-
Facebookបាត់ចំណូល៦០ពាន់លានក្នុងរយៈពេល២ថ្ងៃដោយក្រុមហ៊ុនធំផ្អាកពាណិជ្ជកម្ម
ក្នុងរយៈពេល២ថ្ងៃតម្លៃភាគហ៊ុនហ្វេសប៊ុកបានធ្លាក់១% ដែលស្មើនឹង៦០ពាន់លានដុល្លារដែលពីការផ្អាកផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនធំៗ។ អ្នកជំនាញថា ការផ្អាកផ្សាយពាណិជ្ជកម្មនេះ មិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ហ្វេសប៊ុកនោះទេ ត្បិតអីហ្វេសប៊ុកមានអ្នកផ្សព្វផ្សាយចំនួន៨លាន។ ហ្វេសប៊ុកបានដាក់គោលការណ៍ថ្មីដើម្បីហាមឃាត់ការបង្ហោះសារដែលអសារស ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សហ្វេសប៊ុកបានធ្លាក់១% កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីម្ចាស់ពាណិជ្ជកម្ម ដូចជាក្រុមហ៊ុន Starbucks, PepsiCo, Coca-Cola,និង Unilever បានផ្អាកការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធសង្គមដ៏មានឥទ្ធិពលមួយនេះ។ បើតាមការបញ្ជាក់ផ្លូវការ ការផ្អាកផ្សាយរបស់ក្រុមហ៊ុនអាមេរិកធំៗនេះ បានធ្វើប៉ះពាល់ចំណូលជាប្រចាំរបស់ហ្វេសប៊ុកចំនួន៦០ពាន់លានដុល្លារអាមេរិកដែលស្មើនឹង១%នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន។ និន្នាការនឹងបន្តធ្លាក់ចុះក្នុងរង្វង់ជាង៨%។ អ្នកជំនាញទីផ្សាររបស់អាមេរិក លោក Daniel Salmonបានអះអាងថា ការផ្អាកផ្សាយពាណិជ្ជកម្មនេះ មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលហ្វេសប៊ុកនោះទេ ខណៈក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ មានអ្នកផ្សព្វផ្សាយពាណិជ្ជកម្មរហូតដល់៨លានឯណោះ។ យ៉ាងណាក៏ដោយ ហ្វេសប៊ុកបានចេញគោលការភ្លាមៗដើម្បីប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយហ្វេសប៊ុកនឹងបង្កើនការផ្សាយពាណិជ្ជកម្មឱ្យទៅដល់អតិថិជនជាមួយនឹងព័ត៌មានកាន់តែលំអិត ហើយនឹងលុបចោលពាក្យពេចន៍ដែលដែលអសរស់ ពីអ្នកប្រើ និងអ្នកនយោបាយផងដែរដែលបានបំពានស្តង់ដារបស់ខ្លួន។ មួយវិញទៀត ហ្វេសប៊ុកនឹងធានាឱ្យកាន់តែប្រសើរលើសារដែលបង្ហោះទាំងឡាយឱ្យកាន់តែតែមានតម្លៃនិងខ្លឹមសារល្អៗ៕
-
លោកបូរីផ្តាំ បើរកស៊ីផង ធ្វើការឱ្យគេផង មិនមានជំនាញលើហ្នឹងទៀត យកល្អកុំអី
-
ផ្លូវការ!!ព្រលានយន្តហោះភ្នំពេញថ្មីសម្រេចបានត្រឹមតែ៥%ប៉ុណ្ណោះមិនមែន៣០%ទេ
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាដែលជាប្រធានគណៈកម្មការជាតិជំរុញការសាងសង់ បានអះអាងថាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសម្រេចបានត្រឹមតែ៥%ប៉ុណ្ណោះ។ នេះគឺជាការបញ្ជាក់ពីរដ្ឋមន្ត្រីជា សុផារ៉ានៅថ្ងៃទី២២នេះ ក្នុងពេលដែលលោកឡើងថ្លែងរាយការណ៍ក្នុងពេលនាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យនៅការដ្ឋានផ្ទាល់។ ឧកញ៉ាពង់ ឃាវសែ តំណាងឱ្យក្រុមហ៊ុនសាងសង់បានអះអាងថា ដំណាក់កាលទី១នេះ ការសាងសង់បានត្រឹមតែ៥%ប៉ុណ្ណោះដែលសាងសង់លើការឃួងគ្រឹះ ការចាក់ដីបង្ហាប់ ការរចនាប្លង់ ការសាងសង់កន្លែងទទួលភ្ញៀវ និងការប្រឹក្សា ដែលចំណាយអស់ទឹកប្រាក់១២០លានដុល្លារ ហើយក្រុមហ៊ុនត្រូវចំណាយ២០៨លានដុល្លារបន្ថែមទៀតដើម្បីការសាងសង់ដល់ចុងឆ្នាំ២០២០នេះ។ ឧកញ៉ាពង់ ឃាវសែ បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនប្រើប្រាស់កម្មករ១២០០នាក់ហើយនឹងត្រូវការ២០០០០នាក់បន្ថែមទៀតដើម្បីបញ្ចប់ការសាងសង់ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។ ពេលនោះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ចំនួន១៣លាននាក់ក្នុងមួយឆ្នាំ។ ដោយឡែកដំណាក់កាលទី២គឺនឹងបញ្ចប់នៅឆ្នាំ២០៣០ដែលអាចទទួលបានភ្ញៀវ៣០លាននាក់ ហើយ៥០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៥០។ ឧកញ៉ាពង់ ឃាវសែ បានសង្កត់ធ្ងន់ថា បើទោះបីមិនទាន់មានការវិនិយោគពីខាងក្រៅក៏ដោយ ក៏ក្រុមហ៊ុនសាងសង់សន្យាមិនឱ្យយឺតពេលនៃការសាងសង់នោះទេ។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ មានបណ្តោយជាង៦គីឡូ និងទទឹងជាង៤គីឡូ២០០ម៉ែត្រ ដែលមានផ្ទៃដីសរុបមាន២៦០០ហិកតា៕
-
នាយករដ្ឋមន្ត្រី៖ ព្រលានពោធិ៍ចិនតុងនឹងប្រើប្រាស់ជាមូលដ្ឋានទ័ពអាកាស
សម្តេចហ៊ុន សែន នៅថ្ងៃទី២២ ខែមិថុនានេះ បានអះអាងថាក្រោយការដាក់សម្ពោធព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលមានទីតាំងនៅខេត្តកណ្តាល និងតាកែវនៅឆ្នាំ២០២៣នោះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញនាពេលបច្ចុប្បន្ននឹងប្រែក្លាយជាព្រលានយន្តហោះសម្រាប់មូលដ្ឋានកងទ័ពជើងអាកាស ហើយក្រៅពីនេះ ព្រលាន្តនេះនឹងក្លាយជាកន្លែងសម្រាប់ការដឹកឥវ៉ាន់ពីក្រៅប្រទេស និងជាទីកន្លែងបដិសណ្ឋារកិច្ចរបស់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំបរទេស និងជាទីកន្លែងសម្រាប់បម្រើដល់យន្តហោះវិស័យឯកជន(Privat Jet)។ ក្រៅពីនេះ វាគឺជាកន្លែងសម្រាប់ទទួលការផ្ញើរយន្តហោះពីបណ្តាប្រទេសផ្សេងៗ។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងសាងសង់ព្រលាន្តហោះខ្នាតអន្តរជាតិចំនួន៣គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលកំពុងសាងសង់ និងព្រលាន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុដែលកំពុងស្ថាបនា៕
-
កសាងព្រលានយន្តហោះថ្មី៖ ១ថ្ងៃចំណាយជាង១លានដុល្លារ
ឧកញ៉ាពង់ ឃាវសែ តំណាងភាគីសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខ្នាតយកដែលលានសន្ធឹងជាង២៥០០ហិកតាខាងត្បូងរាជធានីភ្នំពេញ បានអះអាងថា១ថ្ងៃត្រូវចំណាយទឹកប្រាក់ ១,១៥លានដុល្លារសម្រាប់ការសាងសង់ចាប់ពីខែកក្កដានេះតទៅ។ នេះគឹជាការអះអាងថាក្នុងពេលដែលសម្តេចនាយករដ្ឋមន្ត្រី បានចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅថ្ងៃទី២២ ខែមិថុនាឆ្នា២០២០។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។បើតាមការបញ្ជាក់ពីសម្តេចនាយករដ្ឋមន្ត្រី ក្រុមហ៊ុនត្រូវការកម្មករប្រមាណជាង២ម៉ឺននាក់សម្រាប់ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គិតមកដល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានសម្រេច៥%។
-
រដ្ឋបាលរាជធានីគ្រោងស្ថាបនាស្ពានឆ្លងផ្លូវ២៥ទីតាំងបន្ថែមដើម្បីអ្នកថ្មើរជើង
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងសទី១៥ ខែមិថុនានេះ បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។ ការថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងនៅពេលដែលលោក បានចុះត្រួតពិនិត្យការស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ។ លោកបញ្ជាក់ថា៖ “ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ”។ លោកថា គម្រោងនេះ ដើម្បីឆ្លើយតបនឹងកំណើនរបស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យនឹងការរកស៉ី និងធ្វើការផ្សេងទៀតមានសរុបប្រមាណជាង ៣លាននាក់។ គិតមកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានឆ្លងផ្លូវចំនួន៣កន្លែង ក្នុងនោះរួមមាន៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង៕
-
ស្ពានរំលងផ្លូវផ្សារដើមគរនឹងដាក់ឱ្យដំណើរការដើមខែកក្កដា- ៩៥%សម្រេច
ស្ពានរំលងផ្លូវផ្សារដើមគរសម្រេចបាន៩៥ភាគរយនេះគឺជាការអះអាងរបស់ក្រុមហ៊ុនSpacemediaCo,Ltdដែលទទួលការសាងសង់។ ការបញ្ជាក់នេះគឺធ្វើឡើងនៅពេលដែលអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ចុះទៅពិនិត្យ។ ក្រុមហ៊ុនបញ្ជាក់ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា ៩៥ភាគរយហើយពោលនៅសល់តែការក្រាលកំរាលថ្មើជើង ការសម្អាត ការតុបតែងការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ ៣សប្តាហ៍ទៀត៕
-
រដ្ឋមន្ត្រីកសិកម្មជំរុញក្រុមហ៊ុនងាកមកកែច្នៃជាក្រដាសនៅខ្មែរជំនួយការនាំចេញវិញ
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានស្នើឲ្យម្ចាស់ក្រុមហ៊ុនវិនិយោគបង្កើតកសិដ្ឋានដាំកូនឈើ និងដំណាំឧស្សាហកម្ម(ដើមប្រេងខ្យល់) ងាកមកបង្កើតរោងចក្រកែច្នៃនិងផលិតក្រដាសនៅកម្ពុជាជំនួសការដឹកជញ្ជូនវត្ថុធាតុដើមទៅប្រទេសថៃដើម្បីផលិតក្រដាស។ ការស្នើរបស់រដ្ឋមន្ត្រី គឺធ្វើឡើងនៅពេលដែលលោកបានចុះពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុនមួយនៅខេត្តបន្ទាយមានជ័យ។ លោក រដ្ឋមន្ត្រីបាន លើកទឹកចិត្តនិងគាំទ្រឲ្យក្រុមហ៊ុនពង្រីកការដាំឈើលើផ្ទៃដីដែលមានស្រាប់និងធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងស្រុកឬជាមួយកសិករដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងគាំទ្រ ការកែច្នៃវត្ថុធាតុដើមដែលជាឈើដាំនៅក្នុងស្រុក តាមរយៈការអនុវត្តកិច្ចសន្យា លក្ខណៈចំការជាមួយនឹងប្រជាពលរដ្ឋជាដើម។ លោករដ្ឋមន្ត្រី បានគួរបញ្ជាក់ថា ការកែច្នៃ ឈើដាំនៅក្នុងប្រទេសនេះ គឺនឹងជួយបង្កើតឱកាសការងារ ក៏ដូចជាបង្កើតប្រាក់ចំណេញបន្ថែមទៀតទៅដល់ក្រុមហ៊ុនផងដែរ ដោយមិនចាំបាច់ដឹកជញ្ជូនទៅកាន់ប្រទេសជិតខាងដើម្បីផលិតនោះទេ។ ក្នុងដំណើរការ ចុះពិនិត្យទីតាំងក្រុមហ៊ុនឈើដាំនេះ តំណាងរបស់ក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនាំចេញតែផលិតផលពាក់កណ្តាលសម្រេចគឺយកចំណិតឈើទៅផលិតក្រដាសនិងថាមពេលនៅប្រទេសថៃប៉ុណ្ណោះ៕
-
សម្រស់ខេត្តកែបដែលអ្នកទេសចរមិនអាចមើលរំលងបាន
ខេត្តកែបជាខេត្តប្រកបដោយសក្តានុពលនិងជាទីចំណាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តទេសភាពសមុទ្រ។ខេត្តកែបមានផ្ទៃសមុទ្រធំល្វឹងល្វើយ ផ្ទៃទឹកខៀវស្រងាត់ ខ្យល់ផាត់ត្រជាក់កាយាដែលភ្ញៀវទេសចរណ៍ទាំងឡាយនឹងបានរសាយអារម្មណ៍ភាពតានតឹងជាក់ជាពុំខាន នៅពេលឈានជើងទៅដល់តំបន់សមុទ្រធម្មជាតិស្រស់បំព្រងនៃខេត្តជាប់សមុទ្រមួយនេះ។ នៅពេលឈានជើងចុះឆ្នេរខ្សាច់វែងអន្លាយ និងខ្យល់បក់ផាត់តិចៗមកប៉ះនឹងរាងកាយទើបយើងដឹងថាហេតុអ្វីបានជាមនុស្សភាគច្រើននិយាយថា កែបគឺជាសមុទ្រស្ងប់ស្ងាត់។នៅតាមឆ្នេរ រលកសមុទ្របោកបក់តិចៗជាងនៅកន្លែងដទៃ ហើយយើងស្ទើរតែមិនចង់ជឿថា នេះគឺជាឆ្នេរសមុទ្រ។ នៅថ្ងៃរសៀលបន្ដិច អ្នកអាចចេញទៅឆ្នេរ គយគន់បណ្ដាទូកនេសាទត្រីតូចធំ ឬទូកដឹកអ្នកទេសចរណ៍ចុះឡើងទៅកាន់កោះ ហាប់បីដូចជាពិធីអ្វីមួយដែលមានការជួបជុំគ្នា។សមុទ្រកែប គឺជាជម្រើសមួយដ៏អស្ចារ្យសម្រាប់ការដំណើរកំសាន្ដនាថ្ងៃឈប់សំរាកពីការងារ៕
-
អឺរ៉ុបផ្តល់ជំនួយ និងកម្ចី៥០០លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ
សហភាពអឺរ៉ុបបានកៀគរថវិកចំនួន៥០០លានដុល្លារ ជាជំនួយឥតសំណងនិងប្រាក់កម្ចីដល់កម្ពុជាំដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។ សហភាពអឺរ៉ុបបានបញ្ជាក់ថា ជំនួយនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ដើម្បីការពារក្រុមដែលងាយរងគ្រោះជាងគេ និងដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមសេដ្ឋកិច្ចដែលកើតឡើងដោយសារវិបត្តិដែលបង្កឡើងដោយវីរុសកូរ៉ូណានិងត្រៀមខ្លួនស្ដារឡើងវិញ។ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “ការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព។ ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជាក្នុងពេលវេលាដ៏សែនពិបាកនេះ ហើយ ធ្វើការងាររួមគ្នាដើម្បីធានាឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងរឹងមាំ។ ការគាំទ្រដែលដៃគូអឺរ៉ុបផ្ដល់ដល់ប្រទេសកម្ពុជា ផ្ដោតលើអាទិភាពសំខាន់ៗចំនួនបី៖ ទី១ វិស័យសុខាភិបាល គឺអឺរ៉ុបនឹងគាំទ្រនិងការបង្កើនសមត្ថភាពស្រាវជ្រាវ និងការធ្វើតេស្តនៅក្នុងប្រទេសកម្ពុជា និងគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។ ទី២ ការបង្កើនមុខរបរចិញ្ចឹមជីវិត និងការងាររបស់អ្នកដែលងាយរងគ្រោះ។ ការគាំទ្រនេះ ធ្វើឡើងតាមរយៈកម្មវិធីគាំពារសង្គម អាហារូបករណ៍ ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ការផ្ដល់ជំនួយដល់ពលករ និងពលករទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មកស្រុកកំណើតវិញ។ និងទី៣គាំទ្រដល់ការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ។ ការគាំទ្ររបស់ក្រុមអឺរ៉ុប នឹងរួមចំណែកពង្រឹងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច ដែលក្នុងនោះរួមមានការវិនិយោគ សាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពល និងការស្ដារឡើងវិញ ដែលគិតគូរពីបរិស្ថាន៕