Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • កោះកុង៖ ពីក្រទៅមាន! គម្រោង​វិនិយោគមាន​៤១​ មានទឹកប្រាក់៧ពាន់លានដុល្លារ

    អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានថ្លែងថា កោះកុងមានគម្រោងទាំងអស់ចំនួន៤១គម្រោងដែលមានទឹកប្រាក់៧ពាន់លានដុល្លារ។ គម្រោងទាំងនោះ គម្រោងវិនិយោគវិស័យទេសចរណ៍មានច្រើនជាងគេគឺ​១៨គម្រោង។ ដោយឡែកគម្រោងវិស័យឧស្សាហកម្មនិងសិប្បកម្មមាន១២គម្រោង។ គម្រោងវិនិយោគលើវិស័យ ឧស្សាហកម្ម និងកសិ ទេសចរណ៍ ចំនួន៦គម្រោង ហើយចុងក្រោយគឺគម្រោងវិនិយោគលើធនធានរ៉ែ និងថាមពល។ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថាដោយសារទំហំទឹកប្រាក់នៃការវិនិយោគ និងសកម្មភាពទាំងនេះហើយបានធ្វើឱ្យខេត្តកោះកុងដែលធ្លាប់តែជាខេត្តដាច់ស្រយាលមួយនេះ មានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយមានកំណើនចំណូលពលរដ្ឋកើនជិត២០០០ដុល្លារក្នុងមួយឆ្នាំ៕

  • អភិបាលខេត្តកោះកុង៖ ព្រលានយន្តហោះ តារាសាគរ សម្រេចបាន៦០ ភាគរយ

    អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី១១ ខែមិថុនានេះ បានអះអាងសថា ព្រលានយន្តហោះ តារាសាគរ សម្រេចបាន៦០ ភាគរយ ហើយអាចនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១។ ព្រលានយន្តហោះដែលអន្តរជាតិបានចោទថាជាព្រលានយន្តហោះរបស់រដ្ឋាភិបាលចិនប្រើដើម្បីប្រើប្រាស់សម្រាប់មូលដ្ឋានទ័ពអាកាសរបស់ចិន។ ទន្ទឺមនឹងនេះ លោកជំទាវក៏បានបដិសេធផងដែរថា ព្រលានយន្តហោះមិនមានមែនជារបស់ចិននោះដែរគឺប្រើប្រាស់សម្រាប់វិស័យឯកជនតែប៉ុណ្ណោះ។

  • មានគន្លឹះដោះស្រាយបញ្ហារកស៊ីពេលកូវីដឬនៅ? អ្នកជំនាញប្រាប់

    ភាពជាប់គាំងអាជីវកម្មក្នុងសម័យកាល COVID-19 ធ្វើឱ្យបងប្អូនពិបាករកដំណោះស្រាយ និងមិនប្រាកដថានឹងធ្វើដំណើរទៅមុខទៀតដោយរបៀបណាមែនឬ? ជាការពិតណាស់ COVID-19 ធ្វើឱ្យសេដ្ឌកិច្ចរបស់ពិភពលោកមានភាពតានតឹង ហើយបានជះឥទ្ធិពលដល់កម្ពុជាក្នុងវិស័យមួយចំនួនធំ ជាហេតុធ្វើឱ្យ ម្ចាស់អាជីវកម្មស្ទើតែទាំងអស់ជួបបញ្ហាដោយសារវិបត្តិនេះ។ ដូច្នេះហើយបានជា HOME-DUCATION បើកវគ្គសិក្សាពិសេស “គន្លឹះដោះស្រាយបញ្ហាអាជីវកម្មនិងបង្កើតឱកាសក្នុងសម័យ COVID-19” ដើម្បីស្វែងរកច្រកចេញពីវិបត្តិដ៏ធ្ងន់ធ្ងរនេះ ហើយអាចឈានទៅបង្កើតឱកាសថ្មីៗដែល COVID-19 នាំមកជាមួយ។

  • សេដ្ឋីម្ចាស់ក្រុមហ៊ុនវឌ្ឍនៈបង្កើត រោងចក្រស្រាបៀរដែលមានតម្លៃ​៨៧លានលើផ្ទៃដី១០០០ហិកតា

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែមិថុនានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុនវឌ្ឍនៈរបស់សេដ្ឋីខ្មែរដែលជាម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ( Vattanac )លោកជំទាវឈុន លាង និងលោកឧកញ៉ា សំ អាន ដើម្បីសាងសង់រោងចក្រផលិតស្រាបៀរថ្មីមួយទៀតក្នុងប្រទេស។ ក្រុមហ៊ុនស្រាបៀរថ្មីនេះមានឈ្មោះ “VATTANAC BREWERY CO., LTD.”ដែលគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងនោះគឺស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គឺដែលមានផ្ទៃដី១០០០ហិកតាដែលកំពុងចាក់បំពេញខ្សាច់។ ទឹកប្រាក់នៃការវិនិយោគមានចំនួន ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចអនុញ្ញាតឱ្យ“BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD.” បើកដំណើរការផងដែរដែលគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង៕  

  • វៀតណាមជំរុញសហគ្រាសក្នុងស្រុកត្រូវស្វែងយល់ពីកិច្ចព្រមព្រៀងសេរីអឺរ៉ុបដើម្បីទាញប្រយោជន៍

    រដ្ឋមន្រ្តីពាណិជ្ជកម្ម​ និងឧស្សាហ៏កម្មរបស់វៀតណាម បានស្នើឱ្យសហគ្រាសខ្នាតតូច និងមធ្យមត្រូវស្វែងយល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយអឺរ៉ុបដើម្បីទាញប្រយោជន៍ចេញពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ។ រដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាមថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឱ្យមានទីផ្សារសេរី និងការធ្វើកំណែទម្រង់កិច្ចការរដ្ឋបាល ស្ថាប័ន និងគោលនយោបាយដែលអឺរ៉ុបនឹងកាត់ពន្ធនាំចូលចំនួន៨៥.៦​ភាគរយ ខណៈដែលអឺរ៉ុបគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមដែលទំហំស្មើនឹង៧០.៣ភាគរយ។ បន្ថែមពីនេះ ក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាតាំងពីពាក់កណ្តាលឆ្នាំមុន បានអនុញ្ញាតឱ្យរាល់ការនាំចេញទៅអឺរ៉ុបនឹងមានអត្រាពន្ធ ០ភាគរយក្នុងរយៈពេល ៧ឆ្នាំ។ ក្នុងឱកាសដ៏ធំនេះ រដ្ឋមន្ត្រីវៀតណាម​ បានមើលឃើញពីបញ្ហាប្រឈមរបស់សហគ្រាសខ្នាតតូចនិងមធ្យមរបស់វៀតណាមគឺ កត្តាគុណភាពផលិតផលក្នុងស្រុក។​ ដោយឡែក ប្រធានក្រុមសហគ្រាសខ្នាតតូច និងមធ្យមរបស់វៀត មានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងនេះ ក៏ប៉ុន្តែក៏បានសំដែងក្តីបារម្ភទៅលើកត្តាបច្ចេកវិទ្យា និងការប្រកួតប្រជែងផលិតក្នុងស្រុករបស់អឺរ៉ុបព្រោះកង្វះខាតចំណេះដឹង ពត៌មាន និងបទបញ្ញាតិនានាដែលជាតម្រូវការរបស់អឺរ៉ុប។ កិច្ចព្រមព្រៀងទីផ្សារសេរីអឺរ៉ុប និងវៀតណាមនឹងត្រូវអនុម័តដោយរដ្ឋសភានៅថ្ងៃ ៨ ខែមិថុនា និងត្រូវចូលជាធរមាននៅខែកក្កដា ឆ្នាំ ២០២០៕  

  • ខេត្តព្រះសីហនុ៖ ផែសមុទ្រទឹកជ្រៅរបស់កម្ពុជាដំណាក់កាលទី១នឹងបញ្ចប់នៅឆ្នាំ២០២៤

    កម្ពុជានឹងបញ្ចប់កសាងផែទឹកជ្រៅដំណាក់កាលទី១នៅឆ្នាំ២០២៤ដោយសហការជាមួយជប៉ុន។ នេះគឺជាការបញ្ជាក់ពីលោកគួច ចំរើន អភិបាលខេត្តព្រះហនុនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ។ ហើយរដ្ឋាភិបាល និងរដ្ឋាភិបាលជប៉ុន នឹងបន្តកសាងដំណាក់កាលទី ២ និង៣ ដែលមានជម្រៅរហូតដល់ ១៨ ម៉ែត្រនៅឆ្នាំ ២០២៨ដែលមានន័យថានាវា ៩៧% នៅលើសកលលោកអាចចូលចតនៅផែព្រះសីហនុរបស់កម្ពុជាបាន។រដ្ឋាភិបាលមានសុទិដ្ឋិនិយមខ្ពស់ចំពោះវឌ្ឍនភាពមួយនេះ បើទោះបីជារយៈពេលនៅឆ្ងាយក៏ដោយ៕

  • អាល្លឺម៉ង់ផ្តល់ជំ​នួយឥតសំណង​១៤,៦លានដុល្លារ​ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច

    នៅថ្ងៃទី៩ ខែមិថុនានេះ រដ្ឋាភិបាលអាល្លឺម៉ង់ បាន​ផ្តល់ជំនួយឥតសំណង១៤,៦លានដុល្លារអាមេរិកមកដល់កម្ពុជាដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចដោយផ្តោតលើវិស័យសំខាន់ៗចំនួន៤។ នេះជាជំនួយបច្ចេកទេសស្តីពី​កិច្ច​សហប្រតិបត្តិការបច្ចេកទេស​ឆ្នាំ២០១៩រវាងប្រទេសទាំងពីរដែលចុះហត្ថលេខាដោយទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក Christian Berger ឯកអគ្គ​រដ្ឋ​ទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា។ គម្រោងទាំង៤ រួម​មាន ៖ ១) ការ​កំណត់​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ, ២) ការ​គាំពារ​សុខភាព​សង្គម, ៣) ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង ៤) មូល​និធិ​សម្រាប់​ការ​សិក្សា និង​អ្នក​ឯកទេស ។ គម្រោង​ទាំង​នេះ​នឹង​អនុវត្ត​ដោយ​ទីភា្នក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បចេ្ចកទេស​ប្រចាំ​នៅកម្ពុជា (GIZ) និង​ក្រោម​កិច្ច​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៕

  • មានក្រុមហ៊ុន៤បោះទុនវិនិយោគថ្មីបង្កើតការងារជាង៤០០០កន្លែង

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័តឱ្យក្រុមហ៊ុន​ឱ្យក្រុមហ៊ុន៤បោះទុនវិនិយោគនៅកម្ពុជាដែលបង្កើតការងារបានចំនួន៤០៦៥កន្លែងដែលមានទឹកប្រាក់វិនិយោគ៦២.៤លានដុល្លារ។ ក្រុមហ៊ុនទី១មានឈ្មោះថា ១-“HUA TE BANG (CAMBODIA) CO., LTD.ជាក្រុមហ៊ុនរោងចក្រផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។ ក្រុមហ៊ុនទី២ មានឈ្មោះថា “PRINTX GP (CAMBODIA) FACTORY CO., LTD.” ជារោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។​ ក្រុមហ៊ុនទី៣ មានឈ្មោះថា “DIZE (CAMBODIA) NONG YE FAZHAN CO., LTD.” ជាកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩០០កន្លែង។ និងទី៤ ជាក្រុមហ៊ុន…

  • អាថ៌កំបាំងសហគ្រិន អត្ថន័យនៃអាជីវកម្មថា ៖ អ្នកផ្គត់ផ្គង់ប្រៀបដូចជាឬនៃដើមឈើ បុគ្គលិកដូចជាដើម អតិថិជនប្រៀបដូចជា មែកនៃដើមឈើ

    អាថ៌កំបាំងសហគ្រិន  អត្ថន័យនៃអាជីវកម្មថា ៖ អ្នកផ្គត់ផ្គង់ប្រៀបដូចជាឬនៃដើមឈើ  បុគ្គលិកដូចជាដើម  អតិថិជនប្រៀបដូចជា មែកនៃដើមឈើ
  • ក្រសួងប្រាប់សហគ្រាសវិស័យទេសចរណ៍ស្តីពីការលើកលែងបង់កម្រៃបន្តអាជ្ញាបណ្ណឆ្នាំ​២០២១ដើម្បីលើកទឹកចិត្ត

    ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមិថុនានេះ បានជូនដំណឹងស្ដីពីការអនុវត្តវិធានបន្ថែមរបស់រាជរដ្ឋាភិបាល លើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។ នៅក្នុងនោះមានចំនួន៤ចំណុចធំៗ​ ទី១៖លើកលែងការបង់ពន្ធ ចំពោះអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ 2021 ចំពោះអាជ្ញាប័ណ្ណទេសចរណ៍ដែលស្ថិតក្នុងសុខភា​ពហើយការលើកលែងនេះ គឺនឹងត្រូវអនុវត្តចាប់ពីដើមខែមករារហូតដល់បំណាច់ខែធ្នូឆ្នាំ​២០២១។ ទី២ រក្សាការបង់កម្រៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទចំពោះអាជីវកម្មទេសចរណ៍ដែលបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មីឬបន្តក្នុងឆ្នាំ ២០២០ និងស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីសម្រាប់ឆ្នាំ ២០២១។ ទី៣ រក្សាការបង់កម្រៃសេវាសាធារណៈ ចំពោះការស្នើសុំចំណាត់ថ្នាក់សេវាទេសចរណ៍គ្រប់ប្រភេទ ទី៤ រក្សាការអនុវត្ត ការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍ដែលហួសសុពលភាពអាជ្ញាប័ណ្ណទេសចរណ៍ និងអាជីវកម្មដែលបានប្រព្រឹត្តខុសបទល្មើសផ្សេងៗ ស្ដីពីការផ្ដល់សេវាសាធារណៈ។ ការចេញវិធានការនេះគឺដើម្បីជាការលើកទឹកចិត្តដល់សហគ្រាសវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយវិធានការនេះ ក៏ជាវិធានការជុំទី៤របស់រដ្ឋាភិបាលផងដែរ៕