំងបីនោះរួមមាន៖ ១-“CAM M J AGRICULTURAL CO., LTD.”គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៦កន្លែង។ ២-“HOUNEN SOLAR INC CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។ ៣-“SPHP (CAMBODIA) CO., LTD.” គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១កន្លែង៕

  • កម្ពុជាចេញវិធានការជុំទី៤ ជួយជំរុញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីកូវីដ១៩

    រដ្ឋាភិបាលកម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៦ ខែឧសភានេះ ឲ្យដឹងថាការដាក់ចេញនូវវិធានការជុំទី៤ នេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលអាជីវកម្ម ធុរកិច្ចក្នុងវិស័យសំខាន់ៗកំពុងជួបបញ្ហាប្រឈម។ វិធានការនេះធ្វើឡើង ខណៈស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងកម្រិតដំបន់ និងសកលលោក ហាក់ដូចជាមានភាពធូរស្បើយជាងមុន។​ បើតាមរដ្ឋាភិបាលកម្ពុជា កញ្ចប់វិធានការនេះ រួមមាននូវសមាសភាគធំៗពីរគឺ៖ ទី១ ការបន្តសុពលភាពនៃវិធានការមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក និងទី២ការដាក់ចេញនូវវិធានការថ្មីបន្ថែម។ ជាមួយគ្នានេះ វិធានការជុំទី៤ នេះ ក៏បានគិតគូរដល់ការបង្កើននូវការចូលរួមចំណែកបន្ធូរបន្ទុកនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ តាមរយៈកម្មវិធីជំនួយសង្គមផងដែរ។ វិធានការជុំទី៤នេះ ក៏ផ្តោតផងដែរ លើការជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្ម និងធុរកិច្ច ឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីឌ១៩នៅក្នុងប្រទេសកម្ពុជា។ ខាងក្រោយនេះ គឺជាវិធានការជុំទី៤របស់រដ្ឋាភិបាលកម្ពុជា៖ ប្រភពរូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា

  • ពីពេលនេះទៅ អ្នកទីផ្សារអាចពង្រឹងពីយុទ្ធសាស្ត្ររបស់ខ្លួនជាមួយសាស្ត្រាចារ្យលន់ បូរី​បានគ្រប់ពេល(E-Class)

    ចាប់ពីថ្ងៃនេះតទៅ ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ និងប្រតិបត្តិករទាំងអស់អាចចាប់ផ្តើមសិក្សាបាន ពីយុទ្ធសាស្ត្រទីផ្សារសំខាន់ៗ និងគន្លឹះបទពិសោធន៍ការងារជាង២០ឆ្នាំពីសាស្ត្រាចារ្យលន់ បូរី អ្នកជំនាញយុទ្ធសាស្ត្រទីផ្សារតាមរយៈកម្មវិធីអនឡាញក្រោយការចុះអនុស្សរណៈយោគយល់គ្នារវាងលោកសាស្ត្រាចារ្យ​ លន់ បូរី និងក្រុមហ៊ុន E-School Cambodiaកាលពីថ្ងៃទី២៥ ខែឧសភា។ ថ្លែងក្នុងពិធីចុះហត្ថលេខា សាស្ត្រាចារ្យ លន់ បូរីដែលជាអគ្គនាយក្រុមហ៊ុន 3G Agent ផងនោះ  បានគូសបញ្ជាក់ថា ​ម្ចាស់​ក្រុមហ៊ុន អ្នកគ្រប់គ្រង​យុទ្ធសាស្ត្រ​ទីផ្សារ និង​អ្នក​បម្រើការ​នៅក្នុង​ផ្នែក​ទីផ្សារ​ទាំងអស់ ត្រូវតែមាន​សមត្ថភាព​ខ្ពស់ កាន់តែ​ខ្លាំងក្លា បន្ថែមទៀត​ក្នុង​វិប្រតិការ ការប្រកួតប្រជែង​ដ៏​ស្រួចស្រាល់ នៅក្នុង​អាជីវកម្ម​នៅ​កម្ពុជា ដើម្បី​អាច​ដណ្តើម​ចំណែក​ទីផ្សារជូន​ក្រុមហ៊ុន​របស់ខ្លួន ក៏ដូចជា​ការប្រកួតប្រជែង​ឈ្នះ​ក្រុមហ៊ុន​ជា​ដៃគូ​​។​ ​លោក​បន្ថែមថា​៖«​ផ្នែក​ទីផ្សារ​គឺជា​គន្លឹះ​សំខាន់បំផុត​មួយ ដែលជា​ការរកចំណូល​ឲ្យ​ក្រុមហ៊ុន នេះ​មូលហេតុ ដែល​ម្ចាស់​ក្រុមហ៊ុន អ្នកគ្រប់គ្រង​យុទ្ធ​ទីផ្សារ​ទាំងអស់ មិនអាច​មើលរំលង​បានឡើយ ដោយហេតុថា ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កម្ពុជា​កាន់តែ​ចង្អៀត កាន់តែ​ស្មុគស្មាញ ហើយ​សម្ពាធ​ពី​ក្រុមហ៊ុន​យីហោ​ធំ​ល្បីៗ មកពី​ក្រៅប្រទេស​ថែមទៀត ដែលជា​ចំណុច​តម្រូវឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ ត្រូវតែ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​។ មួយវិញទៀត​ការបង្រៀន​តាម​អន​ឡាញ​នេះ ជាការ​បើកចំហ​ទ្វារ​យ៉ាង​ធំ​មួយ ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ម្ចាស់​ជំនួញ​ទាំងអស់ ដែល​អាច​ក្រេបជញ្ជក់​ចំណេះដឹង និង​ស្វែងយល់​គន្លឹះ​សំខាន់ៗ និង​បទពិសោធន៍​ថ្មីៗ គ្រប់ពេលវេលា គ្រប់​ទីកន្លែង​បាន​​។ ក្រុមប្រឹក្សាភិបាលរងរបស់…

  • រដ្ឋបាលខេត្តកំណត់៩ចំណុចកែលម្អសម្រស់ឆ្នេរអូត្រេះ

    រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយ​លោក គួច ចំរើន អភិបាលខេត្ត ​​​បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំអភិវឌ្ឍន៍តំបន់ឆ្នេរអូត្រិះដើម្បីលើកកម្ពស់សោភ័ណភាព និងលុបបំបាត់ភាពអនាធិបតេយ្យ។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៥​ខែឧសភានេះ គម្រោងអភិវឌ្ឍន៍កែលម្អសោភ័ណភាព ផ្តោតលើចំណុចសំខាន់ចំនួន៩ចំណុចគឺ ១.​ការរៀបចំក្រាល​ការ៉ូឡា​កន្លែង​ចត​រថយន្ត ២.​រៀបចំ​កែលម្អ​សួនច្បារ និង​ដាំ​ដើមឈើ​ឡើងវិញ ៣.​ក្រាល​ការ៉ូឡា​សម្រាប់​ផ្លូវ​ថ្មើ​ជើង ៤.​ដំឡើង បង់​អង្គុយលេង ៥.​សាងសង់​បន្ទប់ទឹក​ថ្មី ៦.​រៀបចំ​កន្លែង​លេង​កីឡា​នៅលើ​ឆ្នេរ​ខ្សាច់ ៧.​រៀបចំ​កន្លែង​ហាត់ប្រាណ​បែប​ធម្មជាតិ ៨.​រៀបចំ​សួន​កុមារ និង​ទី​៩ .​ឡាន​ម្ហូប​ចល័ត​ដែលមាន​ស្តង់ដារ​អន្តរជាតិ ។ អភិបាលខេត្តព្រះសីហនុ លោកគួច​ ចំរើន បានគូសបញ្ជាក់ថា ឆ្នេរសមុទ្រ​មិន​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​ដាក់​តុ ឬ​កន្ទេល​នៅលើ​ឆ្នេរ​ខ្សាច់ យកលុយ​នោះទេដោយទុក​ឆ្នេរសមុទ្រជាលំ​ហ​សាធារណ​: ប៉ុន្តែ​​ត្រូវពង្រឹងការថែរក្សា​បរិស្ថាន អនាម័យ សោភ័ណភាព​ឆ្នេរ​ទាំងអស់គ្នា។ បន្ថែមពីនេះលោកអភិបាលក៏បានណែនាំដល់ ​ក្រុមហ៊ុន​ដែលទទួលបន្ទុកអភិវឌ្ឍន៍ត្រូវបន្ត​សិក្សា​ឆ្នេរសមុទ្រក្នុងខេត្ត​ ចាប់ពី​កំពង់ផែ​អន្តរជាតិរហូតដល់​​ឆ្នេរ​ជំទាវ​ម៉ៅ ដែលមាន​ប្រវែង ១៥​គីឡូម៉ែត្រ។ ជាការរៀបចំដើម្បី​កែលម្អ​ឆ្នេរសមុទ្រឱ្យក្លាយជាតំបន់ទាក់ទាញដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ និងសត្វលម្អតាមឆ្នេរដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរមួយកម្រិតទៀត៕

  • អាស៊ានបង្ហាញពីផែនការគាំទ្រSMEពីឆ្នាំ​២០១៥-២០២៥

    អាស៊ានបានកំណត់ផែនការរបស់ខ្លួនដើម្បីជួយពង្រឹងសហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងតំបន់តាមរយៈផែនការ១០ឆ្នាំរបស់ខ្លួន ឆ្នាំ​២០១៥-២០២៥។ អាស៊ានមើលឃើញថា សហគ្រាសខ្នាតតូចនិងមធ្យមគឺជាឆ្អឹងខ្នងសំខាន់បំផុតនៃសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។