Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ​អង់គ្លេស​កំពុង​ព្យាយាម​ងើប​ចេញពី​វិបត្តិសេដ្ឋកិច្ច​ ​ដោយសារ​ការ​បិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    ​អង់គ្លេស​កំពុង​ព្យាយាម​ងើប​ចេញពី​វិបត្តិសេដ្ឋកិច្ច​ ​ដោយសារ​ការ​បិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    អង់គ្លេស​៖​ ​អង់គ្លេស​កំពុង​ព្យាយាម​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ ​បន្ទាប់ពី​ការ​ធ្លាក់ចុះ​នៃ​កំណត់​ត្រា​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ក្នុង​អំឡុង​ពេល​បិទ​ប្រទេស​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល់​ដាល​នៃ​ជម្ងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​ វិ​ស​័​យ​សេដ្ឋកិច្ច​របស់​អង់គ្លេស​បាន​កើន​ឡើង​ទាប​ជាងគេ​រំពឹង​ទុក​២​.​១​ភាគរយ​ ​នៅ​ក្នុង​ខែ​សីហា​ ​បើ​ធៀប​នឹង​ខែ​កក្កដា​កន្លងទៅ​ ​។​ ​សេដ្ឋកិច្ច​របស់​អង់គ្លេស​ ​ដែល​បាន​ធ្លាក់ចុះ​ជាង​ក្រុម​ប្រទេស​ ​G​7 ​ផ្សេងទៀត​ ​ក្នុង​អំឡុង​ខែ​មេសា​ ​ដល់​ខែ​មិថុនា​ ​មាន​អត្រា​៩​.​២​ភាគរយ​ ​ទាប​ជាង​ក​ម្រិ​ត​របស់​ខ្លួន​ ​នៅមុន​ពេល​ជំងឺ​ ​CO​V​I​D​-19 ​រាតត្បាត​រាលដាល​នៅ​អង់គ្លេស​ ​។​ ​ទន្ទឹមគ្នា​ ​សេដ្ឋកិច្ច​វិទូ​ក៏បាន​ព្រមាន​ដែរ​ថា​ ​សេដ្ឋកិច្ច​របស់​អង់គ្លេស​អាច​នឹង​ជួប​ឧបសគ្គ​នៅ​ក្នុង​កំណើន​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ ​ដោយសារ​ចំនួន​ករណី​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​បាន​ចាប់ផ្តើម​កើន​ឡើង​នៅ​ក្នុង​ខែកញ្ញា​កន្លងទៅ​ ​ហើយ​រដ្ឋាភិបាល​បាន​ឆ្លើយតប​ ​តាមរយៈ​ការ​រឹត​បន្តឹង​របស់​ខ្លួន​លើ​ប្រជាជន​ក្នុង​ការ​ជួបជុំគ្នា​ ​៕

  • ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់

    ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់
  • ​ការសិក្សា​របស់​ ​Visa​ ​បង្ហាញ​ពី​ឱកាស​នៃ​ការ​ទូទាត់ប្រាក់​តាមរយៈ​ទូរស័ព្ទ​ដៃ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

    ​ការសិក្សា​របស់​ ​Visa​ ​បង្ហាញ​ពី​ឱកាស​នៃ​ការ​ទូទាត់ប្រាក់​តាមរយៈ​ទូរស័ព្ទ​ដៃ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

    ​ភ្នំពេញ​៖​ ​ខណៈ​ដែល​អតិថិជន​ ​និង​បណ្តា​អាជីវកម្ម​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក​កាន់តែ​ងាក​ទៅ​រកការ​ទូទាត់​តាមរយៈ​ឌី​ជី​ថល​ក្នុង​កំឡុង​ពេល​មាន​ប្រឈមមុខនឹង​ជំងឺរាតត្បាត​ ​CO​V​I​D​-19 ​ក្រុមហ៊ុន​ ​Visa​ ​កំពុង​អំពាវនាវ​ដល់​ឧស្សាហកម្ម​ទូទាត់​ដើម្បី​ពន្លឿន​រក​ដំណោះស្រាយ​ទទួលយក​ការ​ទូទាត់​តាមរយៈ​ទូរស័ព្ទ​ដៃ​ដោយ​កា​រដាក់​ប៉ះ​ដើម្បី​បង់​ប្រាក់​ “​Tap​ ​to​ ​Phone​” ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​អាច​នាំឲ្យ​អាជីវកម្ម​ខ្នាត​មីក្រូ​ ​និង​ខ្នាត​តូច​កាន់តែ​ច្រើន​នឹង​ទទួលយក​បរិ​បទ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​។​ ​បច្ចេកវិទ្យា​ដាក់​ទូរស័ព្ទ​ប៉ះ​ដើម្បី​បង់​ប្រាក់​ “​Tap​ ​to​ ​Phone​” ​អាច​ឱ្យ​អ្នក​លក់​ទទួលយក​ការ​ទូទាត់​ដោយ​គ្មាន​ការទាក់ទង​ដោយ​ផ្ទាល់​ ​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​តាមដំណើរ​ការ​ប្រព័ន្ធ​ ​And​ro​i​d​ N​F​C-​enable​d​ ​smart​phone​s ​ដោយ​មិន​ចាំបាច់​ត្រូវ​ប្រើ​បុគ្គលិក​នៅ​បញ្ឈរ​គិត​ប្រាក់​ដើម្បី​ទទួលយក​ការ​ទូទាត់​នោះ​ទេ​ ​។​ ​ការស្រាវជ្រាវ​ថ្មី​ពី​ ​Visa​ ​បាន​រក​ឃើញ​ថា​អតិថិជន​ភាគច្រើន​ (​៥​៥​%) ​នៃ​អាស៊ី​ប៉ាស៊ីហ្វិក​ទំនងជា​ចូលចិត្ត​ប្រើការ​ទូទាត់​តាមរយៈ​កា​រដាក់​ទូរស័ព្ទ​ដៃ​ប៉ះ​ដើម្បី​បង់​ប្រាក់​ “​Tap​ ​to​ ​Phone​ ​payment​s” ​នេះ​ ​ទោះបីជា​បច្ចេកវិទ្យា​មិនទាន់​ទូលំទូលាយ​នៅ​ក្នុង​តំបន់​ក៏ដោយ​ ​។​ ​ការស្រាវជ្រាវ​នេះ​គួបផ្សំ​នឹង​ភាព​ពេញ​និយម​នៃ​ការ​ទូទាត់​តាមរយៈ​ ​contact​less​ ​នៅ​កម្ពុជា​ក្នុង​អត្រា​ជាង​ ​៤​២​% ​នៃ​ប្រតិបត្តិការ​ ​Visa​ ​កាត​ទាំងអស់​ ​បាន​បង្ហាញ​ថា​ការ​ទូទាត់​តាមរយៈ​ទូរស័ព្ទ​អាច​ក្លាយ​ជា​និន្នាការ​ពេញ​និយម​ថ្មី​មួយ​ដែល​នឹង​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ​។​ ​អ្នកស្រី​ ​ជុំ​ ម៉ូ​នី​កា​ ​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ ​Visa​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ប្រទេស​កម្ពុជា​មាន​អត្រា​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ខ្ពស់​ ​ដោយ​…

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឲ្យក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំពេញបែបបទឱ្យស្របទៅនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឲ្យក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំពេញបែបបទឱ្យស្របទៅនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឱ្យក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំពេញបែបបទឱ្យស្របទៅនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។ មានប្រសាសន៍លើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្រ្តី បានអនុញ្ញឲ្យក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក (Super App Technology Plc.) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយបម្រើសេវាកម្មអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងស្មាតហ្វូន ចូលជួបការសម្ដែងការគួរសម និងស្នើរយោបល់ការងារ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរំកិលខ្លួនបន្តិចម្ដងៗក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ហើយឌីជីថលនីយកម្មនឹងបម្រើដល់សកម្មភាព ជាច្រើននៅក្នុងវិស័យឯកជន ធុរកិច្ច ក៏ដូចជាវិស័យសាធារណៈផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមមួយចំនួនរបស់ក្រសួងពាណិជ្ជកម្ម រួមមាន ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលក្រសួងនឹងរៀបចំធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់នាខែវិច្ឆិកាខាងមុខ ក៏ដូចជាកំពុងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងតភ្ជាប់ផលិតករ និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងពិភពលោក តាមរយៈទីផ្សារអនឡាញមួយ។ ជាមួយនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ឲ្យក្រុមហ៊ុន បំពេញបែបបទឱ្យបានត្រឹមត្រូវជាមួយនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ បើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន…

  • ប្រធានមន្ទីរ​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វា​ន​វត្ត​ន៍​បញ្ជាក់​ថា​ ​ឆ្នាំនេះ​កម្ពុជា​មាន​អំបិល​សម្រាប់​ផ្គត់​ផ្គង​ក្នុងស្រុក​គ្រប់គ្រាន់​ ​ដោយ​មិន​ចាំបាច់​នាំចូល​ពីក្រៅ​ដូច​ឆ្នាំ​កន្លងទៅ​ទេ

    ប្រធានមន្ទីរ​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វា​ន​វត្ត​ន៍​បញ្ជាក់​ថា​ ​ឆ្នាំនេះ​កម្ពុជា​មាន​អំបិល​សម្រាប់​ផ្គត់​ផ្គង​ក្នុងស្រុក​គ្រប់គ្រាន់​ ​ដោយ​មិន​ចាំបាច់​នាំចូល​ពីក្រៅ​ដូច​ឆ្នាំ​កន្លងទៅ​ទេ

    ​ភ្នំពេញ​៖​ ​លោក​ ​សុខ​ ​គឹម​ជឿន​ ​ប្រធានមន្ទីរ​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ ​និង​ន​វា​ន​វត្ត​ន៍​បាន​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​យើង​មាន​អំបិល​សម្រាប់​ផ្គត់​ផ្គង​ក្នុងស្រុក​គ្រប់គ្រាន់​ ​ដោយ​មិន​ចាំបាច់​នាំចូល​ពីក្រៅ​ដូច​ឆ្នាំ​កន្លងទៅ​នោះ​ទេ​ ​ដោយ​អំបិល​ដែល​យើង​ប្រមូល​បាន​ក្នុងឆ្នាំនេះ​ ​មាន​ចំនួន​៨​ម៉ឺន​៣​ពាន់​៩​រយ​តោន​ ​និង​បាន​បញ្ចេញ​លក់​គិត​ត្រឹម​ពេល​បច្ចុប្បន្ននេះ​ចំនួន​៥​ម៉ឺន​៣​ពាន់​តោន​ ​ខណៈ​អំបិល​នៅសល់​ក្នុង​ឃ្លាំង​ចំនួន​៣​ម៉ឺន​១​ពាន់​តោន​ផង​ដែរ​ ​។​ ​លោក​បន្ត​ថា​ ​ចំពោះ​ការ​ផលិត​អំបិល​សម្រាប់​ប្រើប្រាស់​នេះ​ដែរ​ ​គឺ​សល់​រយៈ​៣​ទៅ​៤​ខែ​ទៀ​តនឹង​ត្រូវ​ចាប់ផ្ដើម​ផលិត​វិញ​ហើយ​ ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ដូច្នេះ​ចំនួន​អំបិល​ដែល​មាននៅ​សល់​ក្នុង​ឃ្លាំង​៣​ម៉ឺន​១​ពាន់​តោន​នេះ​ ​គឺ​វា​អាច​គ្រប់គ្រាន់​ក្នុង​ការប្រើប្រាស់​ដល់​រដូវ​ការ​ផលិត​វិញ​ផង​ដែរ​ ​។​ ​លោក​បញ្ជាក់​ថា​ ​រយៈពេល​៣​ឆ្នាំ​កន្លងមក​ ​គឺ​ឆ្នាំ​២​០​១​៧​ ​២​០​១​៨​ ​និង​២​០​១​៩​ ​ក្នុង​១​ឆ្នាំ​ៗ​កម្ពុជា​ផលិត​អំបិល​បាន​ត្រឹមត្រូវ​តែ​ ​៥​ម៉ឺន​តោន​នោះ​ទេ​ ​ហើយ​សរុប​២​ឆ្នាំ​ចុងក្រោយ​នេះ​ ​មាន​ការនាំចូល​អំបិល​ពីក្រៅ​មក​មាន​ចំនួន​សរុប​៣​ម៉ឺន​តោន​ ​។​ ​លោក​បន្ថែម​ថា​ ​អំបិល​ដែល​ផលិត​នៅ​ខេត្ត​កំពត​ ​និង​ខេត្ត​កែប​ ​រៀងរាល់​ឆ្នាំ​ ​គឺ​ត្រូវ​លក់​ចេញ​សម្រាប់​ផ្គត់​ផ្គង​តម្រូវ​ការ​ក្នុងស្រុក​ក្នុង​១​ឆ្នាំ​ៗ​មាន​ចំនួន​១​០​ម៉ឺន​តោន​ ​ហើយ​អំបិល​ឆ្នាំនេះ​នៅ​កម្ពុជា​ ​គឺ​អាច​ទប់ទល់​ចំពោះ​ការប្រើប្រាស់​ក្នុងស្រុក​បាន​ ​ដោយ​មិន​ភ័យ​ខ្វះ​ ​ឬ​ការនាំចូល​ពីក្រៅ​នោះ​ទេ​ ​។​ ​លោក​បន្ត​ទៀត​ថា​ ​សម្រាប់​អំបិល​ដែល​ផលិត​ក្នុងស្រុក​នេះ​ ​បើ​គិត​ជាមធ្យម​នៅ​ពេល​បច្ចុប្បន្ននេះ​មាន​តម្លៃ​១​៨​ម៉ឺន​៥​ពាន់​រៀល​ ​ទៅ​១​៩​ម៉ឺន​រៀល​ក្នុង​១​តោន​ ​ហើយ​ក្នុង​នោះ​មាន​អំបិល​ចំនួន​៣​ប្រភេទ​ដូចជា​៖​ ​អំបិល​លេខ​១​, ​អំបិល​លេខ​២​, ​និង​អំបិល​លេខ​៣​ ​ហើយ​សម្រាប់​អំបិល​លេខ​១​ ​មាន​តម្លៃ​១​ម៉ឺន​២​ពាន់​រៀល​ក្នុង​១​បាវ​ទម្ងន់​៥​០​គីឡូក្រាម​ ​និង​ស្មើនឹង​៥​ភាគរយ​នៃ​ចំនួន​អំបិល​សរុប​, ​អំបិល​លេខ​២​ ​មាន​តម្លៃ​១​ម៉ឺន​រៀល​ក្នុង​១​បាវ​ទម្ងន់​៥​០​គីឡូក្រាម​…

  • មុខរបរចិញ្ចឹមចង្រិត អាចរកប្រាក់បានចន្លោះពី ១៥០០ដុល្លារ ទៅ ២ពាន់ដុល្លារក្នុងមួយខែ

    មុខរបរចិញ្ចឹមចង្រិត អាចរកប្រាក់បានចន្លោះពី ១៥០០ដុល្លារ ទៅ ២ពាន់ដុល្លារក្នុងមួយខែ

    លោកញឿក ភារម្យ រស់នៅភូមិត្រពាំងឬស្សី ឃុំបារាយ ស្រុកដូនកែវ ខេត្តតាកែវ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតមុនគេនៅកម្ពុជា បានរៀបរាប់ថា លោកបើកកសិដ្ឋានចិញ្ចឹមចង្រិតនេះរយៈពេល១០ឆ្នាំមកហើយ។ ដំបូងឡើយលោកមានប្រាក់ត្រឹមតែ ១ពាន់ដុល្លារប៉ុណ្ណោះ ដើម្បីបើកអាជីវកម្មចិញ្ចឹមចង្រិតនេះ។ ហើយការចញ្ចឹមចង្រិតនេះ ដោយមើលតាមប្រពន្ធ័YouTubeតែប៉ុណ្ណោះ។ ដើម្បីបំពេញតម្រូវការទីផ្សារ លោកបានបង្រៀនបងប្អូនប្រជាកសិករអោយចេះចិញ្ចឹមចង្រិតដូចលោកដែរ។ បច្ចុប្បន្ន លោកមាន សាខាទាំង២៥ខេត្តក្រុង ដែលគិតជាអាង មានចំនួន ៤០០អាង អាចផ្តល់ផលបានចន្លោះពី៤០ ទៅ៥០តោនក្នុងមួយខែ។លោកញឿក ភារម្យ បានអោយដឹងថា ពេលចាប់ផ្តើមចិញ្ចឹមចង្រិតដំបូង លោកបាននាំពូជចង្រិតមកពីប្រទេសថៃ ហើយជួបបញ្ហាច្រើនដូចជាខ្វះទីផ្សារ ខ្វះបច្ចេកទេសចិញ្ចឹម ខ្វះការគាំទ្រពីក្រុមគ្រួសារ។ បើទោះបីជាមានឧបសគ្គច្រើនក៏ដោយ ក៏លោកមិនបាក់ទឹកចិត្តនោះដែរ លោកខិតខំសិក្សាស្រាវជ្រាវរបៀបចិញ្ចឹមចង្រិត តាមប្រពន្ធ័YouTube រហូតទទួលបានជោគជ័យ។ បច្ចុប្បន្នលោកអាចរកប្រាក់បានចន្លោះពី១៥០០ដុល្លារ ទៅ ២០០០ដុល្លារក្នុងមួយខែ។ លោកបានប្រាប់ពីរបៀបចិញ្ចឹមចង្រិតថា៖ដំបូង គឺត្រូវរៀបអាងកម្ពស់១ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយតាមដីជាក់ស្តែង បន្ទាប់មករៀបចំសំបុកចូលក្នុងអាង និងយកពងចង្រិតពង្រាយលើសំបុក ដាក់ចំបើងរោយគ្របពីលើពងចង្រិត។ រយៈពេលមួយសប្តាហ៍ចង្រិតចាប់ផ្តើមញាស់ នៅពេលដែលចង្រិតញាស់ហើយ គឺត្រូវចាប់ផ្តើមដាក់ចំណី និងបាញ់ទឹកតិចៗពីលើមួយថ្ងៃបីដង។ ចំណីរបស់ចង្រិត គឺចំណីបេលាយស្រាប់ ដែលគេលក់នៅតាមទីផ្សារ ប្រភេទចំណីដាក់សំរាប់ទាពង និងបន្លែបៃតង។…

  • អាថ៌កំបាំងសហគ្រិន (មិនអាចយកការស្មាន មកដាក់ក្នុង ការរកស៊ី ហើយការរកស៊ីលែងៗ មិនអាចជោគជ័យ មែនទែននោះទេ ជួបជាមួយ លោក យ៉ែម ឈីម ស្ថាបនិកMobileCoffee )

    អាថ៌កំបាំងសហគ្រិន  (មិនអាចយកការស្មាន មកដាក់ក្នុង ការរកស៊ី ហើយការរកស៊ីលែងៗ មិនអាចជោគជ័យ មែនទែននោះទេ ជួបជាមួយ លោក  យ៉ែម ឈីម  ស្ថាបនិកMobileCoffee )

    អាថ៌កំបាំងសហគ្រិន (មិនអាចយកការស្មាន មកដាក់ក្នុង ការរកស៊ី ហើយការរកស៊ីលែងៗ មិនអាចជោគជ័យ មែនទែននោះទេ ជួបជាមួយ លោក យ៉ែម ឈីម ស្ថាបនិកMobileCoffee )

  • អាថ៌កំបាំងសហគ្រិន ( សុខចិត្តនិយាយអោយតិច ធ្វើអោយច្រើន ធ្វើអោយហួសពីការរំពឹងទុករបស់អតិថិជន កញ្ញា កែវ គូនីឡា សហស្ថាបនិកនៃក្រុមហ៊ុន Mekhala Radiant Communications )

    អាថ៌កំបាំងសហគ្រិន  ( សុខចិត្តនិយាយអោយតិច ធ្វើអោយច្រើន   ធ្វើអោយហួសពីការរំពឹងទុករបស់អតិថិជន  កញ្ញា  កែវ គូនីឡា  សហស្ថាបនិកនៃក្រុមហ៊ុន Mekhala Radiant Communications  )

    អាថ៌កំបាំងសហគ្រិន  ( សុខចិត្តនិយាយអោយតិច ធ្វើអោយច្រើន   ធ្វើអោយហួសពីការរំពឹងទុករបស់អតិថិជន  កញ្ញា  កែវ គូនីឡា  សហស្ថាបនិកនៃក្រុមហ៊ុន Mekhala Radiant Communications  )

  • អ្នកជំនាញ៖“កំហុស៦យ៉ាង” ដែលធ្វើឱ្យការវិនិយោគដីធ្លីបរាជ័យ

    លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ នៅថ្ងៃទី​១៤ ខែកក្កដានេះ បានលើកឡើងចំនួន៦​ចំណុចដែលធ្វើឱ្យអ្នកវិនិយោគលើដីធ្លីបរាជ័យដើម្បីចែករំលែកដល់អ្នកវិនិយោគលើដីធ្លីត្រូវគិតពិចារណា។ ១) ចង់បានផលចំណេញក្នុងរយៈពេលខ្លី៖ តាមគោលការណ៍គណនេយ្យ ដីធ្លី និងប្រភេទអចលនទ្រព្យទាំងអស់ត្រូវបានចាត់ទុកថាជាទ្រព្យរយៈពេលវែងដែលអាចបង្វិលជាសាច់ប្រាក់វិញក្នុងរយៈពេលយ៉ាងតិច១ឆ្នាំ។ ប៉ុន្តែមានអ្នកវិនិយោគជាច្រើនមិនយល់ពីគោលការណ៍នេះហើយបន្ទាប់ពីវិនិយោគរួចតែងទន្ទឹងចង់បានផលចំណេញភ្លាមៗ។ ហើយជារើយៗយើងតែងឮពាក្យថា រកស៊ីអចលនទ្រព្យឬដីធ្លីមិនល្អទេព្រោះកប់លុយ។ តាមពិតមិនកប់លុយទេមកពីអ្នកវិនិយោគរំពឹងខុស និងគ្មានផែនការវិនិយោគរយៈពេលវែង។ ២) ចង់បានលំហូរសាច់ប្រាក់ (ចំណូល) ពីការវិនិយោគ៖ បន្ថែមលើពេលវេលារយៈពេលវែង ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន អ្នកវិនិយោគខ្លះមានទុនតិចតួចហើយប្រាថ្នាចង់បានលំហូរសាច់ប្រាក់ពីការជួលដី ការណ៍នេះមិនអាចសំរេចបាននោះទេ។ ទោះបីជួលជាដីទទេ ធ្វើជាឃ្លាំង ឬជាតូបជួល ក៏ត្រូវការដើមទុនយ៉ាងតិចចន្លោះពី១០-២០ម៉ឺនដុល្លាដែរ។ ៣) ខ្វះផែនការហិរញ្ញវត្ថុ៖ ដោយសារតែចង់បានចំណូល និងផលចំណេញរយៈពេលខ្លី អ្នកវិនិយោគជាច្រើនមិនបានធ្វើផែនការហិរញ្ញវត្ថុសំរាប់រយៈពេលវែងនោះទេ។ ការណ៍នេះហើយដែលនាំអោយពួកគេឆ្លាក់ក្នុងវិបត្តិលំហូរសាច់ប្រាក់ និងឈានដល់ដំណាក់កាលបង្ខំចិត្តលក់ខាតផងក៏មាន។ ៤) ខ្វះយន្តការទប់ទល់នឹងហានិភ័យ៖ ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន និងរយៈពេលវែង ដូច្នេះអ្នកវិនិយោគត្រូវកំណត់នូវយន្តការនានាដើម្បីទប់ទល់នឹងហានិភ័យដែលកើតឡើងជាយថាហេតុ។ យន្តការរួមមានបង្កើតចំណូលពីប្រភពផ្សេងៗ អភិវឌ្ឍគំរោងនានា ឬត្រៀមលក់ទ្រព្យសម្បត្តិដែលមិនកើនតម្លៃនាពេលអនាគត។ ៥) មិនមានចំណេះដឹងគ្រប់គ្រាន់៖ អ្វីដែលបានរៀបរាប់ក្នុងចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើសុទ្ធតែជាចំណេះដឹងចាំបាច់។ ប៉ុន្តែបន្ថែមលើនេះ អ្នកវិនិយោគត្រូវមានការយល់ដឹងផ្សេងៗទៀតដូចជាប្រភេទដី ទំហំ ទំរង់…

  • បណ្ឌិត ប៊ុន មុនី៖ ដើម្បីជោគជ័យក្នុងអាជីពការងារត្រូវអនុវត្តតាមការងារទាំង៣ងាយៗនេះ

    បណ្ឌិតប៊ុន មុនី​ ​អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិថីមាយក្រូហ្វាយនែន បានចែករំលែកចំណុចគន្លឹះ៣សំខាន់សម្រាប់អ្នកកំពុងបម្រើការងារដើម្បីអាចក្លាយទៅជាអគ្គនាយករបស់ក្រុមហ៊ុន (CEO)គ្រប់ស្ថាប័ន។ ទី១ យើងត្រូវហាមខ្លួនឯងកុំឱ្យធ្វើរឿងដែលមិនត្រឹមត្រូវនិងមិនគប្បី ហើយត្រូវដឹកនាំខ្លួនឯងធ្វើនូវរឿងអ្វីដែលរីកចម្រើន និងមានប្រយោជន៍សម្រាប់ខ្លួនឯង និងសម្រាប់សង្គមជាតិ។ យើងត្រូវចៀសវាសពីភាពខ្ជិលច្រអូសដោយប្តូរយកទម្លាប់ឧស្សាហ៍ព្យាយាម។ ទី២ យើងត្រូវយកចិត្តទុកដាក់ ព្យាយាមទទួលខុសត្រូវ តស៊ូអត់ធ្មត់ ទ្រាំទ្រនឹងការលំបាកនៅក្នុងការងារនោះ ទើបយើងអាច​ទទួលបានជោគជ័យ។​ ជោគជ័យមិនមែន សម្រាប់នរណាម្នាក់នោះទេ តែវាសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេស​សម្រាប់អ្នកដែលមានទឹកចិត្តមោះមុតឆ្ពោះទៅរកភាពជោគជ័យ។ ទី៣ ជម្រើសក្នុងការទទួលបានជោគជ័យរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ ប៉ុន្តែអ្វីដែលជាចំណុចរួមសំខាន់បំផុតនោះ គឺយើងម្នាក់ៗត្រូវមានការទទួលខុសត្រូវ​ មានការតស៊ូ និងមានភាពស្មោះត្រង់។ ភាពស្មោះត្រង់គឺជាកិត្តិយស និងជាកេរ្តិ៍ឈ្មោះរបស់អ្នកដឹកនាំ៕