-
ក្រសួងប្រាប់សហគ្រាសវិស័យទេសចរណ៍ស្តីពីការលើកលែងបង់កម្រៃបន្តអាជ្ញាបណ្ណឆ្នាំ២០២១ដើម្បីលើកទឹកចិត្ត
ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមិថុនានេះ បានជូនដំណឹងស្ដីពីការអនុវត្តវិធានបន្ថែមរបស់រាជរដ្ឋាភិបាល លើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។ នៅក្នុងនោះមានចំនួន៤ចំណុចធំៗ ទី១៖លើកលែងការបង់ពន្ធ ចំពោះអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ 2021 ចំពោះអាជ្ញាប័ណ្ណទេសចរណ៍ដែលស្ថិតក្នុងសុខភាពហើយការលើកលែងនេះ គឺនឹងត្រូវអនុវត្តចាប់ពីដើមខែមករារហូតដល់បំណាច់ខែធ្នូឆ្នាំ២០២១។ ទី២ រក្សាការបង់កម្រៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទចំពោះអាជីវកម្មទេសចរណ៍ដែលបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មីឬបន្តក្នុងឆ្នាំ ២០២០ និងស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីសម្រាប់ឆ្នាំ ២០២១។ ទី៣ រក្សាការបង់កម្រៃសេវាសាធារណៈ ចំពោះការស្នើសុំចំណាត់ថ្នាក់សេវាទេសចរណ៍គ្រប់ប្រភេទ ទី៤ រក្សាការអនុវត្ត ការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍ដែលហួសសុពលភាពអាជ្ញាប័ណ្ណទេសចរណ៍ និងអាជីវកម្មដែលបានប្រព្រឹត្តខុសបទល្មើសផ្សេងៗ ស្ដីពីការផ្ដល់សេវាសាធារណៈ។ ការចេញវិធានការនេះគឺដើម្បីជាការលើកទឹកចិត្តដល់សហគ្រាសវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយវិធានការនេះ ក៏ជាវិធានការជុំទី៤របស់រដ្ឋាភិបាលផងដែរ៕
-
សប្តាហ៍ក្រោយ៖ កម្ពុជា-ចិននឹងបើកកិច្ចប្រជុំអន្តររដ្ឋាភិបាល ជជែកពីការស្តារសេដ្ឋកិច្ចកម្ពុជា
កម្ពុជានិងចិននឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិននៅថ្ងៃអង្គារទី១៦ ខែមិថុនាសប្តាហ៍ក្រោយដើម្បីសហការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩។ នេះគឺជាបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានដឹកនាំកិច្ចប្រជុំស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៨ ខែមិថុនានេះ។ ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងនិងលោករដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាសហប្រធាននៃកិច្ចប្រជុំនឹងពិភាក្សាលើរបៀបវីរៈនៃកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមកហើយទៅពេលអនាគត នឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩។ មួយវិញទៀតភាគីទាំងពីរនឹងបន្តជជែកពីផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចរបស់សកលលោកទាំងមូល និងលទ្ធភាពនៃការស្តារ។ កិច្ចប្រជុំដែលត្រូវធ្វើឡើងតាមរយៈវីដេអូខនហ្វើរ៉េន (Video Conference) គិតចាប់តាំងពីឆ្នាំ២០១០មក កម្ពុជានិងចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិនដែលជាទំនាក់ទំនងខ្ពស់បំផុតមិនធ្លាប់មាន៕
-
កម្ពុជា-អូស្ត្រាលីគាំទ្រសហគ្រិនវិស័យកសិកម្មដើម្បីកែច្នៃកសិផលកម្ពុជាដែលមានសក្តានុពល
ចាប់ពីពេលនេះតទៅ សហគ្រាសខ្នាតតូចនិងមធ្យម ក្នុងវិស័យកសិកម្ម នឹងទទួលបានទាំងការគាំទ្រថវិកានិងបច្ចេកទេសដើម្បីកែច្នៃផលិតផលកសិកម្មរបស់កម្ពុជាដែលពុំសូវបានកែច្នៃឱ្យទៅជាកសិ-ម្ហូបអាហារស្តង់ដា។ នេះគឺជាការអះអាងសន្យាជួយពីសហគ្រិនខ្មែររបស់ក្រសួងសេដ្ឋកិច្ច និងកម្មវិធីកសិកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី(CAVAC) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សហគ្រិនខ្មែរតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានបញ្ជាក់ពីគោលបំណងថាដើម្បីជំរុញឱ្យសហគ្រាសធុនតូចនិងមធ្យមមានផលិតផលកសិ-ម្ហូបអាហារលក់ក្នុងទីផ្សារថ្មីៗដែលកែច្នៃចេញពីផលិតផលកសិកម្មរបស់កម្ពុជាដែលមានសក្តានុពល និងមានទំហំប្រមាណជិត២២%នៃផលិតផក្នុងស្រុកសរុប។ បន្ថែមពីនេះ ការជួយគាំទ្រពីស្ថាប័នទាំង៣ខាងលើក៏នឹងជួយបង្កើតការងារក្នុងវិស័យកសិកម្មឱ្យកាន់តែច្រើន ក៏ដូចជាឱកាសបង្កើនតម្លៃបន្ថែម។ ក្នុងកិច្ចសហការនេះ សហគ្រិនខ្មែរ និងកម្មវិធីការវ៉ាក់(CAVAC) រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យា នឹងផ្តល់វត្ថុធាតុដើម ជំនួយខាងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុ និងការងារពិសោធន៍ដើម្បីកែច្នៃដល់សហគ្រាសធុន តូចនិងមធ្យមដែលត្រូវបានជ្រើសរើសដើម្បីកែច្នៃផលិតផលកសិកម្មទាំងនោះ។ បើតាមការបញ្ជាក់ សហគ្រាសខ្នាតតូច និងមធ្យមទាំងអស់អាចចាប់ផ្តើមដាក់ពាក្យនៅពាក់កណ្តាលខែមិថុនានេះនៅសហគ្រិនខ្មែរ។ នាយកប្រតិបត្តិសហគ្រិនខ្មែរ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថាចក្ខុវិស័យរបស់រដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ចជាសេនាធិការ មានបំណងលើកកម្ពស់គ្រប់សសកម្មភាពរបស់វិស័យសហគ្រិននៅកម្ពុជា។ បន្ថែមពីនេះឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា Pablo kang បានគូសបញ្ជាក់ថា គម្រោងនៃកិច្ចសហប្រតិបត្តិការនេះ គឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មផលិតចំណីអាហារដែលមានគុណភាពខ្ពស់នៅកម្ពុជាដែលផលិតដោយសហគ្រាសធុនតូចនិងមធ្យម៕
-
ធនាគារជាតិ នឹងពិភាក្សាលើប្រធានបទក្តៅស្តីពីដំណើរសេដ្ឋកិច្ចជាតិ ក្រោយកូវីដវាយប្រហារ
ធនាគារជាតិ នឹងរៀបចំសន្និសីទពិភាក្សាស្ដីពីដំណើរសេដ្ឋកិច្ចកម្ពុជា ក្រោយរងផលប៉ះពាល់ខ្លាំងដោយសារតែជំងឺកូវីដ19។ នេះគឺជាសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី ៧ ដើម្បីពិភាក្សា ស្វែងរកគន្លឹះ ដើម្បីអាចឲ្យកម្ពុជាសម្របខ្លួនទៅនឹងបរិបទថ្មីនៃសេដ្ឋកិច្ចពិភពលោក ក្នុងគោលដៅឲ្យកម្ពុជាមានភាពធន់ខ្លាំងនឹងវិបត្ត និងសម្រេចបានដោយជោគជ័យនៅគោលដៅសេដ្ឋកិច្ចដែលបានគ្រោងទុក។ ធនាគារជាតិបានអះអាងថា ការរៀបចំសន្និសីទនេះគឺដោយសារតែកម្ពុជាក៏ដូចជាបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោកដែរ ដែលរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ19 ដែលជាវិបត្តិសុខភាពពិភពលោក ហើយកំពុងតែក្លាយទៅជាវិបត្តិសេដ្ឋកិច្ចផងដែរ។ ហេតុដូចនេះហើយកម្ពុជាដែលមានសេដ្ឋកិច្ចបើកចំហនិងពឹងផ្អែកលើវិស័យកម្មក្រៅដែលកំពុងប្រឈមនឹងការថមថយ ត្រូវតែរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៧នេះដើម្បីស្វែងរកធាតុចូលពីអ្នកជំនាញទាំងអស់ក្នុងការស្វែងរកច្រកចេញដែលសមស្រប។ ធនាគារជាតិ ក៏បានលើកទឹកចិត្ត ឱ្យអ្នកជំនាញទាំងអស់ ជ្រើសរើសយកប្រធានបទ ក្នុងការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធលើកត្តាសំខាន់សំខាន់ចំនួន ៥ គឺទី១គឺ សេដ្ឋកិច្ចកម្ពុជានៅក្នុងទសវត្សរ៍ថ្មី ដោយវិភាគប្រើប្រាស់ទម្រង់SWOT ទី២ គឺសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍនៅកម្ពុជា ទី៣ គឺការអភិវឌ្ឍន៍ជនបទនិងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ទី៤ ការអភិវឌ្ឍនិងការធ្វើទំនើបកម្មសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងទី៥ ការវាយតម្លៃឡើងវិញ នៅទម្រង់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញផលិតផលកម្មន្តសាល។ សម្រាប់ការសិក្សាស្រាវជ្រាវទាំងនេះត្រូវបានធនាគារមើលឃើញថា គឺដើម្បីស្វែងរកគន្លឹះដែលអនុវត្តបាន នៅទម្រង់សេដ្ឋកិច្ចមួយដែលធន់ខ្លាំងទៅនឹងវិបត្តិ ហើយអាចសម្រេចបានដោយជោគជ័យនិងប្រកបដោយចីរភាពសម្រាប់សេដ្ឋកិច្ចកម្ពុជា៕
-
រដ្ឋាភិបាលរៀបចំការប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី១ដើម្បីជំរុញសហគ្រិនភាព
វិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍សហការជាមួយនឹងសហគ្រិនខ្មែរដែលស្ថិតក្រោមរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិដែលមានតម្លៃមួយម៉ឺនដុល្លារ។ ពានរង្វាន់សហគ្រិន ថ្នាក់ជាតិឆ្នាំ ២០២០ នេះគឺជាការរៀបចំលើកទី ១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 21 ខែសីហា ខាងមុខដើម្បីជំរុញសហគ្រិននៅក្នុងស្រុក។ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា ការប្រកួតនេះគឺ ជាចូលរួមអបអរ ទិវាសហគ្រិនពិភពលោក លើកទឹកចិត្ត និងទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ វិស័យឯកជន។ មួយវិញទៀត វាជាការចែក រំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តល្អៗ ពីសហគ្រិនគ្រប់គ្រប់គ្នា និងការគាំទ្រផ្សេងៗ រួមមានការលើកកម្ពស់ផលិតផលក្នុងស្រុកទៅថ្នាក់ជាតិ បង្កើតយន្តការ សម្របសម្រួល និងចែករំលែកចំណេះដឹង សហគ្រិននៅថ្នាក់ជាតិ និងតំបន់។ សន្និសីទនេះ កុំមានគោលបំណង ពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន និងសាធារណៈ ដើម្បីចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានា របស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ លក្ខខណ្ឌប្រកួតរួមមាន៖ – សញ្ញាតិខ្មែរ – ជាស្ថាបនិក ឬសហស្ថាបនិករបស់អាជីវកម្ម – អ្នកគ្រប់គ្រងទូទៅ(តម្រូវឱ្យមានលិខិតបញ្ជាក់ពីម្ចាស់អាជីវកម្ម) -អាជីវកម្មស្របច្បាប់ត្រឹមត្រូវ…
-
ជប៉ុនផ្តល់ជំនួយឥតសំណងជាង៤១លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ជប៉ុន បានប្រកាសផ្ដល់ ជំនួយមកឱ្យកម្ពុជា ចំនួន ៤១,៤ លានដុល្លារដែលជាជំនួយឥតសំណងដើម្បីអភិវឌ្ឍលើគម្រោងបីសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ចសង្គម។ គម្រោងទី១ គឺអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សដែលមានទឹកប្រាក់ ៣.២លានដុល្លារ ទី ២ ការធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលមានទឹកប្រាក់ ១៩,៨លានដុល្លារ និងទី៣ កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតាមរយៈការផ្ដល់សម្ភារៈវេជ្ជសាស្ត្រសំរាប់ការពារនឹងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ19 ដែលមានប្រាក់ ១៨,៤លាន ដុល្លារ។ បើយោងតាមក្រសួងការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចុះហត្ថលេខា ជាមួយនឹងឯកអគ្គរាជទូតរបស់ជប៉ុននៅព្រឹកថ្ងៃទី៥ស្អែកនេះ នៅក្នុងក្រសួងការបរទេសកម្ពុជា។ ក្រសួងការបរទេសបានអះអាងថាហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ និងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕
-
ឱកាសការងារ! ក្រុមហ៊ុនកាត់ដេរមួយបោះទុនវិនិយោគបង្កើតការងារជិត៨០០កន្លែង
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន ZJ S&Y (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពលក្រាំងទេពសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។
-
ជួយគ្នាក្នុងគ្រាលំបាក ផ្សាយពាណិជ្ជកម្ម(អត្ថបទ និងឡូហ្គោ)ដោយឥតគិតថ្លៃ
ក្នុងអំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នេះ អាជីវកម្មខ្នាតតូចនិងមធ្យម ឬក្រុមហ៊ុនតូចៗ និងមធ្យមភាគច្រើនបំផុតកំពុងរងផលប៉ះពាល់ខ្លាំង អាចដល់ថ្នាក់បិទអាជីវកម្ម លក់មិនបាន ខ្វះអតិថិជន ខ្វះទុនជាដើមដើម្បីបន្តអាជីវកម្មរបស់ខ្លួន។ ហេតុដូចនេះហើយ បានជាសារព័ត៌មានអេឡិចត្រូនិច Business9 ដែលជាសារព័ត៌មានវិជ្ជាជីវៈ មានទិសដៅ ជំរុញ លើកទឹកចិត្ត និងអភិវឌ្ឍន៍ដល់សហគ្រាសខ្នាតតូចនិងមធ្យមនិងអាជីវកម្មទើបចាប់ផ្តើមដំបូង(Start-Up)នៅកម្ពុជា សម្រេចជួយក្រុមហ៊ុនតូចៗ និងមធ្យមទាំងអស់សម្រាប់ការផ្សព្វផ្សាយជាអត្ថបទក្តី វីដេអូក្តីឬឡូហ្គោអាជីវកម្មក្តីដោយឥតគិតថ្លៃនោះឡើយ។ សារព័ត៌មានBusiness9 មើលឃើញថាការជួយផ្សព្វផ្សាយដើម្បីជំរុញផ្នែកទីផ្សារនេះ គឺជាកត្តាចាំបាច់និងស្លាប់រស់សម្រាប់ក្រុមហ៊ុនតូចៗនិងមធ្យមនាពេលបច្ចុប្បន្ន។ កុំស្ទាក់ស្ទើអី្វ ទំនាក់ទំនង និងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ឥឡូវនេះដើម្បីភាពរីកចម្រើនរបស់អ្នក៕
-
អបអរសាទរ! ពេទ្យធ្មេញ ខ្វលីធូស បើកពេលផ្ទុះកូវីដប៉ុន្តែមនុស្សទៅច្រើន មានមូលហេតុ
មន្ទីរពេទ្យព្យាបាលមាត់-ធ្មេញ១កន្លែងដែលមានឈ្មោះថា ខ្វលីធូស បានដែលទើបតែបើកថ្មីនៅពាក់កណ្តាលខែមីនាកន្លងទៅនេះ ក្នុងពេលដែលរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែមិនត្រឹមតែមិនបិទដំណើរការនោះទេ ហើយថែមទាំងចំណេញទៀតផង។ មានហេតុផលដែលអាចពន្យល់ថាហេតុអ្វីបានជាអតិថិជនជឿទុកចិត្ត មន្ទីរពេទ្យដែលមានអាសយដ្ឋាននៅលើផ្លូវ៦០៨ ម្តុំរង្វង់មូលទួលគោកមួយនេះ។ ទណ្ឌបណ្ឌិត ជាង ម៉េងជូ ប្រធានគ្រប់គ្រងមន្ទីរពេទ្យ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាលកូវីដនេះ មនុស្សជាច្រើនត្រូវការសេវាព្យាបាលប៉ុន្តែគ្មានស្ថាប័នណាហ៊ានបើកព្យបាលនោះឡើយ ហើយអតិថិជនក៏មិនហ៊ានទទួលសេវាដែរព្រោះកត្តាអនាម័យនិងបារម្ភពីការឆ្លង ប៉ុន្តែ ខ្វលីធូស ធ្វើបាន និងយល់យ៉ាងច្បាស់ពីលទ្ធភាពនៃការឆ្លងរបស់មេរោគកូវីដ១៩ ដូចនេះការអនុវត្តគោលការណ៍អនាម័យនិងការទប់ស្កាត់ការរីករាលដាលគឺជាមូលហេតុធំបំផុត។ ហេតុដូចនេះហើយទើបធ្វើឱ្យអតិថិជនមិនខ្លាចការឆ្លង និងចម្លងហើយទុកចិត្តខ្វលីធូស។ មន្ទីរពេទ្យលោកស្រីសម្រេចទទួលភ្ញៀវត្រឹម១០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះបើទោះណាមានការណាត់ជួបជាច្រើនក៏ដោយ ហើយមានចំណូលរាប់ពាន់ដុល្លារថែមទៀតផង។ លោកស្រីបានប្រាប់ពីមូលហេតុដែលធ្វើឱ្យអតិថជនទុកចិត្តនិងទទួលយកសេវាក្នុងគ្រាលំបាកនេះ គឺ១ថ្ងៃបាញ់ថ្នាំសម្លាប់មេរោគ១២ដងពោលគឺមុនចាប់ផ្តើមទទួលភ្ញៀវចូលត្រូវបាញ់សំអាតដោយអាកុលរួចហើយ ហើយរាល់បញ្ចប់ពិនិត្យភ្ញៀវម្នាក់ៗត្រូវបាញ់សម្អាតរាល់លើកដែលធ្វើឱ្យយើងច្បាស់ក្នុងចិត្តថាគ្មានការឆ្លងនៅនឹងកន្លែង ហើយទីតាំងស្អាតនិងអនាម័យដែលភ្ញៀវចង់បាន។ លោកស្រីបន្ត៖ «ហេតុដូចនេះហើយបានជា១ថ្ងៃយើងកំណត់យកតែ១០នាក់ព្រោះការងារសំអាតត្រូវធ្វើច្រើន»។ បន្ថែមពីនេះ ទណ្ឌបណ្ឌិត ហេង ស្រីនិចដែលជាអ្នកជំនាញមួយរូបទៀត បានឱ្យដឹងថា ការវាស់សីតុណ្ហភាពរាល់បុគ្គលិក ទន្តសាស្ត្រទាំងអស់ និងអ្នកជំងឺត្រូវធ្វើជាប្រចាំហើយបើលើសពី៣៧.៥ អង្សារសេពួកគេនឹងមិនត្រូវអនុញ្ញាតឲ្យចូលក្នុងបរិវេណមន្ទីរព្យាបាលទ្បើយ។ ដោយឡែក បុគ្គលិកដាច់ខាតត្រូវពាក់ ម៉ាសនិងស្រោមដៃ។ ទ្វា តុ កៅអីនិងសម្ភារផ្សេងៗត្រូវបានសម្អាតជាប្រចាំជាមួយទឹកសម្លាប់មេរោគ។ នេះគឺជាវិធានការអនាម័យ សំអាតចាំបាច់ដែលមន្ទីរពេទ្យបានដាក់ចេញជាកំហិតដើម្បីធានាថាមន្ទីរពេទ្យគ្មានមេរោគ ហើយបង្កើតទំនុកចិត្តដល់អតិថិជនព្រោះថាគ្មានស្ថាប័នណាហ៊ានព្យាបាលនៅពេលកូវីដកំពុងវាយលុកខ្លាំងដូចនេះទេ ហើយក៏គ្មានអតិថិជនណាដែលហ៊ានមកទទួលសេវាដែរក្នុងស្ថានការណ៍ដ៏លំបាកនិងមិនច្បាស់លាស់មួយនេះ។ លោកស្រីបានបន្តថា៖”អ្វីដែលធ្វើឱ្យខ្វលីធូសអាជីវកម្មក្មេងខ្ចីប៉ុន្តែទទួលបានការគាំទ្រនោះគឺ គុណតម្លៃនៃមន្ទីរពេទ្យ១នេះ គឺមិនគិតតម្លៃបន្ថែមលើអតិថិជនបើទោះណាត្រូវចំណាយលើឧបករណ៍និងសម្ភារៈដែលត្រូវសម្អាតជាប្រចាំ ហើយបញ្ចុះតម្លៃ១០%ទៅ៥០%ជូនពលរដ្ឋលើសេវាទាំងអស់ក្នុងពេលកូវីដនេះព្រោះជាពេលដែលពលរដ្ឋកំពុងប៉ះពាល់ចំណូល”។…
-
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យការសាងសង់ព្រលានយន្តហោះខ្នាតយក្ស
លោក ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី០៣ ខែមិថុនានេះ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ។ សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញលំដាប់ពិភពលោកនេះមានផ្ទៃប្រមាណ៥ពាន់ហិកតា ហើយប្រើប្រាស់ថវិកាចំនួន១៥០០លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) របស់លោក ឧកញ៉ាពុង ឃាវសែ។ លោក ពុង ឃាវសែធ្លាប់បញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ អាចនឹងរួចរាល់នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។ ប៉ុន្តែដោយសារការាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យដំណើរការសាងសង់មានភាពយឺយ៉ាវ គិតត្រឹមពេលនេះ ព្រលាន្តយន្តហោះគឺដំណើរការបានត្រឹមតែ៣០%ប៉ុណ្ណោះ។ ឧកញ៉ាពុង ឃាវសែ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោកដែលធំជាងអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិនសព្វថ្ងៃ ប៉ុន្តែតូចជាងអាកាសយានដ្ឋាន Chicago O’Hareរបស់អាមេរិក ។ ឧកញ៉ា ឃាវសែបន្តថា អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ ២០៣០ និង៣០លាននាក់នៅឆ្នាំ ២០៥០។ អ្នកឧកញ៉ាបញ្ជាក់ទៀតថា ព្រលានយន្តហោះភ្នំពេញថ្មី នឹងលើកមុខមាត់ដល់ប្រទេសកម្ពុជាទាំងក្នុងវិស័យអាកាសចរណ៍ ទាំងក្នុងវិស័យពាក់ព័ន្ធនានា…